ទូទៅ

WatchOS 7.4: អ្នកនឹងពេញចិត្តលក្ខណៈពិសេសមួយរបស់ Apple Watch ដែលនឹងមកដល់ឆាប់ៗនេះ

Apple Watch នឹងធ្វើឱ្យការដោះសោទូរស័ព្ទ iPhone របស់អ្នកនៅពេលអ្នកកំពុងពាក់ម៉ាស។ វាក៏នឹងនាំមកនូវភាពស្របគ្នារបស់ AirPlay 2 ជាមួយនឹងសេវាកម្មហាត់ប្រាណ Fitness Plus ថ្មីរបស់ Apple ។ ក្រុមហ៊ុន Apple មិនបានបង្ហាញពីកាលបរិច្ឆេទនៃការដាក់បង្ហាញជាផ្លូវការសម្រាប់ការធ្វើបច្ចុប្បន្នភាពកម្មវិធីលើកក្រោយរបស់ខ្លួននោះទេប៉ុន្តែការដាក់បង្ហាញជាសាធារណៈនៃកំណែរសាកល្បង WatchOS 7.4 ផ្តល់ឱ្យយើងនូវការមើលឃើញនូវមុខងារថ្មីៗទាំងអស់ដែលយើងអាចរំពឹងថានឹងមកដល់នៅលើនាឡិកា Apple Watch នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ដោះសោជាមួយ Apple Watch

ជាមួយនឹងការអាប់ដេតចុងក្រោយទៅ WatchOS 7.4 (និង iOS 14.5 នៅលើ iPhone) អ្នកនឹងអាចជ្រើសរើសមុខងារពិសេសនៅលើ iPhone ដែលអាចអោយអ្នកប្រើ Apple Watch ដើម្បីផ្ទៀងផ្ទាត់ Face ID នៅពេលដែលមុខរបស់អ្នកត្រូវបានបិទបាំងដោយម៉ាស់។ ដើម្បីដំណើរការមុខងារនេះទាំង Apple Watch និង iPhone ចាំបាច់ត្រូវដំណើរការដោយកម្មវិធីចុងក្រោយបំផុតហើយត្រូវការពារដោយពាក្យសម្ងាត់។

ដើម្បីបើកមុខងារនេះនៅលើទូរស័ព្ទ iPhone ក្រោមជម្រើសមុខងារសម្គាល់មុខនិងលេខកូដសម្ងាត់នៅក្នុង settings អ្នកត្រូវប្រាកដថានាឡិកា Apple Watch របស់អ្នកត្រូវបានដោះសោនិងនៅលើកដៃរបស់អ្នក។ អ្នកប្រហែលជាត្រូវវាយបញ្ចូលលេខសម្ងាត់របស់អ្នកពេលសាកល្បងលើកដំបូងតែបន្ទាប់ពីនេះអ្នកអាចអូសដើម្បីដោះសោទូរស័ព្ទ iPhone ដោយប្រើ Face ID ។ នាឡិកានេះនឹងផ្តល់ឱ្យអ្នកនូវការដាស់តឿននិងភាពវៃឆ្លាតដើម្បីឱ្យអ្នកដឹងថាទូរស័ព្ទ iPhone របស់អ្នកត្រូវបានដោះសោ។

កម្មវិធី Fitness Plus នៅលើឧបករណ៍ Airplay 2

ប្រសិនបើអ្នកមាន Apple Watch ហើយអ្នកកំពុងចង់ប្រើសេវាកម្ម Fitness Plus ថ្មីរបស់ Apple ឥឡូវនេះអ្នកនឹងមានវិធីជាច្រើនដើម្បីធ្វើការហាត់ប្រាណ។ ឥឡូវនេះអ្នកអាចភ្ជាប់សេវាកម្ម workout របស់ Apple Watch នៅលើឧបករណ៍ណាមួយឬទូរទស្សន៍តាមរយៈ AirPlay 2 ។ នៅពេលបើកដំណើរការសេវាកម្មនេះដំបូងគឺអ្នកអាចប្រើប្រាស់បានសម្រាប់មើលតែនៅលើ iPhone iPad ឬស៊េរីថ្មីរបស់ទូរទស្សន៍ Apple TV តែប៉ុណ្ណោះ។

អ្នកនឹងនៅតែត្រូវការជ្រើសរើសការហាត់ប្រាណនៅក្នុងកម្មវិធី Fitness Plus នៅលើ iPhone ឬ iPad របស់អ្នក។ បន្ទាប់មកចុចរូបតំណាងភ្ជាប់នៅជ្រុងខាងស្តាំដៃនៃអេក្រង់ឬជ្រើសយក screen mirroring នៅក្នុង quick settings ដើម្បីភ្ជាប់ទៅកាន់ឧបករណ៍ណាមួយ។ Apple Watch នឹងទទួលបានមុខងារដូចគ្នាជាច្រើនដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.5 រួមទាំង emoji ថ្មីចំនួន 217 និងជម្រើសផ្លាស់ប្តូរតន្ត្រីតាមលំនាំដើមរបស់អ្នក។ ក្រុមហ៊ុន Apple ក៏បានបញ្ចេញនូវបច្ចុប្បន្នភាពសម្រាប់ iPadOS និង TVOS ផងដែរ។

Related posts
ទូទៅ

ប្រព័ន្ធប្រតិបត្តិការ Android 12 ណែនាំរបារជូនដំណឹងថ្មីដែលមានការប្លាស់ប្តូរបន្តិចបន្តួច

ទូទៅ

ទូរទស្សន៍ 4K ដែលមានតម្លៃល្អបំផុត

ទូទៅ

Apple នឹងបញ្ចេញ iOS 14.5 និង iPadOS 14.5 នៅសប្តាហ៍ក្រោយ

ទូទៅ

កម្មវិធី Microsoft Edge ទទួលបាន performance mode ដែលធ្វើឱ្យប្រសើរឡើងនូវ RAM, CPU និងការប្រើប្រាស់របស់ថ្ម

Leave a Reply

Your email address will not be published. Required fields are marked *