ទូរស័ព្ទ

លេចធ្លាយរូបភាពរបស់ Infinix Note 10 Pro ជាមួយកាមេរ៉ាភ្លោះ

កាលពីខែមុនការលេចធ្លាយនៃស្មាតហ្វូន Infinix Note 10 Pro បានបញ្ជាក់ថាស្មាតហ្វូននេះនឹងបំពាក់នូវអេក្រង់ធ្លុះ (Punch Hole)។ ឥលូវនេះយើងអាចឃើញរូបភាពផ្ទាល់ពីរសន្លឹករបស់ Note 10 Pro ដែលបង្ហាញថាស្មាតហ្វូននេះនឹងបំពាក់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយហើយមានពីរពណ៌ – គឺពណ៌ស្វាយ ហើយមួយទៀតមានរចនាពណ៌បែប ​Gradient ។

រូបភាពទាំងនោះក៏បានបញ្ជាក់ផងដែរថា Note 10 Pro នឹងភ្ជាប់មកជាមួយនូវម៉ាស៊ីនស្កេនក្រយៅដៃ។ Infinix មិនទាន់បានបកស្រាយអ្វីអំពី Note 10 Pro នៅឡើយទេទោះជាយ៉ាងណាក៏ដោយស្មាតហ្វូននេះត្រូវបានគេប្រទះឃើញនៅលើ Google Play Console ជាមួយនឹងរ៉េមទំហំ 8GB, ប្រព័ន្ធប្រតិបត្តិការ Android 11 និង Helio G90 SoC ប៉ុន្តែយើងក៏បានលឺពាក្យចចាមអារាមអំពី G90T និង G95 ផងដែរ។

Play Console ក៏បានបង្ហាញផងដែរថាគុណភាពបង្ហាញលើអេក្រង់របស់ Note 10 Pro នឹងមានកំរិត 1080p ហើយអរគុណចំពោះ FCC យើងដឹងថាស្មាតហ្វូននេះនឹងមានទំហំផ្ទុក 256GB និងកម្លាំងសាកថ្មបានដល់ទៅ 33W ។

Infinix Note 10 Pro leaked render
Related posts
ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ទូរស័ព្ទ

MIUI 13 នឹងមកដល់នៅថ្ងៃទី 25 ខែមិថុនាហើយទូរស័ព្ទចាប់ពីឆ្នាំ 2019 ឬថ្មីជាងនេះអាចទទួលបានវា

Leave a Reply

Your email address will not be published. Required fields are marked *