ទូរស័ព្ទ

Samsung Galaxy M32 នឹងមកដល់នៅថ្ងៃទី 21 ខែមិថុនាជាមួយថាមពលថ្មធំ

ស្មាតហ្វូន Samsung Galaxy M32 នឹងមកដល់ជាផ្លូវការហើយនៅថ្ងៃទី 21 ខែមិថុនានេះ។ ទូរស័ព្ទនេះបានបង្ហាញខ្លួននៅលើគេហទំព័ររបស់ក្រុមហ៊ុន Amazon ឥណ្ឌាជាមួយនឹងកាលបរិច្ឆេទចេញលក់ជាផ្លូវការហើយទំព័រចុះផ្សាយនោះក៏បានបង្ហាញពីលក្ខណៈពិសេសសំខាន់ៗមួយចំនួនរបស់ទូរស័ព្ទលំដាប់កណ្តាលគឺថាមពលថ្មធំ អេក្រង់ភ្លឺច្បាស់និងការតំឡើងកាមេរ៉ាភ្លោះទាំងបួនរបស់វា។

Samsung Galaxy M32 with industry-best display in India this month

អេក្រង់នេះនឹងមានទំហំ 6.4 អ៊ីញប្រភេទ Super AMOLED ដែលមានអត្រា refresh rate 90Hz កម្រិតភាពច្បាស់ Full HD + និងតាមការផ្សាយពាណិជ្ជកម្មវាមានកម្រឹតពន្លឺដល់ 800 nits ថែមទៀតផង ។ វានឹងមានកាមេរ៉ា Selfie នៅក្នុងអេក្រង់រាងដំណក់ទឹកដែលនឹងភ្ជាប់មកជាមួយសេនស័រទំហំ 20MP ។

កាមេរ៉ាភ្លោះទាំងបួននៅខាងក្រោយនឹងត្រូវបានតំឡើងនៅលើស៊ុមរាងការ៉េដែលមានទំហំ 64MP ជាកាមេរ៉ាគោល។ យើងមានជំនឿចិត្តលេនទាំងបីផ្សេងទៀតនឹងមានមួយជាកាមេរ៉ាថតប្លង់ទូលាយ មួយជាកាមេរ៉ាថតរូបព្រៀលនឹងមួយទៀតសម្រាប់ថតវត្តុគៀកដូចជាកាមេរ៉ានៅលើ Galaxy M42 5G ផងដែរ។

Samsung Galaxy M32 to arrive on June 21 with big battery

លក្ខណៈពិសេសផ្សេងទៀតរួមមានថាមពលថ្ម 6,000 mAh ដែលតែងតែជាមុខងារចំបងសម្រាប់ស៊េរី Galaxy M នេះផងដែរ។ ក្រុមហ៊ុន Samsung នឹងដាក់លក់ទូរស័ព្ទនេះជាចម្បងតាមអ៊ិនធឺណេតនៅលើគេហទំព័រ Amazon និង Samsung Store ហើយតម្លៃរបស់វាគឺប្រហែល 15,000-20,000រ៉ូពីរ ដែលអាស្រ័យលើជម្រើសផ្ទុកនិង ទំហំ RAM របស់វាផងដែរ។

Related posts
ទូរស័ព្ទ

លេចធ្លាយកាមេរ៉ាគោល 108 មេហ្គាភិចស៊ែលនឹង បន្ទះឈីប Dimensity 1100 លើ vivo S10

ទូរស័ព្ទ

Samsung Galaxy Buds2 នឹងចេញលក់នៅខែសីហាជាមួយតម្លៃ...

ទូរស័ព្ទ

ប្រព័ន្ធប្រតិបត្តិការលើនាឡិការឆ្លាតវៃរបស់ Samsung ត្រូវបានគេអោយឈ្មោះថា One UI Watch

ទូរស័ព្ទ

Apple ចាប់ផ្តើមរៀបចំសម្រាប់ការផលិត iPhone 13 មុនពេលការប្រកាសនៅរដូវស្លឹកឈើជ្រុះខាងមុខ

Leave a Reply

Your email address will not be published. Required fields are marked *