អាជីវកម្ម

Beats Studio Buds បានប្រទះឃើញពាក់ ដោយតារាល្បីម្នាក់ទៀត

រូបភាពមួយសន្លឹកពីតារាល្បីម្នាក់ទៀតបានពាក់កាសBeats Studio Buds ដែលមិនទាន់បានចេញលក់នៅលើទីផ្សារនៅឡើយ។ កីឡាបាល់ទាត់ដ៏ល្បីឈ្មោះ Alex Morgan បានបង្ហោះរូបថតមួយសន្លឹកទៅក្នុង Instagram ផ្ទាល់ខ្លួនរបស់នាង ដែលបង្ហាញពីការមកដល់របស់តារាបាល់ទាត់រូបនេះទៅកាន់រដ្ឋតិចសាស់ ជាមួយកូនស្រីរបស់គាត់នៅភ្លៅពេលកំពុងពាក់ Studio Buds។

នៅពេលដែលអ្នកមានការត្រួតពិនិត្យកាន់តែច្បាស់លាស់ កូនស្រីរបស់ Morgan កំពុងកាន់ Case សាកថ្មម៉ាក Beats ផងដែរ។ កីឡាការិនី Morgan មានអ្នក Follow ចំនួន ៩,២ លាននាក់នៅលើបណ្តាញសង្គម Instagram ហើយការបង្ហាញខ្លួនរបស់ Buds នៅទីនេះមិនមែនជារឿងចៃដន្យនោះទេ។

 Alex Morgan's Instagram
Beats Studio Buds spotted worn by another celebrity

LeBron James ត្រូវបានគេប្រទះឃើញពាក់ស្ទូឌីយោ Buds ដូចគ្នា កាលពីខែមុនហើយថ្មីៗនេះ ខណៈដែលកាស Buds នេះបានឆ្លងកាត់វិញ្ញាបនប័ត្រ NCC ដោយបង្ហាញពីការរចនាមិនដូចដើម និងប្តូរពី Lightning ទៅសាក USB-C ។ Beats Studio Buds ត្រូវបានលេចធ្លាយនៅក្នុងការបង្កើតប្រព័ន្ធប្រតិបត្តិការ iOS 14.6 ហើយត្រូវបានគេរំពឹងថានឹងចេញលក់ជាមួយពណ៌ក្រហម ខ្មៅ និងស។

មិនមានកាលបរិច្ឆេទចេញផ្សាយដ៏ច្បាស់លាស់សម្រាប់កាស Beats ស្ទូឌីយោនេះនៅឡើយទេ យើងគ្រាន់តែអាចស្មានបានថាវាអាចនឹងចេញលក់ក្នុងពេលឆាប់នេះ នៅខែនេះ ឬខែក្រោយ។

Related posts
អាជីវកម្ម

តើ Sergey Brin ជានរណា?

អាជីវកម្ម

តើ Larry Page ជាអ្នកណា?

អាជីវកម្ម

Samsung កំពុងដាក់សម្ពាធ ឲ្យ ក្រុមហ៊ុន LG លក់ទូរស័ព្ទ Galaxy នៅតាមហាងរបស់ខ្លួនដែលមិនមែនមានត្រឹមតែ iPhone នោះទេ

អាជីវកម្ម

ទីបំផុតប្រព័ន្ធប្រតិបត្តិការ iOS ទទួលបានមុខងារ Picture-in-Picture ជាផ្លូវការសម្រាប់ YouTube ហើយ

Leave a Reply

Your email address will not be published. Required fields are marked *