ទូរស័ព្ទ

ក្រុមហ៊ុន Sony នឹងប្រកាសបង្ហាញទូរស័ព្ទ Xperia ស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី ១៤ ខែមេសា

ក្រុមហ៊ុន Sony បានបង្ហើបអោយដឹងបន្តិចបន្តួចដោយគ្រាន់តែប្រកាសថាព្រឹត្តិការណ៍បង្ហាញទូរស័ព្ទ Xperia ស៊េរីថ្មីនឹងមកដល់នៅថ្ងៃទី ១៤ ខែមេសា (តាមរយៈគេហទំព័រ Droid Life) ។ ព័ត៌មានដែលបានមកពីផ្ទាំងបដាឆានែលរបស់ Xperia នៅក្នុង YouTube បានប្រកាសថានឹងមានការប្រកាសបង្ហាញផលិតផលថ្មីដែលនឹងកើតឡើងនៅម៉ោង 4:30 ល្ងាចម៉ោងស្តង់ដារនៅប្រទេសជប៉ុន។

ផ្ទាំងបដានេះមិនបានផ្តល់ជាព័ត៌មានពិតអំពីអ្វីដែលនឹងត្រូវប្រកាសនោះទេប៉ុន្តែមានពាក្យចចាមអារាមមួយចំនួនបានលេចឡើងនៅជុំវិញរឿងនេះដែលមួយក្នុងចំណោមស្មាតហ្វូនកំពូលថ្មីគឺទូរស័ព្ទ Xperia 1 III និងមួយទៀតគឺជាការត្រឡប់មកវិញនៃទូរស័ព្ទ Xperia Compact ដែលអាចជាការឆ្លើយតបរបស់ប្រព័ន្ធប្រតិបត្តិការ Android ចំពោះ iPhone Mini ។

វាគួរឱ្យកត់សម្គាល់ថាមានពាក្យចចាមអារាមផ្សេងទៀតដែលនិយាយពីទូរស័ព្ទស៊េរីថ្មី Xperia 5 និង 10 ដែលធ្វើឱ្យមិនមានព័ត៌មានអ្វីសោះពីស៊េរី Compact។ ប៉ុន្តែមានពាក្យចចាមអារាមជាច្រើនបង្ហាញថាយើងនឹងឃើញមានការចាប់ផ្តើមថ្មីនៅក្នុងត្រកូលទូរស័ព្ទ Xperia 1 ។ ការលេចធ្លាយបង្ហាញថាត្រកូល Xperia 1 III នឹងមាន periscope zoom lens ដែលអាចថតពង្រីកបានកាន់តែឆ្ងាយហើយថ្មីៗនេះគេហទំព័រ Techradar បានចេញផ្សាយនូវអ្វីដែលអាចជាលក្ខណៈពិសេសពេញលេញ។ ភាគច្រើនវាត្រូវបានគេរំពឹងទុកថាជាទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ Android៖ Snapdragon 888 , Ram 12GB ,ប្រព័ន្ទ 5G និងមានអេក្រង់កម្រឹត 4K 120Hz ។

វាប្រហែលជាការភ្នាល់ដែលមានសុវត្ថិភាពប្រសិនបើមានទូរស័ព្ទតែមួយត្រូវបានប្រកាស (ណែនាំដោយផលិតផលនៅក្នុងរូបភាពពីក្រុមហ៊ុន Sony) នោះទូរស័ព្ទ Xperia 1 III នឹងក្លាយជាត្រកូលដំបូងដែលមានវត្តមាននៅឆ្នាំបន្ទាប់។ ត្រកូល Compact មានលក្ខណៈពិសេសជាងមុននៅពេលដែលក្រុមហ៊ុន Sony បានបញ្ចេញលក់ទូរស័ព្ទម៉ាក Compact គឺនៅក្នុងឆ្នាំ 2018 ។ ទោះបីជាវាប្រើឈ្មោះនេះជំនួសដើម្បីដាក់លក់ទូរស័ព្ទ Xperia 5 II ជាមួយនឹងអេក្រង់ទំហំ 6,1 អ៊ីញរបស់វាដែលមានទំហំប៉ុនគ្នានឹង iPhone 12 Pro ឬ Galaxy S21 ។ ពាក្យចចាមអារាមសម្រាប់កំណែ Compact ស៊េរីឆ្នាំ 2021 និយាយថាវានឹងមានអេក្រង់ទំហំ 5,5 អ៊ីញដែលតូចជាងអេក្រង់នៅលើ iPhone Mini បន្តិច។

ទូរស័ព្ទដ៏មានសក្តានុពលទាំងពីរនេះត្រូវបានគេនិយាយថានឹងមានភ្ជាប់មកជាមួយនឹងរន្ធដោតកាស។ ចំពោះអ្វីដែលយើងនឹងឃើញនៅថ្ងៃនោះមានតែពេលវេលាប៉ុណ្ណោះដែលអាចប្រាប់បាន។

Related posts
ទូរស័ព្ទ

Realme 8 5G នឹងចេញលក់នៅថ្ងៃទី ២១មេសា ជាមួយកាមេរ៉ា ៣៨ MP ហើយអាចប្ដូរឈ្មោះជា V13 5G

ទូរស័ព្ទ

Google Pixel 5a 5G នឹងចេញលក់នៅសហរដ្ឋអាមេរិក និងជប៉ុននៅចុងឆ្នាំនេះ ខណៈដែលនៅតំបន់ផ្សេងទៀតត្រូវបានលុបចោល

ទូរស័ព្ទ

OnePlus 9R នឹងមកដល់ទីផ្សារប្រទេសចិននៅថ្ងៃទី ១៥ ខែមេសា

ទូរស័ព្ទ

លេចធ្លាយព័ត៌មានលម្អិតពី Samsung Galaxy Quantum2 ដែលគេស្គាល់ថាជា Galaxy A82

Leave a Reply

Your email address will not be published. Required fields are marked *