ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

វាពិតជាមិនចំណាយពេលយូរទេបន្ទាប់ពីការប្រកាសចេញកាលពីខែមុនសម្រាប់ Redmi K40 Gaming ដើម្បីទទួលបានប្រជាប្រិយភាពជាមូលដ្ឋានដោយទទួលបានការលក់ចំនួនដល់ទៅ 100,000 គ្រឿងក្នុងរយៈពេលតែមួយនាទី។ វាមិនគួរជាការភ្ញាក់ផ្អើលនោះទេនៅពេលដែលក្រុមហ៊ុន Xiaomi កំពុងសម្លឹងមើលការដាក់បង្ហាញម៉ូដែលគំរូមួយឬច្រើននាពេលអនាគតដ៏ខ្លីខាងមុខនេះ។ យើងបានដឹងរួចមកហើយថាត្រកូល “K” គឺជារឿងមួយហើយឥឡូវនេះយើងអាចនឹងកំពុងសម្លឹងមើលត្រកូល “K Gaming” នាពេលអនាគតផងដែរ។ យ៉ាងហោចណាស់នោះគឺជាអ្វីដែលព័ត៌មានជំនួយពីបណ្តាញសង្គម Weibo បានណែនាំថ្មីៗនេះ។

Redmi K series phone with Dimensity 1100 chipset allegedly in the works

ប្រភពនេះមានកំណត់ត្រាច្បាស់លាស់ហើយទើបតែកើតឡើងដើម្បីអាចហៅទូរស័ព្ទផ្សេងទៀតមកជា K40 Gaming ដែលមិនទាន់បានប្រកាសនៅឡើយនេះ។ តាមមើលទៅឧបករណ៍ដែលពោរពេញដោយសំនួរនេះគឺអាចដំណើរការបានដោយអាស្រ័យលើឈីប MediaTek Dimensity 1100 (MT6891)ដែលជំនួសអោយឈីប Dimensity 1200 (MT6893)ដែលត្រូវបានរកឃើញនៅខាងក្នុងទូរស័ព្ទ K40 Gaming។ ភាពខុសគ្នារវាងបន្ទះឈីបទាំងពីរគឺមិនមានបញ្ហាអ្វីច្រើននោះទេដោយហេតុថាឈីប Dimensity 1100 ខ្វះខាតមិនបានប្រើខួរក្បាលរបស់ឈីបជាប្រភេទ Cortex-A78 ជាមួយល្បឿន 3.0 GHz របស់ឈីប Dimensity 1200។ ជំនួសឱ្យការប្រើខួរក្បាលរបស់ឈីបប្រភេទ A78 ដែលមានខួរក្បាលចំនួន 4 គ្រាប់ដោយអាចរត់បានក្នុងល្បឿន 2.6 GHz ។ ម៉ូឌែលទាំងពីរនេះមានលក្ខណៈពិសេសដូចគ្នាគឺប្រើ GPU ប្រភេទ Mali-G77 MC9 ទំហំ 6 ណាណូម៉ែត្រ

Redmi K series phone with Dimensity 1100 chipset allegedly in the works

នេះបានបង្ហាញរួចហើយនូវប្រភេទទូរស័ព្ទ K40 Gaming “Lite” ដែលទំនងជានឹងចំណាយតិចជាងបងប្អូនរបស់វា។ ទ្រឹស្តីមួយត្រូវបានគាំទ្រដោយព័ត៌មានលេចធ្លាយបន្ថែមដែលផ្តល់អោយដោយប្រភពព័ត៌មាននេះដូចជា អត្រា refresh rate ខ្ពស់ 2400 x 1080 ភិចស៊ែលដែលមានរន្ធចំកណ្តាលផ្នែកខាងលើជា Selfie កាមេរ៉ាដូចជា K40 Gaming ។ សង្ឃឹមថាបន្ទះបង្ហាញនេះនឹងរក្សាអត្រា refresh rate ដល់ 120Hz និងការគាំទ្រពណ៌ 10 bit ជាមួយនឹងបច្ចេកវិទ្យា HDR10 + ដូចបងប្អូនបង្កើតរបស់វាផងដែរ។ ភាពស្រដៀងគ្នាផ្សេងទៀតរួមមានកាមេរ៉ាគោលទំហំ 64 មេហ្គាភិចស៊ែលនិងថាមពលថ្មទំហំ 5000 mAh និងមានកម្លាំងសាកថ្មដល់ 67W ទៀតផង។

Related posts
ទូរស័ព្ទ

លេចធ្លាយកាមេរ៉ាគោល 108 មេហ្គាភិចស៊ែលនឹង បន្ទះឈីប Dimensity 1100 លើ vivo S10

ទូរស័ព្ទ

Samsung Galaxy Buds2 នឹងចេញលក់នៅខែសីហាជាមួយតម្លៃ...

ទូរស័ព្ទ

ប្រព័ន្ធប្រតិបត្តិការលើនាឡិការឆ្លាតវៃរបស់ Samsung ត្រូវបានគេអោយឈ្មោះថា One UI Watch

ទូរស័ព្ទ

Apple ចាប់ផ្តើមរៀបចំសម្រាប់ការផលិត iPhone 13 មុនពេលការប្រកាសនៅរដូវស្លឹកឈើជ្រុះខាងមុខ

Leave a Reply

Your email address will not be published. Required fields are marked *