ទូរស័ព្ទ

vivo Y73 បង្ហាញខ្លួនជាមួយកាមេរ៉ា 3គ្រាប់ មុនពេលចេញផ្សាយជាផ្លូវការ

vivo បានបង្ហាញស្មាតហ្វូន Y73s កាលពីខែតុលាកន្លងទៅ ហើយវានឹងបង្ហាញខ្លួនរបស់ខ្សែស្រលាយរបស់វាជាមួយស្មាតហ្វូនម៉ូដែល vanilla Y73 ក្នុងពេលឆាប់ៗនេះ ខណៈពេលដែលនាយកផ្នែកយុទ្ធសាស្ត្រ របស់ប្រទេសឥណ្ឌា លោក Nipun Marya បានបង្ហោះ Teaser នៅលើបណ្តាញសង្គម Twitter ។

រូបភាពបង្ហាញពីការរចនានៃបន្ទះខាងក្រោយរបស់ Y73 ដែលខុសពី Y73s ។ កោះកាមេរ៉ាដែលរួមបញ្ចូលទាំងកាមេរ៉ាគោលចំនួន ៣ គ្រាប់ ក៏មានរូបរាងខុសគ្នាដែរ។ វាមើលទៅស្រដៀងនឹងម៉ូឌុលកាមេរ៉ានៅលើ vivo X60 និង X60 Pro ។

ទាំងលោក Marya និងក្រុមហ៊ុន vivo មិនបានប្រាប់យើងអ្វីទាំងអស់អំពីលក្ខណៈពិសេសរបស់ Y73 នៅឡើយទេ ប៉ុន្តែរបាយការណ៍ថ្មីៗនេះបានអះអាងថាស្មាតហ្វូននេះនឹងបំពាក់ដោយ Helio G95 SoC និងបំពាក់អេក្រង់ទំហំ ៦,៤៤ អ៊ីញប្រភេទ FullHD + AMOLED ជាមួយនឹងម៉ាស៊ីនស្កេនក្រយៅដៃនៅក្រោមអេក្រង់ផងដែររ។

vivo Y73 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11-based FuntouchOS 11.1 និងមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB ។ ស្មាតហ្វូននេះក៏នឹងភ្ជាប់មកជាមួយនូវមុខងារបន្ថែម Extended RAM ដែលយើងធ្លាប់បានឃើញនៅលើ X60 Pro និង X60 Pro + ដែលនឹងជួយពង្រីកទំហំ RAM របស់ស្មាតហ្វូនបានដល់ទៅ 3GB ដោយប្រើអង្គផ្ទុកទិន្នន័យខាងក្នុង។

ផ្នែកកាមេរ៉ារបស់ Y73 នឹងមានកាមេរ៉ាសរុបចំនួន ៤ គឺកាមេរ៉ា Selfie ទំហំ ១៦ មេហ្គាភិចសែលនៅខាងក្នុងរន្ធនៅពីលើអេក្រង់ ជាមួយនឹងកាមេរ៉ាគោលទំហំ ៦៤ មេហ្គាភិចសែល ភ្ជាប់នៅផ្នែកខាងក្រោយ កាមេរ៉េទំហំ ២ មេហ្គាភិចស៊ែលសម្រាប់ថតរូបបែប Macro និងកាមេរ៉ាទំហំ ២ មេហ្គាភិចស៊ែល សម្រាប់ថតរូប Depth។ ស្មាតហ្វូននេះ ដំណើរការដោយភ្ជាប់ជាមួយថាមពលថ្ម 4,000 mAh និងកម្លាំងសាកថ្មបាន 33W ។

vivo Y73 with triple camera teased ahead of launch

យើងមិនទាន់មានកាលបរិច្ឆេទចេញលក់របស់ Y73 នៅឡើយទេប៉ុន្តែអ្នកអាចរំពឹងថា vivo នឹងទម្លាក់នូវ Teaser ជាច្រើនទៀតនៅប៉ុន្មានថ្ងៃខាងមុខដើម្បីបង្កើតរូបភាពឃោសនានៅជុំវិញស្មាតហ្វូននេះ។

Related posts
ទូរស័ព្ទ

Samsung Galaxy S21 FE នឹងគាំទ្រដល់ការសាកថ្មល្បឿនលឿនកម្លាំង 25W

ទូរស័ព្ទ

Galaxy S22 Ultra នឹងទទួលបានកញ្ចក់នៅផ្នែកខាងក្រោយរីឯស៊េរី Plus និង ស៊េរី S22 ធម្មតានឹងទទួលបានជាប្លាស្ទិក

ទូរស័ព្ទ

OnePlus Nord N200 5G បង្ហាញខ្លួននៅលើ Geekbench

ទូរស័ព្ទ

Realme X9 Pro (RMX3366) នឹងមានបន្ទះឈីប Snapdragon 870 និងកាមេរ៉ាទមហំ 50 MP

Leave a Reply

Your email address will not be published. Required fields are marked *