ទូរស័ព្ទ

Oppo Reno6 អាចនឹងចេញផ្សាយនៅថ្ងៃទី ២២ ខែឧសភា ខាងមុខនេះ

យោងតាមប្រភពមួយបានអោយដឹងថាក្រុមហ៊ុន Oppo បានគ្រោងរៀបចំព្រឹត្តិការណ៍មួយនៅថ្ងៃទី ២២ ខែឧសភាខាងមុខនេះនៅប្រទេសចិន ហើយនោះជាពេលដែលយើងនឹងឃើញមានទូរស័ព្ទស៊េរីថ្មីក៏ដូចជាផលិតផលឆ្លាតវៃផ្សេងទៀត ខណៈដែល ស្មាតហ្វូនម៉ូដែល Reno6 ក៏នឹងមានវត្តមាននៅថ្ងៃនោះផងដែរ។

ក្រុមហ៊ុននេះនឹងរៀបចំកម្មវិធីប្រគំតន្រ្តីជាមួយប៉ុស្តិ៍ទូរទស្សន៍ចិន ហើយយើងរំពឹងថាការផ្តោតអារម្មណ៍នៃព្រឹត្តិការណ៍នេះគឺទូរទស្សន៍ឆ្លាតវៃ និងការរួមបញ្ចូលគ្នារបស់ពួកគេជាមួយក្រុមហ៊ុនផ្សាយ ប៉ុន្តែក្រុមហ៊ុន Oppo ទំនងជាគ្រាន់តែដាក់បង្ហាញស្មាតហ្វូន Reno 6 ប៉ុណ្ណោះ ប៉ុន្តែមិនទាន់ចេញផ្សាយពេញលេញនោះទេ។

Oppo Reno5 Pro

រហូតមកដល់ពេលនេះយើងបានលឺ ថា Reno6 Pro នឹងមានបន្ទះឈីប Dimense 1200, អេក្រង់ទំហំ ៦.៥៥ អ៊ីញជាមួយនឹងកាមេរ៉ា ៣២ មេហ្គាភិចស៊ែលខណៈដែលកាមេរ៉ាគោលគឺ ៦៤ MP ។ ស្តាប់ទៅដូចជា ស្មាតហ្វូន Reno 5 Pro ជាមួយ SoC ថ្មីប៉ុន្តែពាក្យចចាមអារាមក៏បង្ហាញថាស្មាតហ្វូនថ្មីនេះនឹងមានថ្មធំជាងមុនបន្តិចគឺ 4500 mAh ជាមួយនឹងការសាកថ្មលឿន 65W ។

Related posts
ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ទូរស័ព្ទ

MIUI 13 នឹងមកដល់នៅថ្ងៃទី 25 ខែមិថុនាហើយទូរស័ព្ទចាប់ពីឆ្នាំ 2019 ឬថ្មីជាងនេះអាចទទួលបានវា

Leave a Reply

Your email address will not be published. Required fields are marked *