អាជីវកម្ម

បន្ទះឈីប Snapdragon 888 Plus អាចនឹងផ្តល់ថាមពលទៅលើទូរស័ព្ទ Honor នឹងទូរស័ព្ទដទៃទៀតនាត្រីមាសទី 3 ឆ្នាំនេះ

ចាប់តាំងពីក្រុមហ៊ុន Huawei បានលក់ចេញនូវយីហោ Honor រួចមក ឥលូវនេះក្រុមហ៊ុនត្រូវបានគេផ្តល់សិទ្ធឱ្យធ្វើការជាមួយក្រុមហ៊ុន Qualcomm ម្តងទៀតហើយយើងដឹងរួចហើយថាយីហោនេះកំពុងធ្វើការនៅលើស្មាតហ្វូន Honor 50 Pro + ដែលត្រូវបានបំពាក់ដោយប្រព័ន្ធឈីប Snapdragon 888 ។ យោងតាមអ្នកលេចធ្លាយម្នាក់របស់ Digital Chat Station បានអោយដឹងថា Honor នឹងក្លាយជាផ្នែកមួយនៃផលិតផល OEMs ដើម្បីអាចបំពាក់ស្មាតហ្វូនកំពូលរបស់ខ្លួនជាមួយនឹងបន្ទះឈីបដែលបានធ្វើបច្ចុប្បន្នភាព។

Honor 30 Pro+

យោងតាមអ្នកលេចធ្លាយនេះបានអោយដឹងថា Snapdragon 888 Plus (ឬ Pro) ត្រូវបានផលិតដោយក្រុមហ៊ុនផលិតសាកល្បងរួចមកហើយ ដូច្នេះយើងអាចនឹងឃើញឧបករណ៍ដែលមានបន្ទះឈីបដែលបានធ្វើបច្ចុប្បន្នភាពឆាប់ៗនាត្រីមាសទី 3 នាំនេះ។ បន្ទះឈីប Plus (ឬ Pro)នេះត្រូវបានគេរំពឹងថានឹងមានការធ្វើបច្ចុប្បន្នភាពបន្តិចបន្តួចក្នុងដំណើរការដូចគ្នានឹងករណីការកែប្រែនៃ Snapdragon 855 និង 865 ។

រហូតមកដល់ពេលនេះគេរំពឹងថាក្រុមហ៊ុន Honor នឹងធ្វើការបង្ហាញទូរស័ព្ទក្នុងត្រកូល 50 ស៊េរីនៅក្នុងខែឧសភាហើយម៉ូដែលលំដាប់ខ្ពស់បំផុតរបស់វានឹងប្រហែលជាម៉ូដែល Honor 50 Pro + ។ សូមចាំថាម៉ូដែលមួយនេះត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយ Snapdragon 888 SoC ។ កាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍ថាក្រុមហ៊ុន Honor រំពឹងថានឹងអាចបង្កើតខ្សែស្រឡាយត្រកូល Magic ដើម្បីអាចប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនស៊េរី P និងស៊េរី Mate របស់ក្រុមហ៊ុន Huawei ។

Related posts
អាជីវកម្ម

Xiaomi នឹងប្រកាសចេញ កាសស្តាប់ត្រចៀកដែលអាចលុបចោលសំឡេងរំខាន នៅថ្ងៃទី ១៣ ឧសភា

អាជីវកម្ម

Vivo សន្យាធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android រយៈពេល 3 ឆ្នាំសម្រាប់ស្មាតហ្វូនកំពូលៗរបស់ខ្លួន

អាជីវកម្ម

មានតែ 12% នៃអ្នកប្រើប្រាស់ iOS ទូទាំងពិភពលោកប៉ុណ្ណោះ អនុញ្ញាតឱ្យតាមដានកម្មវិធី ចាប់តាំងពីប្រព័ន្ធដំណើរការ iOS 14.5 បានចាប់ផ្តើម

អាជីវកម្ម

Apple ផ្តល់ឱ្យក្រុមហ៊ុនឡាស៊ែរដែលបានបង្កើតបច្ចេកវិទ្យា AR របស់ខ្លួនចំនួន 410 លានដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *