អាជីវកម្ម

Google បង្ហាញឈ្មោះ Pixel Buds ដែលមានតម្លៃទាបដោយចៃដន្យ

ក្រុមហ៊ុន Google មានពាក្យចចាមអារ៉ាមថានឹងបញ្ចេញកាសស្តាប់ត្រចៀក TWS ថ្មីដូចជា Pixel Buds ដែលអាចត្រូវបានគេហៅថា Google Pixel Buds A ។ កាសមួយគូនេះត្រូវបានគេរំពឹងថានឹងមានតម្លៃទាបជាងម៉ូឌែល Pixel Buds នាពេលបច្ចុប្បន្នហើយយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន Google ប្រហែលជាបានបញ្ជាក់ដោយចៃដន្យនូវឈ្មោះកាសដែលមានតម្លៃសមរម្យនេះ ។

កាស Google Pixel Buds

ដូចដែលបានប្រទះឃើញនៅលើ Blog របស់លោក Caschy ក្រុមហ៊ុន Google អាឡឺម៉ង់បានបន្ថែមការចុះបញ្ជីលទ្ធផលនៃការស្វែងរកសម្រាប់ហាងទំនិញរបស់វាហើយកាស Pixel Buds A ត្រូវបានចុះបញ្ជីជាជម្រើសហាងជួរមុខមួយនៅលើទំព័រ Google ក្នុងលទ្ធផលនៃការស្វែងរក។ ខណៈពេលដែលយើងមិនទាន់ដឹងពីរចនាសម្ពន្ធ័ការដាក់ឈ្មោះពិតប្រាកដសម្រាប់ត្រកូល Pixel Buds A យើងឥឡូវដឹងថាស៊េរី “ A” ភ្ជាប់ជាមួយស្មាតហ្វូន Pixel “A” របស់ Google ដែលផ្តោតលើចំណុចតម្លៃទាបជាសំខាន់។

 Caschys Blog
Blog របស់លោក Caschys

កាស Pixel Buds A នឹងមើលទៅដូចគ្នាបេះបិទទៅនឹងកាស Pixel Buds ដូចដែលរូបភាពលេចធ្លាយកន្លងមកបានចុះផ្សាយ។ Pixel Buds A នឹងមានពណ៌ចម្រុះផ្សេងគ្នាហើយនឹងមានអំពូល LED តែមួយជំនួសឱ្យអំពូល Pixel Buds Dual LEDs ។ ផ្នែកខាងក្នុងនៃប្រអប់ Pixel Buds A ក៏នឹងមានពណ៌ដូចគ្នានឹងកាសរបស់វាផងដែរ ដែលផ្ទុយទៅនឹងផ្ទៃខាងក្នុងពណ៌ខ្មៅសុទ្ធរបស់កាស Pixel Bud ។

ខាងឆ្វេងកាស Pixel Buds A ​​​ខាងស្តាំ Pixel Buds 

កាស Pixel Buds A ត្រូវបានបញ្ជាក់រួចហើយដោយអង្គភាព FCC ជាមួយលេខម៉ូដែល GPQY2 ។ ដោយសារពេលវេលានៃការលេចធ្លាយទាំងនេះវាប្រហែលជាក្រុមហ៊ុន Google គ្រោងនឹងប្រកាសចេញកាស TWS Buds ថ្មីជាផ្លូវការនៅក្នុងសន្និសីទ I / O នាពេលខាងមុខនេះ។ កាស Pixel Buds បច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ 180 ដុល្លារហើយកាស Pixel Buds A ថ្មីត្រូវបានគេរំពឹងថានឹងលុបចោលនូវលក្ខណៈពិសេសមួយចំនួនដើម្បីអាចកាត់បន្ថយតម្លៃអោយទាបជាងនេះ។

Related posts
អាជីវកម្ម

តើ Sergey Brin ជានរណា?

អាជីវកម្ម

តើ Larry Page ជាអ្នកណា?

អាជីវកម្ម

Samsung កំពុងដាក់សម្ពាធ ឲ្យ ក្រុមហ៊ុន LG លក់ទូរស័ព្ទ Galaxy នៅតាមហាងរបស់ខ្លួនដែលមិនមែនមានត្រឹមតែ iPhone នោះទេ

អាជីវកម្ម

ទីបំផុតប្រព័ន្ធប្រតិបត្តិការ iOS ទទួលបានមុខងារ Picture-in-Picture ជាផ្លូវការសម្រាប់ YouTube ហើយ

Leave a Reply

Your email address will not be published. Required fields are marked *