ទូទៅ

ទូរទស្សន៍ 4K ដែលមានតម្លៃល្អបំផុត

មានទូរទស្សន៍ 4K ជាច្រើនដែលអាចជ្រើសរើសបានដែលត្រូវនឹងតម្លៃនិងការដំណើរការជាច្រើនប្រភេទ។ ប៉ុន្តែទោះបីជាថវិការបស់អ្នកមានតិចជាង 500 ដុល្លារក៏ដោយអ្នកក៏អាចទទួលបានទូរទស្សន៍ 4K ល្អមួយដែលមានទំហំធំជាងអ្វីដែលអ្នករំពឹងទុក។ មិនថាអ្នកចង់បានទូរទស្សន៍បន្ទាប់បន្សំសំរាប់បន្ទប់គេងរឺកម្រឹតខ្ពស់និងទូរទស្សន៍ OLED សម្រាប់លេងហ្គេមដែលត្រៀមរួចជាស្រេចនោះទេយើងបានជ្រើសរើសយកទូរទស្សន៍ល្អបំផុតដែលបានចែកចេញជា 4 ប្រភេទរួមមាន៖

  • ទូរទស្សន៍ 4K តម្លៃល្អបំផុតសម្រាប់មនុស្សភាគច្រើន
  • ទូរទស្សន៍ 4K លំដាប់ថវិកាល្អបំផុត
  • ទូរទស្សន៍ OLED ល្អបំផុត
  • ទូរទស្សន៍ 4K ល្អបំផុតសម្រាប់ភ្ជាប់ PS5 និង Xbox Series X

ទូរទស្សន៍ 4K តម្លៃល្អបំផុតសម្រាប់មនុស្សភាគច្រើន

ទូរទស្សន៍ទំហំ ៥៥ អ៊ីញគឺជាទំហំដ៏ពេញនិយមបំផុតដែលអាចរកបាននៅពេលនេះ។ វាមិនធំពេកទេហើយវាក៏មិនតូចពេកផងដែរដែលធ្វើឱ្យវាមានទំហំសុវត្ថិភាពប្រសិនបើអ្នកកំពុងចង់តំឡើងទូរទស្សន៍នៅក្នុងបន្ទប់ទទួលភ្ញៀវឬបន្ទប់គេង។

ទូរទស្សន៍ប្រភេទ M-series 4K របស់ Vizio មានបន្ទះ QLED ដែលធ្វើឱ្យត្រកូលឈានមុខមួយនេះក្លាយជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលកាន់តែប្រសើរសម្រាប់កម្រិតពណ៌និងភាពត្រឹមត្រូវ។ វារួមបញ្ចូលទាំងរន្ធ HDMI 2.0 ចំនួន 4 ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការភ្ជាប់ប្រអប់ដែលបានកំណត់ឬដៃលេងហ្គេមជាច្រើនក្នុងពេលតែមួយ។ ទូរទស្សន៍នេះមានបួនទំហំ (50, 55, 65,និង 70 អ៊ីញ)។ គេហទំព័រ Best Buy មាន M-series ដែលដាក់លក់ក្នុងទំហំផ្សេងៗគ្នាតែក្នុងករណីដែលអ្នកចូលទៅក្នុងគណនី My Best Buy (ឥតគិតថ្លៃ) ប៉ុណ្ណោះ។ ម៉ូដែលទំហំ ៥៥ អ៊ីញអាចរកបានក្នុងតម្លៃ 480 ដុល្លារ ។

VIZIO 55-INCH M-SERIES 4K TV

M55Q7-H1 គឺជាទូរទស្សន៍ 4K ទំហំ 55 អ៊ីញដែលមានអេក្រង់ប្រភេទ QLED សម្រាប់ភាពត្រឹមត្រូវនៃពណ៌និងកម្រិតពន្លឺ។ វាមានរន្ធ HDMI 2.0 ចំនួន 4 ដែលនីមួយៗផ្តល់នូវអត្រា refresh rates ដល់ 60Hz នៅកម្រិត 4K ។

ម៉ូដែល TCL 6-Series R635 គឺជាជម្រើសដ៏ល្អប្រសិនបើអ្នកកំពុងស្វែងរកទូរទស្សន៍ដែលមានតម្លៃសមរម្យទាក់ទងនឹងតម្លៃនិងដំណើរការ។ ម៉ូដែលនេះក៏រួមបញ្ចូលទាំងអំពូល Backlighting Mini-LED ផងដែរដែលនាំមកនូវពន្លឺភ្លឺនិងពន្លឺល្អប្រសើរជាងមុននៅពេលកំពុងប្រើ។ ម៉ូដែល R635 ទំហំ 55 អ៊ីញអាចរកបានក្នុងតម្លៃ 698 ដុល្លារនៅតាមហាងរបស់ Walmart ឥឡូវនេះ។ អ្នកក៏អាចយកវាបានក្នុងទំហំ 65 ឬ 75 អ៊ីញប្រសិនបើអ្នកចង់បានរបស់ធំជាងនេះ។

TCL 6-SERIES 55-INCH 4K TV (MODEL R635)

វាជាផ្នែកមួយនៃ 6-series របស់ TCL ដែលមានលក្ខណៈពិសេស 4K HDR, បច្ចេកវិទ្យាអំពូល Backlight Mini-LED និងរន្ធ HDMI ចំនួន 4។

ត្រកូលទូរទស្សន៍ Crystal TU-8000 របស់ Samsung ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើនដូចជា មុខងារ multiple screen mirroring ដែលអាចភ្ជាប់កញ្ចក់អេក្រង់ជាច្រើន។ វាមានទំហំខុសៗគ្នាដែលមានចាប់ពី 43 ដល់ 85 អ៊ីញ។ ហើយឥលូវនេះម៉ូដែលទំហំ 55 អ៊ីញមានតម្លៃ 498 ដុល្លារនៅលើ Amazon ដែលមានតម្លៃទាបជាង 52 ដុល្លារថ្លៃធម្មតា 550 ដុល្លារ។

SAMSUNG CRYSTAL TU-8000 SERIES UHD TV

ទូរទស្សន៍ 4K UHD មានតំលៃសមរម្យជាមួយនឹងលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ដូចជាមុខងារ multiple screen mirroring ដែលអាចភ្ជាប់កញ្ចក់អេក្រង់ជាច្រើននិងមុខងារ super low input lag។

ទូរទស្សន៍ 4K លំដាប់ថវិកាល្អបំផុត

អ្នកមិនចាំបាច់ចំណាយប្រាក់ច្រើនសម្រាប់ទូរទស្សន៍ប្រភេទ 4K នោះទេ៖ 500 ដុល្លារឬតិចជាងនេះក៏អ្នកនៅតែអាចទទួលបានគុណភាពរូបភាពល្អដដែល។ នេះរួមបញ្ចូលទាំងទូរទស្សន៍របស់ក្រុមហ៊ុន Toshiba ទំហំ 50 អ៊ីញ Smart FireTV Edition 4K LED ដែលជាធម្មតាលក់ក្នុងតម្លៃ 380 ដុល្លារ។ ដូចដែលឈ្មោះបានបង្ហាញវាផ្តល់នូវជម្រើសដើម្បីចាក់ផ្សាយមាតិកានៅលើសេវាកម្មដូចជា Disney Plus ឬ Netflix និងរួមបញ្ចូលទាំងជម្រើសដើម្បីមើលទូរទស្សន៍បន្តផ្ទាល់ផងដែរ។ អ្នកអាចទទួលបានម៉ូឌែល 50 អ៊ីញក្នុងតម្លៃ 400 ដុល្លារនៅលើគេហទំព័រ Best Buy ឬឈានដល់ម៉ូដែល 55 អ៊ីញសម្រាប់ 30 ដុល្លារបន្ថែមទៀត។

TOSHIBA LED 4K UHD SMART FIRETV EDITION TV

ទូរទស្សន៍ 4K UHD LED មានតម្លៃសមរម្យដែលមានភ្ជាប់ជាមួយបច្ចេកវិទ្យា Fire TV ។

TCL ក៏មានតម្លៃទូរទស្សន៍ដែលមានការប្រកួតប្រជែងផងដែរហើយស៊េរី 4-series របស់វាគឺជាជម្រើសមួយដែលមានតំលៃសមរម្យជាងគេមួយនៅលើទីផ្សារ។ ម៉ូដែល S435 មានលក្ខណៈពិសេស Roku ដែលភ្ជាប់មកជាមួយ បច្ចេកវិទ្យា dual-band Wi-Fi គាំទ្រសម្រាប់មុខងារ Alexa , Google Assistant, នឹង Siri voice assistants ព្រមទាំងគាំទ្រ HDR10 ផងដែរ។ អ្នកអាចទទួលបានម៉ូឌែល 43 អ៊ីញក្នុងតម្លៃ 258 ដុល្លារនៅលើ Amazon ឬ 260 ដុល្លារក្នុងតម្លៃដើម។

TCL CLASS 4-SERIES 43-INCH 4K UHD TV (MODEL S435)

វាជាទូរទស្សន៍មួយពីស៊េរី 4 របស់ TCL ដែលរួមបញ្ចូលមុខងារ HDR TV ក្នុងល្បឿន 60 ហឺត។ គាំទ្រមុខងារ Alexa , Google Assistant, នឹង Siri voice assistants និងមានភ្ជាប់ជាមួយមុខងារទូរទស្សន៍ Roku TV ។

ម៉ូឌែល H6510 របស់ Hisense គឺជាជំរើសល្អប្រសិនបើអ្នកចង់ទិញទូរទស្សន៍ប្រភេទ LED 4K ក្នុងតម្លៃប្រកួតប្រជែងមួយ។ វាផ្តាច់មុខចំពោះគេហទំព័រ Best Buy ដែល H6510 រួមបញ្ចូលទាំងកម្មវិធី Android TV ដែលបានបង្កើតឡើងនិងមានរន្ធ HDMI ចំនួន 3 ។ វាមានទំហំបីជំម្រើសបន្ថែមទៀត (65, 75, និង 85 អ៊ីញ) ។ ឥឡូវនេះអ្នកអាចទទួលបានម៉ូដែលទំហំ 55 អ៊ីញក្នុងតម្លៃ 380 ដុល្លារ ។

HISENSE H6510 4K HDR TV

ទូរទស្សន៍ Hisense H6510 4K LED ភ្ជាប់មកជាមួយសូហ្វវែរ Android TV ដែលបានបង្កើតឡើងនិងមានរន្ធ HDMI ចំនួន 3 ។ វាផ្តាច់មុខចំពោះគេហទំព័រ Best Buy ។

ទូរទស្សន៍ OLED ល្អបំផុត

ទូរទស្សន៍ OLED ផ្តល់ជូននូវគុណភាពរូបភាពល្អបំផុតនៅក្នុងទូរទស្សន៍មួយ។ ត្រកូល BX របស់ LG គាំទ្រ HDMI 2.1 មានន័យថាទូរទស្សន៍នេះល្អឥតខ្ចោះសម្រាប់មនុស្សដែលសម្លឹងមើលឬទាញយកគុណប្រយោជន៍ពីដៃហ្គេមជំនាន់ថ្មីរបស់ពួកគេគឺ PS5 ឬ Xbox Series X។ អ្នកអាចយកវាបានទាំងទំហំ 55 ឬ 65 អ៊ីញនិងសន្សំបាន 200 ដុល្លារលើវាអាស្រ័យលើទំហំដែលអ្នកជ្រើស។ ម៉ូដែលទំហំ 55 អ៊ីញដែលមានប្រជាប្រិយភាពនាពេលបច្ចុប្បន្ននេះមានតម្លៃ 1297 ដុល្លារនៅឯគេហទំព័រ Amazon ។

LG BX 55-INCH OLED

ទោះបីជាមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយនេះគឺជាទូរទស្សន៍ដែរស្ទើរតែដូចគ្នានឹងស៊េរី CX ប៉ុន្តែមានតម្លៃតិចជាងពីរទៅបីរយដុល្លារ។ ស៊េរី BX នៅតែគាំទ្រកម្រិត 4K ក្នុងល្បឿន 120 ហឺតនៃអត្រា refresh rate និងមាន HDMI 2.1 ដែលជាលក្ខណៈពិសេសដែលអ្នកចង់បានពីទូរទស្សន៍ស៊េរីថ្មីនៅឆ្នាំ ២០២១ ។

ទូរទស្សន៍ A8H OLED របស់ Sony មានគុណភាពរូបភាពនិងពន្លឺស្រឡះហើយវាដំណើរការដោយសូហ្វវែរ Android របស់ Google។ វាមានពីរទំហំគឺ 55 និង 65 អ៊ីញហើយតម្លៃចាប់ផ្តើមគឺ 1,900 ដុល្លារ។ ប៉ុន្តែអ្នកអាចទទួលបានម៉ូដែលទំហំ 55 អ៊ីញក្នុងតម្លៃទាបត្រឹម 1,498 ដុល្លារនៅលើគេហទំព័រ Amazon និង B&H Photo ។ ទំហំ 65 អ៊ីញក៏ត្រូវបានដាក់លក់ក្នុងតម្លៃ 2,298 ដុល្លារផងដែរនៅឯ B&H Photo ដែលមានតម្លៃទាបជាងប្រហែល 200 ដុល្លារពីតម្លៃធម្មតា 2500 ដុល្លារ។

SONY 55-INCH A8H OLED TV

ទូរទស្សន៍ A8H OLED របស់ Sony ផ្តល់ជូននូវរូបភាពដ៏ភ្លឺថ្លានិងមានស្បែកខ្មៅដ៏ល្អឥតខ្ចោះ។ ក្រុមហ៊ុន Sony ក៏បានសំរួលការបង្ហាញដែលខុសពី LG ដែលនាំឱ្យមានចលនារលូននៅពេលមើលកីឡានិងសកម្មភាពដែលមានល្បឿនលឿន។

ថ្វីត្បិតតែមានតម្លៃខ្ពស់ក៏ដោយទូរទស្សន៍ស៊េរី Gallery Series GX OLED របស់ LG គឺជាទូរទស្សន៍ដ៏ល្អមួយសម្រាប់មនុស្សដែលកំពុងសំឡឹងមើលបទពិសោធន៍នៃភាពយន្ត។ វាក៏រួមបញ្ចូលទាំង Google Assistant នឹង Alexa ផងដែរហើយសម្រាប់អ្នកដែលចង់ប្រើទូរទស្សន៍នេះសម្រាប់លេងល្បែងវារួមបញ្ចូលទាំងការគាំទ្រ Nvidia G-Sync និងការគាំទ្រ HDMI 2.1 ដើម្បីឱ្យវាអាចទាញយកអត្ថប្រយោជន៍ពេញលេញពីកាត RTX 30 ស៊េរីឬ ឧបករណ៍ដៃហ្គេមជំនាន៉ថ្មីរបស់ Sony និង Microsoft ។ អ្នកអាចទទួលបានទំហំ 55 អ៊ីញក្នុងតម្លៃ 1,797 ដុល្លារនៅលើគេហទំព័រ Amazon និងក្រុមហ៊ុន Walmart ។ វាក៏មានម៉ូដែល 65- និង 70 អ៊ីញផងដែរ។

LG GX SERIES OLED TV (55-INCH)

ប្រសិនបើអ្នកកំពុងស្វែងរកទូរទស្សន៍ដែលអាចផ្តល់នូវបទពិសោធន៍ភាពយន្តរឹងមាំសម្រាប់កម្មវិធីទូរទស្សន៍និងខ្សែភាពយន្តនោះស៊េរី GX របស់ LG គឺជាជម្រើសដ៏ល្អមួយ។ វារួមបញ្ចូលទាំងការគាំទ្រសម្រាប់ Dolby Atmos ប៉ុន្តែវាក៏ជាទូរទស្សន៍ល្អសម្រាប់ការលេងហ្គេមផងដែរដោយសារតែការគាំទ្ររបស់វាសម្រាប់ Nvidia G-Sync និងរួមបញ្ចូលទាំង HDMI 2.1 ។

ទូរទស្សន៍ 4K ល្អបំផុតសម្រាប់ភ្ជាប់ PS5 និង Xbox Series X

PS5 របស់ Sony និង Xbox Series X របស់ក្រុមហ៊ុន Microsoft អាចលេងហ្គេមកម្រិត 4K ជាមួយ HDR បានរហូតដល់ 120 ហ្វ្រេមក្នុងមួយវិនាទី។ ដូច្នេះតាមធម្មជាតិប្រសិនបើអ្នកមិនមានទូរទស្សន៍ដែលអាចទាញយកអត្ថប្រយោជន៍ពេញលេញពីដៃហ្គេមនោះវាប្រហែលជាដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ។ ដើម្បីទទួលបានបទពិសោធល្អបំផុតអ្នកនឹងត្រូវការទូរទស្សន៍ដែលគាំទ្ររន្ធ HDMI 2.1 ។

ថ្មីៗនេះក្រុមហ៊ុន Vizio បានបញ្ចេញទូរទស្សន៍ប្រភេទ OLED TV ដំបូងរបស់ខ្លួនហើយវាគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកទិញទូរទស្សន៍ដែលទាញយកអត្ថប្រយោជន៍ពេញលេញពីផ្នែករឹងរបស់ PS5 និង Xbox Series X ។ វាគាំទ្រ HDR និង HDMI 2.1 ដូច្នេះអ្នកអាចលេងហ្គេមបានរហូតដល់ 120Hz ក្នុងកម្រឹត 4K ។ គេហទំព័រ Best Buy បច្ចុប្បន្ននេះមានការដាក់លក់ទៅលើទូរទស្សន៍នេះដែលអ្នកអាចទិញទំហំ 65 អ៊ីញក្នុងតម្លៃ 1,900 ដុល្លារ ។

VIZIO 4K OLED TV

Vizio គឺជាអ្នកថ្មីសម្រាប់ទូរទស្សន៍ប្រភេទ OLED ប៉ុន្តែវាកំពុងប្រើបន្ទះបង្ហាញរបស់ LG ដ៏ស្រស់ស្អាតដែលដូចគ្នានឹងក្រុមហ៊ុនផ្សេងផងដែរហើយវាមានតម្លៃទាបជាងច្រើន។ Vizio OLED គួរតែជាទូរទស្សន៍ដែលមានលក្ខណៈល្អឥតខ្ចោះសម្រាប់ទាំង Xbox ស៊េរី X ឬ PlayStation 5 ។ សូមអរគុណចំពោះសមត្ថភាពនៃការលេងហ្គេមកម្រិត 4K ដល់ទៅ 120 ហឺតនិងពណ៌ខ្មៅខាប់ជ្រៅដែលអាចធ្វើឱ្យមាតិកា Netflix របស់អ្នកមើលទៅអស្ចារ្យផងដែរ។

ម៉្យាងទៀតក្រុមហ៊ុន LG ក៏មានទូរទស្សន៍ CX series មួយផ្សេងទៀតផងដែរ។ វារួមបញ្ចូលទាំងការគាំទ្របច្ចេកវិទ្យា Nvidia’s G-Sync and AMD’s FreeSync adaptive sync នឹង បច្ចេកវិទ្យាឆ្លើយតបទាបត្រឹម 1ms ដែលធ្វើអោយទូរទស្សន៍នេះដំណើរការបានលឿន។ ភាពខុសគ្នាដ៏ធំរវាងត្រកូល CX និង BX គឺត្រកូល CX អាចមានពន្លឺភ្លឺល្អជាងបន្តិចដែលវាល្អសម្រាប់ការមើលមាតិកា HDR ។ វាមានបីទំហំគឺ 55, 65, និង 77 អ៊ីញ។ ឥឡូវនេះអ្នកអាចទិញវាបានក្នុងទំហំ 65 អ៊ីញសម្រាប់តម្លៃ 1,950 ដុល្លារនៅលើគេហទំព័រ Amazon ។

LG 65-INCH CX OLED

ទូរទស្សន៍ CX OLED ទំហំ 65 អ៊ីញរបស់ក្រុមហ៊ុន LG មានបំពាក់បច្ចេកវិទ្យាបច្ចេកវិទ្យា Nvidia G-Sync and AMD FreeSync adaptive sync នឹងបច្ចេកវិទ្យាឆ្លើយតបទាបត្រឹម 1ms។ លើសពីនេះទៀតជាមួយនឹងរន្ធ HDMI 2.1 របស់វា PS5 និង Xbox Series X អាចបង្ហាញលើសពី 60 ហ្វ្រេមក្នុងមួយវិនាទី។

ទូរទស្សន៍ Q80T របស់ Samsung គឺជាទូរទស្សន៍ LCD ដ៏ល្អបំផុតមួយនៅលើទីផ្សារហើយវាក៏ជាជម្រើសដ៏ល្អសម្រាប់ការភ្ជាប់ដៃហ្គេមជំនាន់ក្រោយផងដែរ។ វារួមបញ្ចូលទាំងពណ៌រស់រវើកនិងភាពត្រឹមត្រូវគាំទ្រដល់ការលេងល្បែងកម្រឹត 120 ហឺតនិងរួមទាំងអត្រា refresh rate ដែលអាចប្រែប្រួលបានផងដែរ។ ឥឡូវនេះអ្នកអាចទទួលបានម៉ូដែលទំហំ 65 អ៊ីញតម្លៃ 1,600 ដុល្លារនៅលើគេហទំព័រ Best Buy និង Samsung ។

SAMSUNG 65-INCH Q80T

ក្រុមហ៊ុន Samsung នៅតែបន្តផលិតទូរទស្សន៍ឌីជីថល 4K ប្រភេទល្អបំផុតមួយចំនួននៅលើទីផ្សារ។ ទូរទស្សន៍ Q80T មានចំណុច HDR ល្អបំផុត , ល្បឿន 120 ហឺតលើការលេងហ្គេម, អត្រា refresh rate ដែលអាចប្រែប្រួលបាននិងថែមទាំងមានឧបករណ៍បំពងសម្លេងដែលល្អដែលអាចប្រជែងជាមួយ soundbars មួយចំនួនបានទៀតផង។

Related posts
ទូទៅ

ប្រព័ន្ធប្រតិបត្តិការ Android 12 ណែនាំរបារជូនដំណឹងថ្មីដែលមានការប្លាស់ប្តូរបន្តិចបន្តួច

ទូទៅ

Apple នឹងបញ្ចេញ iOS 14.5 និង iPadOS 14.5 នៅសប្តាហ៍ក្រោយ

ទូទៅ

កម្មវិធី Microsoft Edge ទទួលបាន performance mode ដែលធ្វើឱ្យប្រសើរឡើងនូវ RAM, CPU និងការប្រើប្រាស់របស់ថ្ម

ទូទៅ

មនុស្សពីរនាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ដ៏សាហាវដែលបង្កឡើងដោយរថយន្ត Tesla

Leave a Reply

Your email address will not be published. Required fields are marked *