
យើងបានដឹងហើយថា iPad Pros ស៊េរីថ្មីនឹងមានបន្ទះឈីបប្រហែលជា M1 ប៉ុន្តែវាមិនគ្រាន់តែជាការប្រហែលនោះទេវាជា M1 ។ បើប្រៀបធៀបទៅនឹង A12Z ដំណើរការស៊ីភីយូកើនឡើង 50% GPU លឿនជាងមុន 40% ។ អ្នកអាចតំឡើងថេប្លេតនេះជាមួយរ៉េមរហូតដល់ 16GB និងមានទំហំផ្ទុករហូតដល់ 2TB (ទំហំផ្ទុកលឿនជាងជំនាន់មុន 2 ដង)។
ហើយដើម្បីធ្វើឱ្យថេប្លេតទាំងនេះកាន់តែមានលក្ខណៈដូចកុំព្យូទ័រអ្នកនឹងទទួលបានរន្ធ Thunderbolt ទៀតផង។ វាមានល្បឿនផ្ទេរខ្ពស់បំផុត 40 Gbps និងអនុញ្ញាតឱ្យអ្នកភ្ជាប់ម៉ូនីទ័រខាងក្រៅដែលមានគុណភាពបង្ហាញរហូតដល់ 6K ក៏ដូចជាការផ្ទុកខាងក្រៅលឿនបំផុតផងដែរ ។ ហើយប្រសិនបើអ្នកមានល្បឿនអ៊ីធឺណិត 10 ជីហ្គាបៃម៉ាស៊ីននេះក៏នៅតែអាចគ្រប់គ្រងវាបានផងដែរ។

ខណៈពេលដែលអ្នកអាចភ្ជាប់អេក្រង់ខាងក្រៅបានអ្នកប្រហែលជាអាចមានបញ្ហាភ្នែករបស់អ្នកព្រោះឆ្ងាយពីអេក្រង់ផ្ទាល់របស់ iPad ដែល Apple បានបំពាក់ iPad Pro ទំហំ 12.9″ ជាមួយបន្ទះបង្ហាញ mini-LED (ចំពោះម៉ូដែល 11” នៅតែប្រើ LCD ធម្មតា)។ វាត្រូវបានគេហៅថា Liquid Retina XDR display ដែលស្រដៀងនឹងម៉ូនីទ័រលើតុស៊េរី Pro Display XDR ផងដែរ។ វាភ្លឺខ្លាំងដល់ 1,600 nits និងទទួលបានពន្លឺពេញអេក្រង់ដល់ 1000 nits ។ ហើយវាគាំទ្ររាល់រូបភាពទាំងអស់ដែលមានគុណភាពខ្ពស់ (HDR10, Dolby Vision, HLG) ។

ចំណុចសំខាន់នៃបន្ទះបង្ហាញ mini-LED គឺជាអំពូល Backlight ថ្មីដែលមានអំពូល LED តូចៗចំនួន 10,000 ដែលដាក់ជាក្រុមទៅក្នុងតំបន់ដែលមានពន្លឺស្រអាប់ 2,500 (សម្រាប់ការប្រៀបធៀប iPad Pro 12.9″ ពីមុនមានតែ 72LEDs ប៉ុណ្ណោះ) ។

ទាំង iPad Pro ទំហំ 11” និង 12.9” មានមុខងារ ProMotion ដែលអាចធ្វើអោយអត្រា refresh rate កើនដល់ 120 ហឺត។ បន្ទះបង្ហាញ នៅលើ iPad Pro ទំហំ 11” គឺវាបានភ្ជាប់មកជាមួយបន្ទះបង្ហាញប្រភេទចាស់ Liquid Retina ដែលមានន័យថាកំរិតពន្លឺមានខ្ពស់បំផុតត្រឹមតែ 600 nits ប៉ុណ្ណោះ។ វានៅតែគាំទ្រ True Tone និងប្រើបច្ចេកវិទ្យា DCut-P3 color gamut ផងដែរ។
ខណៈពេលដែលពួកគេអាចប្រកួតប្រជែងលើកុំព្យូទ័រលើតុខ្លះទាក់ទងនឹងដំណើរការ ផលិតផល iPad Pros នៅតែជាផលិតផលដែលអាចចល័តបានហើយឥឡូវនេះពួកវាមានការតភ្ជាប់ប្រព័ន្ធ 5G ដែលជាជម្រើសដំបូងសម្រាប់ស៊េរីនេះទៀតផង។ ចំពោះសហរដ្ឋអាមេរិករួមបញ្ចូលទាំងរលកសញ្ញា mmWave ដែលអាចឈានដល់ល្បឿន 4 Gbps ក្រោមតំបន់ដែលមានលក្ខខណ្ឌល្អ។ មុខងារ 5G ជាប្រភេត eSIM ដូច្នេះអ្នកអាចចុះឈ្មោះបានយ៉ាងងាយស្រួល។
iPad Pros ស៊េរីថ្មីមានកាមេរ៉ា TrueDepth ដែលបានធ្វើបច្ចុប្បន្នភាពជាមួយនឹងសេនស័រទំហំ 12MP និង ultrawide-angle lens ។ វាអាចចាប់បាន 122º ដែលផ្តល់នូវលក្ខណៈពិសេសមួយដែលត្រូវបានគេហៅថា Center Stage នៅពេលដែលអ្នកកំពុងហៅជាវីដេអូថេប្លេតរបស់អ្នកអាចពង្រីកនិងរុញឱ្យអ្នកស្ថិតនៅចំកណ្តាលនៃស៊ុមទៀតផង។ ហើយប្រសិនបើមាននរណាម្នាក់អង្គុយក្បែរអ្នកនោះវានឹងពង្រីកឱ្យអ្នកទាំងពីរស្ថិតនៅក្នុងស៊ុមតែមួយផងដែរ។
កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយមានការកែលម្អដោយខ្លួនឯង។ វានៅតែមានកាមេរ៉ាគោលទំហំ 12 មេហ្គាភិចស៊ែលនិង 10 មេហ្គាភិចស៊ែលបន្ថែមនឹង LiDAR scanner ផងដែរ។ ភាគច្រើននៃការកែលម្អពិតជាបានមកពីផ្នែក ISP និង NPU លឿនជាងមុនដែលរកឃើញនៅខាងក្នុងបន្ទះឈីប M1 ។ ពួកគេបើកដំណើរការ Smart HDR 3 ហើយនៅក្នុងពន្លឺទាប LiDAR ជួយក្នុងការបំពេញមុខងារដោយស្វ័យប្រវត្តិ។ ថេប្លេតនេះក៏អាចបញ្ចូលរូបភាពឌីជីថលនិងរក្សាទុកធ្វើជាផ្ទៃខាងក្រោយដើម្បីបង្កើតជាបរិស្ថានសុប្បនិម្មិតដែលគួរឱ្យចាប់អារម្មណ៍។

អ្នកអាចបញ្ជាទិញ iPad Pro 11” និង 12.9” នៅថ្ងៃសុក្រសប្តាហ៍នេះបានហើយ។ Apple iPad Pro 12.9 ថ្មីមានតម្លៃចាប់ពី 1100 ដុល្លារហើយសម្រាប់ការភ្ជាប់ប្រព័ន្ធ 5G អ្នកត្រូវចំណាយ 200 ដុល្លារបន្ថែមទៀត។ ម៉ូដែលតូចជាងទំហំ 11” មានតម្លៃចាប់ពី 800 ដុល្លារ។ សូមចំណាំថាសមត្ថភាព RAM ត្រូវបានចងភ្ជាប់ទៅនឹងជម្រើសនៃការផ្ទុក។
ខាងក្រោមនេះគឺជាតារាងលំអិតតម្លៃ៖
