ទូរស័ព្ទ

MediaTek លក់បន្ទះឈីបស្មាតហ្វូនបានច្រើនបំផុតនៅឆ្នាំ 2020

របាយការណ៍ថ្មីមួយរបស់ DigiTimes បានបង្ហាញថា MediaTek គឺជាក្រុមហ៊ុនផលិតបន្ទះឈីបលេខ ១ នៅឆ្នាំ 2020 ។ ការរីកចម្រើនដ៏ធំធេងរបស់យីហោនេះគឺដោយសារការបញ្ជាទិញកើនឡើងពីក្រុមហ៊ុនផលិតស្មាតហ្វូន OEMs ការហាមឃាត់របស់ក្រុមហ៊ុន Huawei ពីសំណាក់សហរដ្ឋអាមេរិក និងការប្រកាសជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអំពីប្រភេទថ្មីនៃបន្ទះឈីប Dimmensity ជាមួយម៉ូឌែល 5G ដែលមានភ្ជាប់មកជាមួយស្រាប់។

នៅឆ្នាំ 2020 ក្រុមហ៊ុន MediaTek បាននាំចេញបន្ទះឈីបចំនួន 351.8 លានគ្រឿងទៅឱ្យក្រុមហ៊ុនផលិតស្មាតហ្វូន OEMs បើធៀបទៅនឹងចំនួន 238 លានគ្រឿងដែលផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនផលិតស្មាតហ្វូន OEMs នៅក្នុងឆ្នាំ 2019 ។ នេះមានន័យថាការកើនឡើងពីចំណែកទីផ្សារពិភពលោកចំនួន 17.2 ភាគរយនៅឆ្នាំ 2019 ទៅដល់ 27.2 ភាគរយនៃចំណែកទីផ្សារនៅឆ្នាំ 2020 ។ បើតាមគេហទំព័រ Omdia នេះគឺជាលើកទីមួយហើយដែល MediaTek មានចំណែកទីផ្សារពិភពលោកលើសក្រុមហ៊ុន Qualcomm ដែលជាម៉ាកផលិតបន្ទះឈីបស្មាតហ្វូននាំមុខគេដោយចំនួននៃការនាំចេញ។

Xiaomi គឺជាអតិថិជនដ៏ធំបំផុតរបស់យីហោនេះដែលបានចែកចាយទូរស័ព្ទចំនួន 63.7 លានគ្រឿងជាមួយនឹងបន្ទះឈីប MediaTek ក្នុងឆ្នាំ 2020 បើធៀបនឹង 19.7 លានគ្រឿងក្នុងឆ្នាំ 2019 ។ ក្រុមហ៊ុន Oppo បាននាំចេញស្មាតហ្វូនធំជាងគេលំដាប់ទី ២ ជាមួយបន្ទះឈីប MediaTek នៅឆ្នាំ 2020 ក្នុងអត្រា 55.3 លានគ្រឿងបើប្រៀបធៀបនឹង 46.3 លានគ្រឿងក្នុងឆ្នាំ 2019 ។ បើរួមទាំង Realme ក្រុមហ៊ុន Oppo បានចែកចាយឧបករណ៍របស់ខ្លួនជាមួយបន្ទះឈីប MediaTek ចំនួន 83.2 លានគ្រឿងកាលពីឆ្នាំមុន។ ក្រុមហ៊ុន Samsung ក៏បានបង្កើនការបញ្ជាទិញរបស់ខ្លួនជាមួយក្រុមហ៊ុនផលិតបន្ទះឈីបនេះផងដែរដោយការនាំចេញមានចំនួន 43.3 លានគ្រឿងនៅក្នុងឆ្នាំ ២០២០ ។

Leak confirms Xiaomi Redmi K30 Ultra with a MediaTek SoC, a 64 MP primary  camera and a pop-up camera as 120 W Xiaomi charger appears at the 3C -  NotebookCheck.net News
Xiaomi Redmi K30 Ultra ដែលប្រើបន្ទះឈីប MediaTek

ជាមួយនឹងការហាមឃាត់ទៅលើក្រុមហ៊ុន Huawei របស់អាមេរិកក្រុមហ៊ុនមិនមានជំរើសអ្វីក្រៅពីស្វែងរកអ្នកផ្គត់ផ្គង់ថ្មីសម្រាប់ផលិតផលដែលមានចំនួនយ៉ាងច្រើនរបស់ខ្លួននោះទេ។ ក្រៅពីស្មាតហ្វូនកំពូលរបស់ខ្លួនដែលដំណើរការដោយឈីប HiSilicon របស់ក្រុមហ៊ុន Huawei ក្រុមហ៊ុនក៏បានសហការជាមួយ MediaTek ដោយសារក្រុមហ៊ុន Qualcomm មិនអាចផ្គត់ផ្គង់បន្ទះឈីបទៅអោយក្រុមហ៊ុន Huawei ដោយសារតែការហាមឃាត់នេះ។

អ្វីដែលសំខាន់បំផុតសម្រាប់ការរីកចម្រើនរបស់ MediaTek ក្នុងឆ្នាំ 2020 គឺស្ថិតនៅក្នុងផ្នែកនៃតម្លៃរបស់ MediaTek ខណៈដែលពិភពលោកកំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនៅឆមាសទីមួយនៃឆ្នាំ 2020 ហើយទីផ្សារស្មាតហ្វូនបានងើបឡើងវិញនៅឆមាសទី 2 នៃឆ្នាំនោះ។ ឧបករណ៍កម្រឹតទាបនឹងមធ្យមបានក្លាយជាជំម្រើសពេញនិយមរបស់អ្នកទិញ។ សមត្ថភាពរបស់ MediaTek ដើម្បីប្រកួតប្រជែង និងបានបង្ហាញពីជម្រើសជំនួសអោយក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នៅក្នុងផ្នែកនៃតម្លៃនេះបានជួយឱ្យក្រុមហ៊ុនបន្តរីកចម្រើន។ នេះបើតាមលោក Zaker Li ដែលជាអ្នកវិភាគជាន់ខ្ពស់នៃឧបករណ៍ Wireless និងគ្រឿងបន្លាស់របស់គេហទំព័រ Omdia ។

បើសម្លឹងឆ្ពោះទៅឆ្នាំនេះ MediaTek ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងនៅក្នុងការនាំចេញបន្ទះឈីបលើស្មាតហ្វូន។ ខណៈដែលក្រុមហ៊ុន Huawei និងក្រុមហ៊ុនថ្មីរបស់ Honor នឹងបន្តនូវតម្រូវការផ្គត់ផ្គង់បន្ទះឈីបដោយសារតែការថយចុះនូវយីហោផលិតបន្ទះឈីប Kirin របស់ខ្លួន ការរីកចម្រើនរបស់ស្មាតហ្វូននាពេលអនាគតគឺស្ថិតនៅក្នុងទីផ្សារជាមួយនឹងស្មាតហ្វូនតម្លៃទាបហើយនេះជាកន្លែងដែល MediaTek ទទួលបានជោគជ័យយ៉ាងខ្លាំង។

Related posts
ទូរស័ព្ទ

Realme 8 5G នឹងចេញលក់នៅថ្ងៃទី ២១មេសា ជាមួយកាមេរ៉ា ៣៨ MP ហើយអាចប្ដូរឈ្មោះជា V13 5G

ទូរស័ព្ទ

Google Pixel 5a 5G នឹងចេញលក់នៅសហរដ្ឋអាមេរិក និងជប៉ុននៅចុងឆ្នាំនេះ ខណៈដែលនៅតំបន់ផ្សេងទៀតត្រូវបានលុបចោល

ទូរស័ព្ទ

OnePlus 9R នឹងមកដល់ទីផ្សារប្រទេសចិននៅថ្ងៃទី ១៥ ខែមេសា

ទូរស័ព្ទ

លេចធ្លាយព័ត៌មានលម្អិតពី Samsung Galaxy Quantum2 ដែលគេស្គាល់ថាជា Galaxy A82

Leave a Reply

Your email address will not be published. Required fields are marked *