គន្លឹះខ្លីៗ

មកដឹងអំពីរបៀបដែល FaceTime ដំណើរការនៅក្នុងកម្មវិធីអ៊ីនធឺណិត

FaceTime ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅសប្តាហ៍នេះដោយសារតែមុខងារថ្មីៗដែលជាផ្នែកមួយនៃប្រព័ន្ធប្រតិបត្តិការ iOS 15 និង macOS Monterey ដែលរួមបញ្ចូលទាំងការចែករំលែកអេក្រង់ជាមួយមិត្តភក្តិការផ្សាយបន្តផ្ទាល់ Portrait Mode ការលុបចោលសំលេងរំខានកាន់តែប្រសើរ និងសូម្បីតែកំណែគេហទំព័រ។ សារព័ត៌មានមួយបានសាកល្បង FaceTime នៅលើអ៊ិនធរណេតជាលើកដំបូងជាមួយមិត្តរួមការងាររបស់គាត់ ដូច្នេះសូមអានជាមុនសិនអំពីរបៀបដំណើរការនៅលើអ៊ីនធឺណិត។

នៅពេលដែលក្រុមហ៊ុន Apple បានបង្ហាញ FaceTime ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android និង Windows នៅក្នុងព្រឹត្តិការណ៍ WWDC 2021 ហាក់មិនមែនជាការភ្ញាក់ផ្អើលនោះទេ ខណៈដែលកាលពីឆ្នាំ ២០១០ លោក Steve Jobs បាននិយាយថា FaceTime នឹងជា“ ប្រភពបើកចំហ” ប៉ុន្តែវាមិនដែលបានកើតឡើងនៅឡើយទេ ហើយលក្ខណៈពិសេសនេះត្រូវបានដំណើរការផ្តាច់មុខតែនៅក្នុងឧបករណ៍របស់ Apple ប៉ុណ្ណោះ។

ទោះយ៉ាងណានៅឆ្នាំនេះវាហាក់ដូចជា Apple ចង់អោយមនុស្សកាន់តែច្រើនមានលទ្ធភាពចូលប្រើប្រាស់សេវាកម្មរបស់ខ្លួនហើយនោះរាប់បញ្ចូលទាំងកំណែបណ្តាញអ៊ីនធឺណេតផងដែរ។ ដើម្បីឱ្យកាន់តែច្បាស់ FaceTime នៅលើអ៊ីនធឺរណែត មិនដូចជាកម្មវិធីអ៊ីនធឺណេត iCloud ទេ ខណៈដែលអ្នកប្រើប្រាស់អាចចុះឈ្មោះ និងប្រើប្រាស់តាមដែលពួកគេចូលចិត្ត។ ផ្ទុយទៅវិញក្រុមហ៊ុន Apple កំពុងតែអនុញ្ញាតិអោយអ្នកប្រើប្រាស់ប្រព័ន្ធ iOS និង macOS អញ្ជើញអ្នកផ្សេងតាមរយៈការភ្ជាប់ជាសាធារណៈដែលអាចបើកបាននៅលើគេហទំព័រអ៊ីនធឺណិតណាមួយ។

និយាយម៉្យាងទៀតអ្នកនៅតែត្រូវការទូរស័ព្ទ iPhone, iPad ឬ Mac ដើម្បីចាប់ផ្តើមការហៅតាម FaceTime ប៉ុន្តែពេលនេះមិត្តរបស់អ្នកជាមួយឧបករណ៍ Android ឬ Windows PCs ក៏អាចចូលរួមការហៅបានដែរ។ នៅពេលដែលអ្នកបើកកម្មវិធី FaceTime នៅលើប្រព័ន្ធប្រតិបត្តិការ iOS 15 ឬ macOS Monterey អ្នកនឹងឃើញជំរើសថ្មីមួយដើម្បីបង្កើតតំណសាធារណៈដែលបង្ហាញផងដែរក្នុងអំឡុងពេលហៅកំពុងបន្ត។

សម្រាប់មនុស្សដែលទទួលបានតំណសាធារណៈពួកគេត្រូវបញ្ចូលឈ្មោះរបស់ពួកគេដើម្បីចូលរួមការហៅ – មិនចាំបាច់មានលេខសម្គាល់ក្រុមហ៊ុន Apple ដើម្បីប្រើ FaceTime នៅលើអ៊ីនធឺណិតនៅពេលអ្នកត្រូវបានអញ្ជើញដោយនរណាម្នាក់ឡើយ។ ចំណុចប្រទាក់គឺស្ទើរតែដូចគ្នានឹងការប្រើ FaceTime នៅលើឧបករណ៍អេបផលប៉ុន្តែមិនមានជម្រើសបន្ថែមទៀតដូចជា Filter ឬ Effect នោះទេ។

អ្វីដែលអ្នកអាចធ្វើបាននៅលើបណ្តាញអ៊ីនធឺណេតគឺបើក ឬបើកកាមេរ៉ា បើកឬបិទមីក្រូហ្វូន ហើយជ្រើសរើសឧបករណ៍បញ្ចូល (Input device)។ គុណភាពរូបភាពមិនល្អឥតខ្ចោះទេអំឡុងពេលធ្វើតេស្តនេះ ប៉ុន្តែ Apple បញ្ជាក់ច្បាស់ថានេះជាមុខងារ Beta ហើយអ្វីៗអាចនឹងមិនដំណើរការដូចការរំពឹងទុក។

ទោះយ៉ាងណា FaceTime នៅលើអ៊ីនធឺណិតនឹងក្លាយជារឿងដ៏ធំមួយនៅពេលដែលវាត្រូវបានផ្សព្វផ្សាយជាសាធារណៈព្រោះវេទិការបស់ Apple មិនមានការផ្សាយពាណិជ្ជកម្ម ការជាវ បង់ប្រាក់ឬសូម្បីតែអ្នកតាមដានដើម្បីប្រមូលទិន្នន័យរបស់អ្នក។ ការប្រើប្រាស់ FaceTime នៅលើគេហទំព័រ ត្រូវបានគេរំពឹងថានឹងចេញផ្សាយនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ រួមជាមួយប្រព័ន្ធប្រតិបត្តិការ iOS 15, macOS Monterey និងការធ្វើបច្ចុប្បន្នភាពកម្មវិធីផ្សេងៗទៀត៕

Related posts
គន្លឹះខ្លីៗ

Apple បានរាយការណ៍ថាខ្លួនផ្ទុកទិន្នន័យ iCloud ជាង 8 លាន Terabytes នៅលើ Google Servers

គន្លឹះខ្លីៗ

Telegram បន្ថែមការហៅវីដេអូជាក្រុម និងផ្ទៃក្រោយមានចលនា

គន្លឹះខ្លីៗ

Apple បញ្ចេញ Beta ទី2 នៃប្រព័ន្ធប្រតិបត្តិការ iOS និង iPadOS 15 ដល់អ្នកអភិវឌ្ឍន៍កម្មវិធី

គន្លឹះខ្លីៗ

Facebook ប្រកាសថាខ្លួនកំពុងសាកល្បងមុខងារ​បង្ហោះរូបភាពតាម​ Instagram Desktop

Leave a Reply

Your email address will not be published. Required fields are marked *