ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ក្រុមហ៊ុន Lenovo បានបញ្ចេញឧបករណ៍ថេប្លេតលំដាប់ខ្ពស់ថ្មីរបស់ខ្លួនជាផ្លូវការហើយ។ ដូចដែលបានផ្សព្វផ្សាយនៅលើគេហទំព័រ Weibo ផ្លូវការរបស់យីហោ Lenovo “ Xiaoxin” Pad Pro 2021 ត្រូវបានគេបញ្ជាក់ថាមានអេក្រង់ OLED ទំហំ 90 ហឺតជាមួយនឹងការគាំទ្របច្ចេកវិទ្យា HDR10 និង DolbyVision ។ បន្ទះបង្ហាញនេះនឹងមានសមត្ថភាពភ្លឺច្បាស់ដល់ទៅ 600 nits វានឹងផ្ទុកវិញ្ញាបនប័ត្រ TÜV Rheinland សម្រាប់សុវត្ថិភាពភ្នែកហើយវានឹងមាន resolution ទំហំ 2560 x 1600 ភីកសែលផងដែរ ។

Lenovo Pad Pro 2021 ក៏នឹងត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 870 និងដំណើរការដោយកំណែវីនដូ 10 សម្រាប់ប្រព័ន្ធដំណើរការប្រភេទ ARM ។

រូបភាពខ្លីៗបញ្ជាក់ថា Lenovo Pad Pro 2021 មានរូបរាងស្រដៀងនឹង iPad Pro ជំនាន់ថ្មី។ វាមានរាងស្លីមស្ដើងនឹងមានគែមខ្លីដែលអាចលាក់កាមេរ៉ាមុខតែមួយគ្រាប់របស់វា រន្ធដោតកាត microSD រន្ធបញ្ចេញសំម្លេងបួនគ្រាប់ ហើយវាបានបន្ថែមប៊ូតុងថាមពលជាមួយឧបករណ៍ស្កេនស្នាមម្រាមដៃដែលបានបង្កប់ថែមទៀតផង។

Related posts
ទូរស័ព្ទ

លេចធ្លាយកាមេរ៉ាគោល 108 មេហ្គាភិចស៊ែលនឹង បន្ទះឈីប Dimensity 1100 លើ vivo S10

ទូរស័ព្ទ

Samsung Galaxy Buds2 នឹងចេញលក់នៅខែសីហាជាមួយតម្លៃ...

ទូរស័ព្ទ

ប្រព័ន្ធប្រតិបត្តិការលើនាឡិការឆ្លាតវៃរបស់ Samsung ត្រូវបានគេអោយឈ្មោះថា One UI Watch

ទូរស័ព្ទ

Apple ចាប់ផ្តើមរៀបចំសម្រាប់ការផលិត iPhone 13 មុនពេលការប្រកាសនៅរដូវស្លឹកឈើជ្រុះខាងមុខ

Leave a Reply

Your email address will not be published. Required fields are marked *