ទូរស័ព្ទ

Samsung Galaxy Z Fold3 នឹងភ្ជាប់មកជាមួយឆ្នាំងសាកកម្លាំង 25W

ព័ត៌មានលម្អិតថ្មីៗអំពីស្មាតហ្វូនបត់បន្ទាប់របស់ Samsung បានលេចចេញជារូបរាងហើយនៅពេលនេះពីគេហទំព័រ 3C certification ។ ការចុះបញ្ជីដែលត្រូវគ្នានឹងលេខគំរូបច្ចេកទេសនៃ Galaxy Z Fold3 បង្ហាញថាឧបករណ៍បត់នេះនឹងភ្ជាប់មកជាមួយឆ្នាំងសាកល្បឿន 25W ។ វាបានរួមបញ្ចូលទាំងក្បាលឆ្នាំងសាកដែលមានលេខម៉ូឌែល EP-TA800 ហើយជាលេខតែមួយដែលភ្ជាប់មកជាមួយ Galaxy Z Fold2 កាលពីឆ្នាំមុន។

3C certification reveals Samsung Galaxy Z Fold3 will come with 25W charger

ទោះបីជាក្បាលឆ្នាំងសាកនេះមានកម្លាំងត្រឹម 25W ក៏ដោយក៏វាមិនមានន័យថាទូរស័ព្ទខ្លួនវាមិនអាចទ្រទ្រង់ល្បឿនសាកបានលឿនជាងនេះនៅពេលប្រើជាមួយក្បាលឆ្នាំងសាកដែលត្រូវគ្នាផ្សេងទៀតនោះដែរ។

កាលពីមុនវាត្រូវបានបង្ហាញដោយគេហទំព័រ 3C certification ដែលថា Z Fold3 នឹងមកដល់ជាមួយនឹងថាមពលថ្មរួមបញ្ចូលគ្នា 4,275 mAh (2,215 mAh + 2,060 mAh) ដែលត្រូវបានផ្សព្វផ្សាយថាមានទំហំ 4400 mAh ។ ថ្មរបស់ Z Fold 3 រួមបញ្ចូលដោយថ្មដាច់ដោយលែកចំនួនពីរ។

មកដល់ចំណុចនេះ Samsung Galaxy Z Fold3 មានពាក្យចចាមអារ៉ាមថាវាត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 888 ។ បន្ទះបង្ហាញរបស់ទូរស័ព្ទត្រូវបានរំពឹងថានឹងទទួលបានការធ្វើបច្ចុប្បន្នភាព៖ ទំហំបន្ទះបង្ហាញខាងក្រៅអាចត្រូវបានកាត់បន្ថយពីទំហំ 6.23” អ៊ីញមកនៅត្រឹម 5.4” អ៊ីញដែលមានសមាមាត្រដូចគ្នានឹងបន្ទះបង្ហាញពីមុនហើយអេក្រង់ខាងក្នុងអាចមានទំហំ 7.5″ អ៊ីញ។ បច្ចេកវិទ្យាការពារជំរាបទឹក គាំទ្រការប្រើប៊ិច S Pen និងបច្ចេកវិទ្យាកញ្ចក់ Ultra Thin ជំនាន់ថ្មីត្រូវបានគេរំពឹងថានឹងមាននៅលើ Z Fold3 ផងដែរ។

Related posts
ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ទូរស័ព្ទ

MIUI 13 នឹងមកដល់នៅថ្ងៃទី 25 ខែមិថុនាហើយទូរស័ព្ទចាប់ពីឆ្នាំ 2019 ឬថ្មីជាងនេះអាចទទួលបានវា

Leave a Reply

Your email address will not be published. Required fields are marked *