អាជីវកម្ម

ក្រុមហ៊ុន LG នឹងបិទអាជីវកម្មស្មាតហ្វូនរបស់ខ្លួននៅខែកក្កដាខាងមុខនេះដើម្បីផ្តោតទៅលើឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ

វាជាចុងបញ្ចប់នៃយុគសម័យមួយសម្រាប់ក្រុមហ៊ុនយក្សផ្នែកទូរស័ព្ទដែលបានតស៊ូប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple , Samsungនឹងក្រុមហ៊ុនចិនមួយចំនួន។ កាលពីថ្ងៃអាទិត្យក្រុមហ៊ុន LG បានក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនចុងក្រោយបង្អស់ដែលបានចាកចេញពីវិស័យទូរស័ព្ទចល័តដែលមានការប្រកួតប្រជែងខ្លាំង ដោយសារតែខ្លួនបានតស៊ូនៅក្នុងទីផ្សារដែលត្រួតត្រាដោយក្រុមហ៊ុន Apple, Samsung និងក្រុមហ៊ុនផលិតស្មាតហ្វូនចិនដែលកំពុងរីកចម្រើន។

ក្រុមហ៊ុនកូរ៉េខាងត្បូងនេះបាននិយាយថាខ្លួននឹងបិទអាជីវកម្មទូរស័ព្ទចល័តរបស់ខ្លួននៅចុងខែកក្កដាខាងមុខនេះ។ ជំនួសឱ្យស្មាតហ្វូនក្រុមហ៊ុននឹងផ្តោតទៅលើផលិតផលប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃ – តំបន់មួយចំនួនដែលមានតម្រូវការក្រុមហ៊ុនភាគច្រើន – ក៏ដូចជាគ្រឿងបន្លាស់រថយន្តអគ្គិសនី មនុស្សយន្តឆ្លាតវៃ បញ្ញាសិប្បនិម្មិត ផលិតផលអាជីវកម្មទៅកាន់អាជីវកម្ម និងឧបករណ៍តភ្ជាប់ផ្សេងៗទៀត។

ការសម្រេចចិត្តរបស់ក្រុមហ៊ុន LG ក្នុងការបំផ្លាញអាជីវកម្មទូរស័ព្ទរបស់ខ្លួនឆ្លុះបញ្ចាំងពីការតស៊ូដែលក្រុមហ៊ុនជាច្រើននៅលើទីផ្សារកំពុងប្រឈមមុខ។ មានតែក្រុមហ៊ុន Apple នឹង Samsung ទេដែលរកលុយបានច្រើនពីអាជីវកម្មស្មាតហ្វូនរបស់ខ្លួនហើយសូម្បីតែពួកគេក៏មានការលំបាកផងដែរ។ អ្នកប្រើប្រាស់ដែលកំពុងកាន់ទូរស័ព្ទរបស់ពួកគេបានកំពុងស្វែងរកម៉ូដែលមួយផ្សេងដែលមានតម្លៃទាបជាងមុនដូចជាត្រកូល Galaxy A របស់ Samsung ដែលជំនួសអោយត្រកូល Galaxy S របស់ខ្លួន។

ម៉ាកទូរស័ព្ទពីមុនៗផ្សេងទៀតដូចជា BlackBerry និង Nokia បានប្រឈមមុខនឹងការតស៊ូផ្ទាល់ខ្លួនហើយបច្ចុប្បន្ននេះគ្មានក្រុមហ៊ុនណាមួយមានទំរង់ដើមនោះទេ។ ក្រុមហ៊ុន HMD លក់ទូរស័ព្ទក្រោមស្លាកយីហោ Nokia ខណៈពេលដែលក្រុមហ៊ុន TCL បានលក់ទូរស័ព្ទម៉ាក BlackBerry មុនពេលបញ្ចប់ភាពជាដៃគូកាលពីឆ្នាំមុន។ ក្រុមហ៊ុន Nokia និងក្រុមហ៊ុន BlackBerry ដែលជាក្រុមហ៊ុននាំមុខគេក្នុងពិភពទូរស័ព្ទត្រុវបានបរាជ័យក្នុងការផ្លាស់ប្តូរយ៉ាងលឿនទៅនឹងស្មាតហ្វូនប៉ះលើអេក្រង់ដែលអាចធ្វើឱ្យពួកគេបាត់បង់ឱកាសក្នុងទីផ្សារទូរស័ព្ទចល័តនេះ។ ក្រុមហ៊ុន LG ក៏ជួបការលំបាកក្នុងការផ្លាស់ប្តូរទៅតាមស្មាតហ្វូនផងដែរ។

នៅឆ្នាំ 2007 ឆ្នាំដែលទូរស័ព្ទ iPhone ដំបូងត្រូវបានដាក់លក់ LG គឺជាអ្នកលក់ទូរស័ព្ទធំជាងគេទី 5 បន្ទាប់ពី Nokia, Motorola, Samsung និង Sony Ericsson ។ ហើយក្រុមហ៊ុនទាំងអស់ខាងលើនេះលើកលែងតែក្រុមហ៊ុន Samsung ដែលក្រុមហ៊ុនផ្សេងទៀតសព្វថ្ងៃគឺជាក្រុមហ៊ុនតូចៗនៅក្នុងទីផ្សារស្មាតហ្វូន។ នៅត្រីមាសទី 4 នៃឆ្នាំ 2020 ក្រុមហ៊ុន LG មិនបានទាំងឈរនៅក្នុងលំដាប់កំពូលទាំង 5 នេះផងនៅពេលនិយាយដល់ក្រុមហ៊ុនលក់ស្មាតហ្វូនធំបំផុតនៅលើពិភពលោកនោះ។ សូម្បីតែក្រុមហ៊ុន Huawei ដែលកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនិងមិនអាចទទួលបានគ្រឿងបន្លាស់ដែលវាត្រូវការដើម្បីផលិតទូរស័ព្ទរបស់ខ្លួនក៏បានបំបែកចំណាត់ថ្នាក់កំពូលនៅក្នុងលំដាប់លេខរៀងទី 5 នេះដែរ។ ក្រុមហ៊ុន Apple, Samsung, Xiaomi និង Oppo បានបំពេញនូវចន្លោះចំនុចកំពូលទាំងបួន។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះវាកាន់តែពិបាកក្នុងការយកចិត្តទុកដាក់ពីអ្នកប្រើប្រាស់ទូរស័ព្ទចល័ត។ ក្រុមហ៊ុន LG បានធ្វើការពិសោធន៍ជាមួយនឹងការរចនាម៉ូដប្រកបដោយភាពច្នៃប្រឌិតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះក្នុងគោលបំណងទាក់ទាញអ្នកទិញ។ វាគឺ LG Wing ដែលមានអេក្រង់ពីរហើយមួយស្ថិតនៅលើកញ្ចក់មួយទៀត។ ហើយនៅក្នុងខែមករានៅឯពិព័រណ៍ virtual CES វាជាអ្វីដែលក្រុមហ៊ុនសង្ឃឹមថាជាទូរស័ព្ទដែលអាចរមូលបានដំបូងគេនៅលើពិភពលោក។ ឧបករណ៍នេះមានអេក្រង់បង្ហាញដែលលាតសន្ធឹងឡើងលើដើម្បីបង្កើតអេក្រង់ធំនិងមានរាងដូចថេប្លេត។

ប៉ុន្តែជាមួយនឹងការសម្លាប់នៃអាជីវកម្មទូរស័ព្ទចល័តរបស់ក្រុមហ៊ុន LG វាក៏បានបណ្តាលអោយទូរស័ព្ទដែលអាចរមូលបានមកដល់ចុងបញ្ចប់ផងដែរ។ អ្នកនាំពាក្យក្រុមហ៊ុន LG លោក Ken Hong បាននិយាយថាទូរស័ព្ទ LG ដែលអាចរមូលបានលែងជាផ្នែកមួយនៃយុទ្ធសាស្ត្រផលិតផលរបស់យើងដែលកំពុងឆ្ពោះទៅមុខទៀតហើយ ។

Related posts
អាជីវកម្ម

Netflix ទទួលសិទ្ធចាក់ផ្សាយខ្សែភាពយន្តថ្មីរបស់ Sony Pictures ដូចជា Spider-Man, Jumanji នៅដើមឆ្នាំ ២០២២

អាជីវកម្ម

Signal កំពុងសាកល្បងមុខងារបង់ប្រាក់ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើ cryptocurrency ទៅមិត្តភក្តិរបស់អ្នកបាន

អាជីវកម្ម

Samsung និង Adidas នាំយកម៉ូដែល Stan Smith ទៅកាន់ Galaxy Buds Pro

អាជីវកម្ម

FTC ទទួលស្គាល់ការចាញ់និងបោះបង់ចោលនូវបណ្តឹងប្រឆាំងនឹង Qualcomm បន្ទាប់ពីអូសបន្លាយអស់រយៈពេល 4 ឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *