ទូរស័ព្ទ

ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការនូវស៊េរី P50 នៅក្នុងព្រឹត្តិការណ៍ HarmonyOS

ក្រុមហ៊ុន Huawei បានរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅថ្ងៃនេះដើម្បីបង្ហាញនូវប្រព័ន្ធដំណើរការ Harmony OS 2.0 របស់ខ្លួននិងបង្ហាញនូវថេប្លេតចំនួនពីរគ្រឿង នាឡិកាវៃឆ្លាតថ្មីនិងសូម្បីតែម៉ូនីទ័រហ្គេមមួយចំនួនផងដែរ។ ហើយក្រុមហ៊ុនក៏បានឆ្លៀតយកឱកាសនោះផ្សាយពាណិជ្ជកម្ម 45 វិនាទីសម្រាប់ស៊េរី Huawei P50 ទៀតផង។

ការផ្សព្វផ្សាយនោះគឺជាបណ្តំនៃកញ្ចក់លេនដែលបង្ហាញពីប្រព័ន្ធកាមេរ៉ាភ្លោះទាំងបួនរបស់ស្មាតហ្វូន Huawei P50 Pro ដោយបញ្ចប់ជាមួយនឹងទិដ្ឋភាពដ៏ធំទូលាយនៃទូរស័ព្ទនៅលើថ្ងៃលិចដែលអ្នកអាចមើលឃើញនៅខាងក្រោមនេះ។

Huawei teases P50 series in official video

ដោយបន្ថែមពាក្យពីរបីម៉ាត់ទៅនឹងការផ្សព្វផ្សាយនេះក្រុមហ៊ុន Huawei បានចែករំលែកថាស៊េរី P50 មានការរចនាស្រស់ស្អាតស្តើងនិងស្រាលហើយពួកគេបានលើករបារទាក់ទងនឹងការថតរូបតាមទូរស័ព្ទនេះថែមទៀតផងដែរ។ ទោះជាយ៉ាងណាមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថាពេលណាស៊េរី P50 នឹងបង្ហាញខ្លួនជាលើកដំបូងនោះទេ។

ស៊េរី Huawei P50 នឹងបំពាក់មកនូវសេនស័រកាមេរ៉ាទំហំ 1 អ៊ីញគឺ Sony IMX800 ។ ក្រឡេកមកមើលរូបភាពពីវីដេអូកាមេរ៉ាភ្លោះទាំងបួននៅលើទូរស័ព្ទ Huawei P50 វានឹងអាចមានទំហំចាប់ពី 18mm ទៅ 125mm។ ដែលបង្ហាញថាលេនពង្រីកបាន 5x នឹងនៅតែបន្តនៅមានរយៈពេលយូរ។

Related posts
ទូរស័ព្ទ

Samsung Galaxy S21 FE នឹងគាំទ្រដល់ការសាកថ្មល្បឿនលឿនកម្លាំង 25W

ទូរស័ព្ទ

Galaxy S22 Ultra នឹងទទួលបានកញ្ចក់នៅផ្នែកខាងក្រោយរីឯស៊េរី Plus និង ស៊េរី S22 ធម្មតានឹងទទួលបានជាប្លាស្ទិក

ទូរស័ព្ទ

OnePlus Nord N200 5G បង្ហាញខ្លួននៅលើ Geekbench

ទូរស័ព្ទ

Realme X9 Pro (RMX3366) នឹងមានបន្ទះឈីប Snapdragon 870 និងកាមេរ៉ាទមហំ 50 MP

Leave a Reply

Your email address will not be published. Required fields are marked *