ទូទៅ

នាឡិកាដៃ Huawei Band 6 ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយ

បន្ទាប់ពីមានការពន្យាពេលបន្តិចចាប់តាំងពីការប្រកាសរបស់ Huawei Band 4 ក្នុងឆ្នាំ 2019 ពេលនេះក្រុមហ៊ុន Huawei ត្រៀមខ្លួនជាស្រេចជាមួយនឹងជំនាន់ថ្មីរបស់វា។ ក្រុមហ៊ុនបានរំលងលេខរៀងទី 5 ហើយចាប់យកលេខរៀងទី 6 ជាជំនាន់បន្ទាប់របស់ខ្លួន។

រឿងដំបូងដែលត្រូវដឹងនោះគឺវាមានទំហំ 1,47 អ៊ីញនិងមានកម្រឹត 194 x 368 ភីកសែលជាមួយអេក្រង់ AMOLED នៅលើ Huawei Band 6 គឺជាជំហានធំមួយពីលើអេក្រង់ LCD ដែលមានទំហំ 0.96 អ៊ីញ នៅលើ Huawei Band 4 ។ វាមានទំហំពិតប្រាកដធំជាងជំនាន់មុន 148% ។ ក្រុមហ៊ុន Huawei បានអះអាងថានឹងមានមុខនាឡិកាជាច្រើនប្រភេទដែលអាចរកបានតាមរយៈកម្មវិធី Watch Face Store ។ ការរចនាថ្មីនេះក៏មានរាងសំប៉ែតស្ដើង និងមានទំហំអេក្រង់ដល់ទៅ 64 ភាគរយធៀបទៅនឹងតួខ្លួនរបស់វា។ វាមិនដូចក្រុមហ៊ុន Xiaomi នោះទេដែលក្រុមហ៊ុន Huawei នៅតែជ្រើសយកទម្រង់បែបរាងចតុកោណកែងបែបប្រពៃណីរបស់ខ្លួនជំនួសឱ្យរូបរាងដូចជាថ្នាំគ្រាប់របស់ Xiaomi នោះ ។

នាឡិកាដៃ Huawei Band 6 មានទំងន់ត្រឹមតែ 18 ក្រាមប៉ុណ្ណោះ (ដោយគ្មានខ្សែ) ។ តួខ្លួនរបស់វាមានទំហំ 43×25.4×10.99 មីល្លីម៉ែត្រហើយមានប៊ូតុងចំហៀងតែមួយប៉ុណ្ណោះហើយនាឡិកានេះត្រូវបានគេវាយតម្លៃសម្រាប់ភាពធន់នឹងទឹកនៅកម្រឹត 5ATM ។ អាយុកាលថ្មរបស់វាត្រូវបានគេវាយតម្លៃរហូតដល់ពីរសប្តាហ៍នៃការប្រើប្រាស់ជាប្រចាំឬ 10 ថ្ងៃនៃការប្រើប្រាស់បែបធ្ងន់ហើយការសាកថ្មត្រូវបានធ្វើឡើងតាមរយៈឆ្នាំងសាកជាប្រភេទដែកឆក់ទៀតផង។ ក្រុមហ៊ុន Huawei ក៏បានលើកឡើងផងដែរថាការសាកថ្មត្រឹមតែ 5 នាទីប៉ុណ្ណោះដែលអាចឱ្យអ្នកទទួលបានទឹកគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការរយៈពេលដល់ទៅ 2 ថ្ងៃ។

Huawei Band 6 in now official

ទាក់ទងទៅនឹងសេនស័ររបស់ Huawei Band 6 នឹងនៅតែផ្តល់ជូននូវការត្រួតពិនិត្យកម្រឹតជាតិអុកស៊ីសែនក្នុងឈាមដែលវាជាមុខងារសំខាន់ជាងគេមួយរបស់នាឡិកាដៃនេះ។ ដូចគ្នានេះផងដែរមុខងារត្រួតពិនិត្យចង្វាក់បេះដូង TruSeen 4.0 , មុខងារត្រួតពិនិត្យការគេង TruSleep 2.0 និងមុខងារត្រួតពិនិត្យសម្ពាធ TruRelax 2.0 ក៏ត្រូវបានបំពាក់នៅលើវាផងដែរ។ វាក៏នឹងតាមដានសុខភាពបេះដូងនិងតាមដានហានិភ័យក្នុងកំឡុងពេលនៃការគេងផងដែរ។

ទាក់ទងនឹងការតាមដានសកម្មភាពនាឡិកាដៃ Huawei Band 6 នឹងគាំទ្រដល់កីឡាចំនួន 96 ប្រភេទផ្សេងៗគ្នា។ លក្ខណៈពិសេសបន្ថែមផ្សេងទៀតរួមមានការជូនដំណឹងតាមស្តង់ដារ ការដាស់តឿនពីការហៅនិងផ្ញើសារពីទូរស័ព្ទដែលបានភ្ជាប់ក៏ដូចជាឧបករណ៍បញ្ជាកាមេរ៉ាពីចម្ងាយនិងឧបករណ៍ចាក់ចម្រៀងជាដើម។

នាឡិកាដៃ Huawei Band 6 មានពណ៌សរុបចំនួន 3 គឺ Amber Sunrise, Forest Green នឹង Graphite Black។ វាត្រូវគ្នាជាមួយទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 ឬប្រព័ន្ធប្រតិបត្តិការ iOS 9.0 ឬថ្មីជាងនេះនិងគាំទ្រដោយប៊្លូធូស 5.0 ផងដែរ។ នាឡិកាដៃ Huawei Band 6 ត្រូវបានចុះបញ្ជីរួចទៅហើយនៅលើគេហទំព័ររបស់ក្រុមហ៊ុន Huawei នៃប្រទេសម៉ាឡេស៊ីនឹងអាចរកទិញបានចាប់ពីថ្ងៃទី 4 ខែមេសាក្នុងតម្លៃ 219 រីងរបស់ម៉ាឡេស៊ីឬប្រហែល 53 ដុល្លារអាមេរិច។

Related posts
ទូទៅ

លក្ខណៈពិសេសថ្មីៗជាច្រើនរបស់ iOS 14.5 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ

ទូទៅ

Realme Buds Air 2 Neo កាសឥតខ្សែរតម្លៃទាបនឹងមានមុខងារលុបសម្លេងរំខាន

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 បន្ថែមសំឡេងថ្មីរបស់ Siri និងមិនកំណត់សំឡេង Default ជាស្ត្រីឡើយ

ទូទៅ

ក្រុមហ៊ុន Microsoft បិទកម្មវិធី Cortana នៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS

Leave a Reply

Your email address will not be published. Required fields are marked *