ទូរស័ព្ទ

Samsung Galaxy Z Fold3 និង Z Flip3 លេចធ្លាយនៅលើបណ្តាញអ៊ីនធឺណេត

ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថានឹងដាក់បង្ហាញនូវឧបករណ៍បត់ស៊េរីថ្មីរបស់ខ្លួនក្រោមឈ្មោះថា Galaxy Z Fold3 និង Galaxy Z Flip3 ព្រោះពួកវាទាំងពីរនេះនឹងក្លាយជាស៊េរីទី ៣ នៃត្រកូលរៀងៗខ្លួន។ យើងមិនដឹងថាទូរស័ព្ទនេះនឹងចេញជាផ្លូវការនៅពេលណានោះទេប៉ុន្តែយើងបានដឹងច្រើនអំពីវាដោយសារការលេចធ្លាយដ៏ធំមួយ។

រូបភាពជាច្រើនដែលត្រូវបានគេសន្មត់ថាជាការសម្ងាត់បានសាយភាយពាសពេញអ៊ីនធឺណេតដោយបង្ហាញថា Galaxy Z Fold3 នឹងមានការគាំទ្រ S Pen ខណៈ Galaxy Z Flip3 នឹងប្តូរទៅតំឡើងកាមេរ៉ាជារាងបញ្ឈរ។

Fold3 នឹងក្លាយជាស្មាតហ្វូនដែលអាចបត់បានដំបូងគេដែលមានមុខងារកាមេរ៉ាក្រោមអេក្រង់ដែលធ្វើឱ្យវាក្លាយជាទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ដំបូងគេដែលមានមុខងារពិសេសនេះផងដែរ។ វាបង្ហាញថាវាត្រូវបានបត់នៅចំហៀងដោយសារតែរបៀបដែលទូរស័ព្ទត្រូវបានកាច់កោងក្នុងកម្រឹត 90 ដឺក្រេដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់កត់ចំណាំជាមួយប៊ិច S Pen បានផងដែរ។

ក្រឡេកមើលផ្នែកខាងក្រោយទូរស័ព្ទនឹងកាមេរ៉ាចំនួនបីគ្រាប់ដែលដាក់ជាបញ្ឈរ។ ទោះជាយ៉ាងណាក៏ដោយបណ្តុំកាមេរ៉ាទាំងនេះនឹងមានទំហំតូចនោះទេហើយក៏មានអំពូល LED មួយនៅក្នុងនោះផងដែរ។ យើងក៏អាចមើលឃើញផងដែរថាទូរស័ព្ទនេះមានលក្ខណៈជិតល្អហើយមិនមានសល់ចន្លោះប្រហោងរវាងទូរស័ព្ទទាំងសងខាងនោះឡើយ។

Galaxy Z Flip3 នឹងប្រើកញ្ចក់ប្រភេទ Gorilla Glass Victus លើបន្ទះបង្ហាញទាំងអស់របស់វាហើយនឹងនាំមកនូវអេក្រង់កាន់តែធំនៅផ្នែកខាងមុខដែលអនុញ្ញាតឱ្យបង្ហាញព័ត៌មានបន្ថែមអំពីការជូនដំណឹងផ្សេងៗ។ ដោយសារឧបករណ៍បត់នេះតែងតែត្រូវបានលក់ជាគ្រឿងទាន់សម័យវានឹងមានយ៉ាងហោចណាស់ចំនួន 4 ពណ៌ប៉ុន្តែឧបករណ៍នីមួយៗនឹងមានវិធីសាស្រ្តលាយពណ៌យ៉ាងតិច​ 2 ពណ៌ផងដែរ។

Related posts
ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ទូរស័ព្ទ

MIUI 13 នឹងមកដល់នៅថ្ងៃទី 25 ខែមិថុនាហើយទូរស័ព្ទចាប់ពីឆ្នាំ 2019 ឬថ្មីជាងនេះអាចទទួលបានវា

Leave a Reply

Your email address will not be published. Required fields are marked *