គន្លឹះខ្លីៗ

គន្លឹះទាំង 7 ដែលម្ចាស់ iPhone ទាំងអស់គួរតែដឹងសម្រាប់ portrait mode

មុខងារអស្ចារ្យបំផុតមួយក្នុងចំណោមមុខងារពិសេសៗជាច្រើននៅលើ iPhone គឺ portrait mode ។ វាធ្វើឱ្យ subject របស់អ្នកលេចធ្លោហើយអាចឱ្យរូបភាពរបស់អ្នកមើលទៅគួរឱ្យចាប់អារម្មណ៍។ ជាទូទៅនៅពេលអ្នកថតរូបវារក្សា subject ដែលអ្នកចង់ថតនៅក្នុងប្លង់អោយលេចធ្លោខណៈពេលដែលធ្វើឱ្យផ្ទៃខាងក្រោយនៃរូបភាពមើលទៅរាងព្រៀលស្រអាប់។ មុខងារដ៏មានប្រជាប្រិយនេះគឺជាការចម្លងចេញពីកាមេរ៉ាប្រភេទ DSLR ដែលមានកញ្ចក់វែងនិងជំរៅរាក់។ អាស្រ័យលើម៉ូដែលទូរស័ព្ទ iPhone ដែលអ្នកមាន portrait mode អាចត្រូវបានប្រើលើមនុស្ស សត្វចិញ្ចឹមនិងសូម្បីតែវត្ថុជាក់លាក់ណាមួយ។

Portrait mode មានដំបូងនៅឆ្នាំ 2016 លើ iPhone 7 Plus ។ ប៉ុន្មានឆ្នាំមកនេះ Apple បានកែលម្អវិធីដែលវា “កាត់ចេញ” មនុស្សពីផ្ទៃខាងមុខនិងធ្វើឱ្យផ្ទៃខាងក្រោយស្រអាប់។ ឧទាហរណ៍នៅលើ iPhone 12 Pro និង 12 Pro Max ឧបករណ៏ lidar sensor ថ្មីត្រូវបានប្រើដើម្បីវាស់ចម្ងាយពីទូរស័ព្ទទៅកាន់ subject របស់អ្នកនិងធ្វើអោយភាពខុសគ្នានេះមើលទៅល្អប្រសើរជាងមុន។

Apple ក៏បានបន្ថែមមុខងារ Portrait Lighting Mode ដែលវាទៅជួយតំឡើងពន្លឺរូបថតសម្រាប់រូបភាពរបស់អ្នកតាមស្ទីលបែបពេញនិយម ។ លើសពីនេះទៀតអ្នកអាចផ្លាស់ប្តូរផ្ទៃព្រៀលខាងក្រោយមួយចំនួននៅពីក្រោយ subject បានទៀតផង។

ជាមួយនឹងឧបករណ៍និងការកំណត់ទាំងអស់ដែលក្រុមហ៊ុន Apple បានបង្កើតនៅក្នុង portrait mode វាអាចមានភាពងាយស្រួលក្នុងការមើលមុខងារទាំងអស់របស់កម្មវិធី ។ ខ្ញុំបានប្រមូលគន្លឹះនិងល្បិច 7 យ៉ាងដើម្បីអាចជួយអ្នកធ្វើជាម្ចាស់ portrait mode លើទូរស័ព្ទ iPhone បានយ៉ាងស្ទាត់ជំនាញ។ ខ្ញុំចង់បញ្ជាក់ប្រាប់អ្នកថាអាស្រ័យលើម៉ូដែលទូរស័ព្ទ iPhone ដែលអ្នកមានតែគន្លឺះខ្លះអ្នកអាចនឹងមិនគួរអនុវត្តនោះទេ។

នេះជាអ្វីដែល portrait lighting បានធ្វើចំពោះមុខរបស់អ្នក

មុខងារដែលខ្ញុំចូលចិត្តបំផុតនៅក្នុង portrait mode គឺ Portrait Lighting ។ ពួកវាទាំងនេះមិនមែនជា filter ទេ។ ផ្ទុយទៅវិញពួកវាផ្លាស់ប្តូររបៀបដែលពន្លឺបង្ហាញលើ subject របស់អ្នកហើយអាចធ្វើឱ្យរូបថតរបស់អ្នកមើលទៅទាន់សម័យ។ មុខងារ Portrait Lighting ទាំងអស់មាន 6 យ៉ាង៖

  • Natural Light គឺស្ថិតនៅលំនាំដើមនិងដូចដែលឈ្មោះរបស់វាបានបង្ហាញនឹងមិនផ្លាស់ប្តូរអ្វីទាំងអស់។
  • Studio Light ដំឡើងពន្លឺអោយមុខរបស់ subject ។
  • Contour Light ធ្វើឱ្យស្រមោលនិងគំនួសពណ៌មើលទៅអស្ចារ្យជាងរូបភាពដើម។
  • Stage Light យកផ្ទៃខាងក្រោយចេញហើយជំនួសដោយពណ៌ខ្មៅ។
  • Stage Light Mono គឺដូចគ្នានឹង Stage Light ដែរប៉ុន្តែវាធ្វើអោយ subject ទាំងមូលក្លាយជាសខ្មៅ។
  • High Key Mono ប្តូរ subject របស់អ្នកទៅជាពណ៌ប្រផេះនិងផ្លាស់ប្តូរផ្ទៃខាងក្រោយទៅជាពណ៌ស។
Has Apple intentionally limited Portrait Lighting effects to iPhone X &  iPhone 8 Plus?

អ្នកអាចប្តូរ Portrait Lighting ទាំងមុនឬក្រោយពេលថតរូប។ ប៉ុន្តែប្រសិនបើអ្នកចង់ប្រើ Stage Light, Stage Light Mono ឬ High Key Mono ខ្ញុំសូមណែនាំឱ្យប្តូរទៅមើលរូបនោះម្តងទៀតមុនពេលថតរូប។ តាមរយៈវិធីនោះអ្នកអាចកែសំរួលស៊ុមនិង subject ដើម្បីផលិតរូបភាពបានល្អបំផុតនិងមានភាពបត់បែនបំផុត។

Portrait mode selfies នឹង night mode

អ្នកក៏អាចថតរូបបែប Portrait mode ដោយប្រើកាមេរ៉ាថតរូប Selfie របស់ iPhone បានផងដែរ។ អ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបានជាមួយ portrait mode នៅលើកាមេរ៉ាខាងក្រោយវាក៏អាចអនុវត្តបានចំពោះកាមេរ៉ាមុខផងដែរលើកលែងតែមុខងារពង្រីកឬបង្រួមដែលអ្នកមិនអាចធ្វើបាននោះទេ។ ដូចគ្នានេះផងដែរប្រសិនបើអ្នកមានទូរស័ព្ទ iPhone 12 អ្នកក៏អាចថតរូប portrait mode ជាមួយ night mode បានផងដែរ ។ នៅពេលដែលវាងងឹតល្មមហើយអ្នកស្ថិតនៅក្នុង portrait mode សូមក្រឡេកមើលជ្រុងខាងឆ្វេងខាងលើបំផុតរបស់អេក្រង់។ ប្រសិនបើ flash របស់អ្នកបានបិទអ្នកនឹងឃើញរូបតំណាង night mode ដែលមានពណ៌លឿង។ ប្រសិនបើអ្នកមិនឃើញនោះទេវាប្រហែលជាភ្លឺពេកក្នុងការធ្វើឱ្យ night mode ដំណើរការ។

បន្ទាប់មកនៅពេលដែលអ្នកថតរូបបែប portrait mode សូមដាក់ subject របស់អ្នកឱ្យជាប់និងកាន់ទូរស័ព្ទឱ្យមានលំនឹងតាមដែលអាចធ្វើបានក្នុងពេលថត ហើយអ្នកអាចថតបានគ្រប់ទីកន្លែងចាប់ពី 2 ឬ 3 វិនាទីទៅ 30 វិនាទី (ប្រសិនបើអ្នកប្រើជើងកាមេរ៉ា) ។ ដែលលទ្ធផលគឺជារូបថតដែលមើលទៅភ្លឺជាងពេលធម្មតា។

កែកម្រឹតព្រៀលនៅក្នុង portrait mode របស់ទូរស័ព្ទ iPhone

អ្នកអាចកែជំម្រៅទាំងមុនឬក្រោយពេលថតរូបបែប portrait mode បាន។ នៅលើកាមេរ៉ាជម្រៅនៃរូបភាពត្រូវបានកំណត់ដោយ aperture នៃកែវថត។ នៅក្នុង portrait mode នៅលើទូរស័ព្ទ iPhone នៅពេលដែលអ្នកកែជំម្រៅនៃរូបភាពវានឹងផ្លាស់ប្តូរបរិមាណព្រៀលនៅលើផ្ទៃខាងក្រោយ។ ការកែជំរៅនៃរូបភាពជាមុនអាចជួយលាក់ភាពមិនល្អឥតខ្ចោះនៅតាមគែមនៃការកាត់ subject របស់អ្នក។

Hands on with iPhone XS/XS Max New Depth Control Feature! - YouTube

នៅក្នុង portrait mode សូមចូលទៅជ្រុងខាងស្តាំផ្នែកខាងលើនៃអេក្រង់ហើយប៉ះលើប៊ូតុងជម្រៅដែលជារង្វង់ដែលមានអក្សរ f នៅក្នុងនោះ។ ប្រសិនបើអ្នកមិនបានដឹង f គឺតំណាងឱ្យ f-stop ដែលវាគឺជារង្វាស់ដែលត្រូវបានប្រើសម្រាប់វាស់ជំរៅនៅលើកញ្ចក់កាមេរ៉ា។

នៅពេលប៊ូតុង Depth មានពណ៌លឿងអ្នកអាចប្រើរបាររំកិលជំរៅផ្តេកដើម្បីកែសំរួលរបៀបដែលផ្ទៃខាងក្រោយស្រអាប់ដែលអ្នកចង់បាន។ នៅលើទូរស័ព្ទ iPhone អ្នកនឹងឃើញលេខ f-stop ដែលនៅទីនោះដើម្បីជួយអ្នកក្នុងការកែសំរួលបរិមាណព្រៀលខាងក្រោយ។ លេខ f-stop កាន់តែតិចភាពព្រៀលកាន់តែខ្លាំងហើយលេខ f-stop កាន់តែខ្ពស់ភាពព្រៀលក៏កាន់តែតិចផងដែរ។ ប្រសិនបើ subject របស់អ្នកមិនមែនជាសត្វឬវត្ថុដែលមានរាងប្លែកសូមកុំបារម្ភខ្លាំងពេកចំពោះការកែកម្រឹតព្រៀលព្រោះអ្នកក៏នៅតែអាចផ្លាស់ប្តូរវាបានបន្ទាប់ពីអ្នកបានថតរូបរួច។

របៀបលុប portrait mode ចេញពីរូបថត

ដើម្បីអាច undo ឬដក portrait mode ចេញពីរូបថតរបស់អ្នកសូមស្វែងរករូបថតដែលអ្នកចង់ប្លាស់ប្តូរនៅក្នុងកម្មវិធីកាមេរ៉ាហើយចុចប៊ូតុង Edit ។ ចូលទៅផ្នែកខាងលើនៃអេក្រង់ហើយបិទប៊ូតុង Portrait ដែលមានពណ៌លឿង។ វាសាមញ្ញណាស់មែនទេ។

មានវិធីត្រឹមត្រូវក្នុងការដាក់ subject នៅក្នុងប្លង់របស់ portrait mode

Portrait mode ដំណើរការបានល្អបំផុតនៅពេលដែល subject របស់អ្នកស្ថិតនៅចន្លោះពី 2 ទៅ 8 ហ្វីតពីទូរស័ព្ទដែលមានចម្ងាយប្រហែលពី 0,5 ទៅ 2,5 ម៉ែត្រ។ ប្រសិនបើ subject របស់អ្នកនៅឆ្ងាយ (ឬជិតពេក) ទូរស័ព្ទ iPhone នឹងជំរុញឱ្យអ្នកផ្លាស់ប្តូរចម្ងាយរបស់អ្នក។ ប្រសិនបើអ្នកព្យាយាមថតរូបបែប Portrait mode នៅក្រៅចំងាយរបស់ subject នោះកាមេរ៉ានឹងថតរូបធម្មតាជំនួសវិញ។

ប្រសិនបើ subject របស់អ្នកស្ថិតនៅកន្លែងមួយសូមព្យាយាមខិតទៅជិតឬថយអោយឆ្ងាយបន្តិច។ ដូចគ្នានេះផងដែរនៅលើម៉ូដែលទូរស័ព្ទ iPhone ជាក់លាក់ណាមួយអ្នកមានជម្រើសក្នុងការថតរូបបែប portrait mode ទំហំ 1x ឬ 2x / 2,5x ដែលជាប្រភេទនៃការថតរូបបែបកៀក។ ដើម្បីប្តូររវាងការពង្រីកនៅលើប៊ូតុង 2x ឬ 2.5x នៅខាងឆ្វេងផ្នែកខាងក្រោមនៃអេក្រង់។ ប្រសិនបើអ្នកចង់ត្រលប់ទៅទិដ្ឋភាពធំវិញសូមប៉ះប៊ូតុង 1x ។

នៅពេលអ្នកថតរូបរបស់អ្នកត្រូវប្រាកដថា subject របស់អ្នកមានចំងាយតិចតួចរវាងខ្លួនវានិងនឹងផ្ទៃបស់ពួកវាផងដែរ។ ប្រសិនបើ subjec នៅពីមុខជញ្ជាំងចឹងសូមបង្វែរ subject របស់អ្នក ៩០ ដឺក្រេដើម្បីបន្ថែមទេសភាពនិងជម្រៅខ្លះទៅនឹងអោយរូបភាព។

ប៉ះភ្នែក subject របស់អ្នកដើម្បីអោយកាមេរ៉ាចាប់ focus និងកែសំរួល exposure

នៅពេលបញ្ចេញស្នាដៃ portrait mode របស់អ្នកសូមស្វែងរកជម្រើសនៅលើអេក្រង់ណាមួយដែលមានពណ៌លឿង។ ជាពិសេសសូមរកមើលពាក្យ Natural Light នៅផ្នែកខាងក្រោមនៃអេក្រង់ដែលប្រែទៅជាពណ៌លឿង។ នេះបង្ហាញថាទូរស័ព្ទ iPhone បានកំណត់អត្តសញ្ញាណនិង focus លើ subject របស់អ្នកហើយវាអាចញែកពួកវាចេញពីផ្ទៃខាងក្រោយ។ សូមមើលផងដែរនូវជ្រុងរាងមូលពណ៌លឿងនៃចតុកោណដែលមើលមិនឃើញឱ្យលេចចេញជុំវិញផ្ទៃខាងលើរបស់ subject ។ ប្រសិនបើអ្នកមិនឃើញជ្រុងពណ៌លឿងទេសូមចុចភ្នែករបស់ subject នៅក្នុងស៊ុមដើម្បីជួយអោយទូរស័ព្ទ iPhone អាចចាប់ focus នឹង exposure បាន។

កែរូបភាពលើ portrait mode

បន្ទាប់ពីអ្នកថតរូបបែប portrait mode អ្នកអាចបន្ថែមអ្វីៗអោយត្រូវទៅនឹងរសជាតិរបស់អ្នកនៅក្នុងកម្មវិធីកាមេរ៉ា។ មធ្យោបាយលឿនក្នុងការស្វែងរករូបថតបែប portrait mode ណាមួយនិងទាំងអស់នៅលើ iPhone របស់អ្នកគឺបើកកម្មវិធីកាមេរ៉ាចូលផ្ទាំងអាល់ប៊ុមមើលនៅផ្នែកប្រភេទ Media ហើយប៉ះលើអាល់ប៊ុម Portrait ។

នៅពេលអ្នកជ្រើសរើសរូបថតណាមួយរបស់អ្នកសូមចុចប៊ូតុង Edit ។ នៅពេលអ្នកកែរូបថត portrait mode អ្នកនឹងទទួលបានមុខងារបន្ថែមពីរ។ មួយអនុញ្ញាតឱ្យអ្នកផ្លាស់ប្តូររូបភាព Portrait Lighting និងកែតម្រូវទំហំដែលត្រូវបានអនុវត្ត។ មុខងារទីពីរគឺផ្លាស់ប្តូរបរិមាណព្រៀលផ្ទៃខាងក្រោយ។

សម្រាប់ Portrait Lighting សូមចូលទៅជ្រុងខាងឆ្វេងផ្នែកខាងលើ ប៉ះលើរូបតំណាង Portrait Lighting ដែលមើលទៅដូចជាប្រអប់មានបួនជ្រុង។ នៅផ្នែកខាងក្រោមនៃអេក្រង់សូមប្រើ Portrait Lighting ដើម្បីប្តូររូបភាព។ ប្រើរបារផ្តេក Portrait Lighting ដើម្បីកែកម្រឹតប្លាស់ប្តូរដែលអ្នកចង់។

ដើម្បីផ្លាស់ប្តូរកម្រឹតភាពព្រៀលសូមចុចលើប៊ូតុងជម្រៅនៅជ្រុងខាងលើផ្នែកខាងឆ្វេងដែលជារាងពងក្រពើដែលមានលេខ f-stop នៅក្នុងនោះ។ នៅពេលអ្នកបើកវារូបតំណាងរបស់ប៊ូតុងនឹងប្រែទៅជារង្វង់ពណ៌លឿងដែលមានអក្សរ f នៅក្នុងនោះ។ បនា្ទប់មកកែសំរួលរបាររំអិលផ្តេកនៅផ្នែកខាងក្រោមនៃអេក្រង់។

Related posts
គន្លឹះខ្លីៗ

របៀប Upload រូបភាពគុណភាពខ្ពស់ 4K ទៅក្នុង Twitter សម្រាប់ Android

គន្លឹះខ្លីៗ

មកដឹងពីពេលវេលាដែលអ្នកអាចទាញយក iOS 14.5 នៅជុំវិញពិភពលោក

គន្លឹះខ្លីៗ

វិធីប្រើឧបករណ៍តាមដាន AirTag តម្លៃ 29ដុល្លាររបស់ Apple ដើម្បីរករបស់ដែលបាត់

គន្លឹះខ្លីៗ

Apple បញ្ចេញ Beta ដំបូងនៃប្រព័ន្ធប្រតិបត្តិការ iOS និង iPadOS 14.6 ដល់អ្នកសាកល្បង Public Beta

Leave a Reply

Your email address will not be published. Required fields are marked *