ទូទៅ

Realme Buds Air 2 Neo កាសឥតខ្សែរតម្លៃទាបនឹងមានមុខងារលុបសម្លេងរំខាន

ដូចការរំពឹងទុកកាសត្រចៀកឥតខ្សែរ Realme Buds Air 2 Neo ត្រូវបានបង្ហាញខ្លួនក្រោយរយៈពេលមួយខែកន្លះបន្ទាប់ពីការបង្ហាញខ្លួនរបស់ original Realme Buds Air 2 ។ កាសត្រចៀកឥតខ្សែរ Neo buds នឹងប្រអប់របស់វាមានការរចនាខុសគ្នានឹង original Realme Buds Air 2 ប៉ុន្តែលក្ខណៈពិសេសទាំងអស់នៅតែមាននៅលើវាផងដែរ។ កាន់តែប្រសើរជាងនេះទៅទៀតពួកវាគឺជាប្រភេទកាស TWS មួយដែលមានតំលៃសមរម្យបំផុតជាមួយនឹងមុខងារលុបសម្លេងរំខាន (ANC) ផងដែរ ។

កាសត្រចៀកឥតខ្សែរ Realme Buds Air 2 Neo មានមុខងារកាត់បន្ថយសំលេងរំខាន 25 dB ដូចបងរបស់វាដែលមានតំលៃថ្លៃជាងផងដែរ (ដំណើរការដោយឈីប Relame R2 ដូចគ្នា) ។ វាមានមុខងារ Transparent mode ប្រសិនបើអ្នកត្រូវការជជែកជាមួយនរណាម្នាក់ដោយផ្ទាល់ហើយវាថែមទាំងមានមុខងារ dual mics សម្រាប់លុបសំលេងរំខានក្នុងពេលហៅទូរស័ព្ទប្រសិនបើអ្នកត្រូវការនិយាយជាមួយនរណាម្នាក់ពីចម្ងាយ។

Realme Buds Air 2 Neo unveiled: lower price, same Active Noise Cancellation

អាយុកាលថ្មមិនសូវជាល្អនោះទេនៅពេលដែលអ្នកបើកដំណើរការមុខងារលុបសំលេងរំខាន ANC អ្នកអាចប្រើបានរយៈពេល 20 ម៉ោង ឬ 22,5 ម៉ោង ហើយវាអាចប្រើបានយូរជាងមុនដោយបិទមុខងារលុបសំលេងរំខាន ANC (ប្រហែល25 ឬ 28 ម៉ោង) ។ ចំពោះកាសខ្លួនវាមានរយៈពេលប្រើដូចគ្នានឹងជំនាន់មុនដែរ (5 ម៉ោង) មុនពេលពួកវាត្រូវការសាកថ្មនៅក្នុងប្រអប់ម្តងទៀត។ លើសពីនេះទៀតការសាកថ្មបានលឿនជាងមុន (ការសាកថ្មរយៈពេល 10 នាទីធ្វើឱ្យអ្នកអាចស្តាប់បាន 3 ម៉ោង) ។

Realme Buds Air 2 Neo មាន drivers 10 មីលីម៉ែត្រជាមួយកញ្ចក់ Liquid Crystal Polymer coating នៅផ្នែកខាងលើរបស់វា។ កាសនិមួយៗត្រូវបានភ្ជាប់ទៅនឹងទូរស័ព្ទរបស់អ្នកជាមួយប៊្លូធូស 5,2 ដែលធានាបាននូវស្ថេរភាពនិងភាពយឺតយ៉ាវនៃការតភ្ជាប់មានកម្រឹតទាប។ នៅក្នុង gaming mode ភាពយឺតយ៉ាវនៃការតភ្ជាប់អាចធ្លាក់ចុះដល់ 88 ms ។

Realme Buds Air 2 Neo

ទោះយ៉ាងណាក៏ដោយអ្នកអាចប្រើកម្មវិធី Realme Link (សម្រាប់តែប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ) ដើម្បីកំណត់កម្រិតនៃមុខងារលុបសំលេងរំខាន កែសំរួលសាច់ភ្លេង បើកមុខងារ Gaming mode និងជាច្រើនផ្សេងទៀត។ ពួកវាទាំងនេះសុទ្ធតែអាចបញ្ជាដោយការប៉ះ។ ដូចជាកាសឥតខ្សែរផ្សេងទៀតដែរ Air 2 Neo មានកម្រិត IPX5 ដែលផ្តល់នូវភាពធន់ទ្រាំប្រឆាំងញើសនិងភ្លៀង។

Realme Buds Air 2 Neo unveiled: lower price, same Active Noise Cancellation

Realme Buds Air 2 Neo នឹងមានលក់នៅប្រទេសប៉ាគីស្ថានមុនគេក្នុងតម្លៃ 8,000 PKR ដែលមានតម្លៃរហូតដល់ 53 ដុល្លារ ឬ 44 អឺរ៉ូ។ សម្រាប់ Buds Air 2 មានតម្លៃ 10,000 PKR នៅក្នុងប្រទេសនេះ។ វាមានជម្រើសពីពណ៌សម្រាប់អ្នកគឺពណ៌ខ្មៅ Active Black និងពណ៌ប្រផេះ Calm Grey។

Related posts
ទូទៅ

លក្ខណៈពិសេសថ្មីៗជាច្រើនរបស់ iOS 14.5 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខ

ទូទៅ

នាឡិកាដៃ Huawei Band 6 ឥឡូវនេះបានបង្ហាញខ្លួនជាផ្លូវការហើយ

ទូទៅ

ប្រព័ន្ធប្រតិបត្តិការ iOS 14.5 បន្ថែមសំឡេងថ្មីរបស់ Siri និងមិនកំណត់សំឡេង Default ជាស្ត្រីឡើយ

ទូទៅ

ក្រុមហ៊ុន Microsoft បិទកម្មវិធី Cortana នៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS

Leave a Reply

Your email address will not be published. Required fields are marked *