ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ក្រុមហ៊ុន Oppo មានព្រឹត្តិការណ៍ធំមួយនៅថ្ងៃនេះនៅឯប្រទេសចិនដែលខ្លួនបានប្រកាសចេញទូរទស្សន៍ឆ្លាតវៃ កាសស្តាប់ត្រចៀក TWS និងឧបករណ៍ពាក់ពេលហាត់ប្រាណ។ បន្ថែមពីនេះទៀតក្រុមហ៊ុន Oppo ក៏បានណែនាំស្មាតហ្វូនស៊េរីថ្មី 5G ដែលមានឈ្មោះថា Oppo K9 5G ដែលបំពាក់ដោយឈីប Snapdragon 768G SoC ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ដើរដោយ ColorOS 11.1 និងមានជម្រើសមេម៉ូរីចំនួនពីរគឺ 8GB / 128GB និង 8GB / 256GB ។

ស្មាតហ្វូន Oppo K9 5G ភ្ជាប់មកជាមួយប្រព័ន្ធទប់កំដៅ 3D liquid-cooling system សម្រាប់ដំណើរការប្រកបដោយនិរន្តរភាពនិងភ្ជាប់មកជាមួយនូវអេក្រង់ទំហំ 6.43″ អ៊ីញ FullHD+ 90Hz ជាមួយនឹងអត្រានៃការប៉ះ 180Hz ។ បន្ទះបង្ហាញនេះក៏មានឧបករណ៍អានស្នាមម្រាមដៃជំនាន៉ទី 6 ដែលមានប្រភពមកពីក្រុមហ៊ុន Goodix ផងដែរ។

Oppo K9 5G announced with Snapdragon 768G SoC, 90Hz screen, and 65W charging

សម្រាប់ការថតរូប Oppo K9 5G ភ្ជាប់មកជាមួយកាមេរ៉ាសរុបចំនួន 4 គ្រាប់កាមេរ៉ា Selfie ទំហំ 32 មេហ្គាភីចសែលនៅខាងលើផ្នែកខាងឆ្វេងជាមួយកាមេរ៉ាគោលទំហំ 64 មេហ្គាភិចសែលនៅផ្នែកខាងក្រោយភ្ជាប់ដោយកាមេរ៉ាចាប់រូបភាពទូលាយ 8 មេហ្គាភីចសែលនិង 2 មេហ្គាភីចសែលជាកាមេរ៉ាសម្រាប់ថតវត្តុគៀក។ កញ្ចប់ទាំងមូលនេះដំណើរការដោយថាមពលថ្មទំហំ 4300 mAh ដែលអាចសាកចូលដើម្បីបំពេញទឹករបស់វាតាមរយៈរន្ធ USB-C រហូតដល់ល្បឿន 65W ។

Oppo K9 5G announced with Snapdragon 768G SoC, 90Hz screen, and 65W charging

ស្មាតហ្វូន Oppo K9 5G មានភ្ជាប់មកជាមួយរន្ធដោតកាសទំហំ 3,5 mm វ័ន្តព័ទ្ធជុំវិញ 360 ដឺក្រេ គាំទ្រ dual-mode 5G (SA/NSA) និងមានជម្រើសពណ៌ពីរគឺ ខ្មៅនិងពណ៌ប្រដេញបែបផ្ទៃមេឃ។

K9 5G ដែលមានរ៉េមទំហំ 8 ជីហ្គាបៃនិងអង្គផ្ទុកទិន្នន័យ 128 ជីកាបៃមានតម្លៃចាប់ពី 310 ដុល្លារនឹង 30 ដុល្លារបន្ថែមទៀតអ្នកនឹងទទួលបានទំហំផ្ទុកទ្វេដង។

ស្មាតហ្វូននេះបានបើកសម្រាប់ការបញ្ជាទិញជាមុននៅក្នុងប្រទេសចិនហើយអ្នកដែលបានកក់ទុកមុននឹងទទួលបានការបញ្ចុះតម្លៃ 15 ដុល្លារ ។ ការបើកលក់របស់ K9 5G នឹងចាប់ផ្តើមនៅថ្ងៃទី 11 ខែឧសភាប៉ុន្តែមិនទាន់មានព័ត៌មានណាមួយដែលអាចរកបាននៅក្រៅពីប្រទេសចិននៅឡើយទេ។

Related posts
ទូរស័ព្ទ

លេចធ្លាយកាមេរ៉ាគោល 108 មេហ្គាភិចស៊ែលនឹង បន្ទះឈីប Dimensity 1100 លើ vivo S10

ទូរស័ព្ទ

Samsung Galaxy Buds2 នឹងចេញលក់នៅខែសីហាជាមួយតម្លៃ...

ទូរស័ព្ទ

ប្រព័ន្ធប្រតិបត្តិការលើនាឡិការឆ្លាតវៃរបស់ Samsung ត្រូវបានគេអោយឈ្មោះថា One UI Watch

ទូរស័ព្ទ

Apple ចាប់ផ្តើមរៀបចំសម្រាប់ការផលិត iPhone 13 មុនពេលការប្រកាសនៅរដូវស្លឹកឈើជ្រុះខាងមុខ

Leave a Reply

Your email address will not be published. Required fields are marked *