អាជីវកម្ម

វីឌីអូប្រព័ន្ធប្រតិបត្តការ Harmony OS 2.0 ដែលដំណើរការលើ Huawei Mate X2

Harmony OS 2.0 គឺជាប្រព័ន្ធប្រតិបត្តការក្នុងផ្ទះរបស់ក្រុមហ៊ុន Huawei ដែលគួរតែមកដល់អតិថិជននៅខែមិថុនា។ វាកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ហើយឥលូវយើងមានវីដេអូដំបូងដែលបង្ហាញពីរបៀបដែលប្រព័ន្ធប្រតិបត្តិការនេះដំណើរការនៅលើ Huawei Mate X2 ។

ជាដំបូង UI របស់វាមានភាពស្រដៀងគ្នាច្រើនជាមួយប្រព័ន្ធប្រតិបត្តិការ Android ជាពិសេសនៅជុំវិញរបារជូនដំណឹង ទំម្រង់រូបតំណាងនិងការរចនា។ ការអូសចុះក្រោមនៅកន្លែងណាមួយនៅលើអេក្រង់ដើមវាបាននាំមកនូវរបាស្វែងរកនៃទូរស័ព្ទ ហើយយើងរំពឹងថាការស្វែងរកបែប Petal Search នឹងត្រូវបានបញ្ចូលសម្រាប់ឧបករណ៍ដែលបញ្ចេញលក់ជាសកល។

របាបញ្ជាផ្លូវកាត់ (control center) អាចត្រូវបានទាញចុះពីជ្រុងខាងស្តាំខាងលើខណៈពេលដែលរបារជូនដំណឹងអាចទាយចុះពីជ្រុងខាងឆ្វេងផ្នែកខាងលើ។

កម្មវិធីដែលបានបង្ហាញគឺ ប្រតិទិននិងកំណត់ត្រារបស់ក្រុមហ៊ុន Huawei ហើយវាបង្ហាញថាប្រព័ន្ធប្រតិបត្តិការថ្មីនេះនឹងមាន widgets ផ្សេងៗគ្នាដែលនឹងអនុញ្ញាតឱ្យអ្នកអាចប្រើកាយវិការដើម្បីផ្តល់ព័ត៌មានបន្ថែមដោយមិនចាំបាច់បើកវាដោយផ្ទាល់។

អ្វីដែលយើងមិនដឹងគឺថាតើកាយវិការទាំងនេះត្រូវបានបម្រុងទុកសម្រាប់ថេប្លេតនិងឧបករណ៍ដែលអាចបត់បានឬយើងនឹងមានការបញ្ជាដោយអូសពីក្រោមជាបីផ្នែកដែលសូម្បីតែនៅលើស្មាតហ្វូនដែលមានអេក្រង់តូចក៏ដោយ។ វាមានច្រើនដែលយើងមិនបានដឹងប៉ុន្តែយើងសង្ឃឹមថាយើងនឹងទទួលបានចម្លើយបន្ថែមទៀតនៅខែក្រោយ។

Related posts
អាជីវកម្ម

Xiaomi នឹងប្រកាសចេញ កាសស្តាប់ត្រចៀកដែលអាចលុបចោលសំឡេងរំខាន នៅថ្ងៃទី ១៣ ឧសភា

អាជីវកម្ម

Vivo សន្យាធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ Android រយៈពេល 3 ឆ្នាំសម្រាប់ស្មាតហ្វូនកំពូលៗរបស់ខ្លួន

អាជីវកម្ម

មានតែ 12% នៃអ្នកប្រើប្រាស់ iOS ទូទាំងពិភពលោកប៉ុណ្ណោះ អនុញ្ញាតឱ្យតាមដានកម្មវិធី ចាប់តាំងពីប្រព័ន្ធដំណើរការ iOS 14.5 បានចាប់ផ្តើម

អាជីវកម្ម

Apple ផ្តល់ឱ្យក្រុមហ៊ុនឡាស៊ែរដែលបានបង្កើតបច្ចេកវិទ្យា AR របស់ខ្លួនចំនួន 410 លានដុល្លារ

Leave a Reply

Your email address will not be published. Required fields are marked *