អាជីវកម្ម

ទីបំផុតប្រព័ន្ធប្រតិបត្តិការ iOS ទទួលបានមុខងារ Picture-in-Picture ជាផ្លូវការសម្រាប់ YouTube ហើយ

អ្នកប្រើប្រាស់ YouTube នៅលើប្រព័ន្ធប្រតិបត្តិការ Android បានរីករាយនឹងមុខងារ PiP (picture in picture) តាំងពីអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Oreo និងប្រព័ន្ធប្រតិបត្តិការ iOS នៅទីបំផុតអាចរីករាយនឹងវីដេអូនៅលើ YouTube ខណៈពេលកំពុងប្រើកម្មវិធីផ្សេងទៀតបានហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ MacRumors គេហទំព័រ YouTube បានបញ្ជាក់ថាមុខងារ PiP ឥឡូវនេះកំពុងដាក់បញ្ចូលទៅក្នុងគេហទំព័រ YouTube នៅលើ iPhone និង iPad រួចទៅហើយ។

“មុខងារ Picture-in-Picture (PiP) អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលវីដេ YouTube នៅក្នុងកម្មវិធីចាក់តូចមួយខណៈពេលដំណាលគ្នាអាចបើកមើលកម្មវិធីផ្សេងក្រៅពី YouTube នៅលើទូរស័ព្ទចល័តរបស់ពួកគេបាន។ ឥឡូវនេះមុខងារ PiP កំពុងចាប់ផ្តើមប្រើសម្រាប់សមាជិក Premium members របស់ YouTube នៅលើប្រព័ន្ធប្រតិបត្តិការ iOS ហើយគ្រោងនឹងបើកដំណើរការមុខងារ PiP នេះសម្រាប់អ្នកប្រើ iOS នៅអាមេរិកផងដែរ។ “

គួរឱ្យកត់សម្គាល់ថានៅលើប្រព័ន្ធប្រតិបត្តិការ Android មុខងារ PiP នេះមិនតំរូវសម្រាប់សមាជិក Premium របស់ YouTube នោះទេ។ ទោះបីជា YouTube បាននិយាយអំពីមុខងារនេះថាអាចប្រើបានសម្រាប់តែសមាជិក Premium របស់ YouTube ក៏ដោយក៏គំរោងមួយនេះនឹងផ្តល់ជូនមុខងារនេះដល់អ្នកប្រើប្រាស់ iOS ទាំងអស់នៅលើ YouTube នៅទីបំផុតផងដែរ។

ដើម្បីធ្វើឱ្យមុខងារ PiP នេះដំណើរការនៅលើ YouTube ដំបូងអ្នកត្រូវបើកនិងចាក់វីដេអូនៅលើកម្មវិធីហើយអូសទៅកាន់ home។ វីដេអូគួរតែបន្តលេងក្នុងកម្មវិធីចាក់តូចមួយដែលអាចផ្លាស់ទីបានដោយអូសឬប្តូរទំហំរបស់វាដោយប្រើម្រាមដៃពីរ។

សមាជិក Premium របស់ YouTube នៅតែត្រូវបានទាមទារទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង iOS ដើម្បីឱ្យវីដេអូ YouTube អាចបន្តលេងនៅក្នុងផ្ទៃខាងក្រោយដោយមានតែសំលេងតែប៉ុណ្ណោះ។

Related posts
អាជីវកម្ម

តើ Sergey Brin ជានរណា?

អាជីវកម្ម

តើ Larry Page ជាអ្នកណា?

អាជីវកម្ម

Samsung កំពុងដាក់សម្ពាធ ឲ្យ ក្រុមហ៊ុន LG លក់ទូរស័ព្ទ Galaxy នៅតាមហាងរបស់ខ្លួនដែលមិនមែនមានត្រឹមតែ iPhone នោះទេ

អាជីវកម្ម

សេចក្តីរាយការណ៍មួយបានអះអាងថាក្រុមហ៊ុន LG ប្រហែលជានឹងចាប់ផ្តើមលក់ទូរស័ព្ទ iPhone នៅក្នុងហាងរបស់ខ្លួនសម្រាប់ប្រទេសកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *