ទូរស័ព្ទ

តាមរបាយការណ៍បង្ហាញថាផលិតកម្ម iPhone 12 mini របស់ Apple ត្រូវបានបញ្ឈប់ហើយ

វាមិនមែនជារឿងអាថ៌កំបាំងទេដែលថា iPhone 12 mini មិនបានដំណើរការល្អនៅក្នុងលក្ខខណ្ឌនៃការលក់នេះបើប្រៀបធៀបទៅនឹងត្រកូល iPhone 12 ផ្សេងទៀតនាពេលបច្ចុប្បន្នរបស់ Apple ។ ឥលូវនេះគេហទំព័រ TrendForce កំពុងរាយការណ៍ថា iPhone 12 mini លែងស្ថិតក្នុងផលិតកម្មទៀតហើយដោយឈានដល់ទីបញ្ចប់នៃវដ្តជីវិតរបស់ខ្លួនចាប់ពីពេលនេះតទៅ។ ទូរស័ព្ទនេះនៅតែមាននៅលើគេហទំព័ររបស់ក្រុមហ៊ុន Apple ហើយនឹងបន្តលក់ដូចមុនទៀតរហូតដល់អស់ពីស្តុក។

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់លើការលក់ម៉ូឌែលផ្សេងទៀតទាំងបីដែលមិនមែនជាម៉ូឌែល mini នៅក្នុងស៊េរីទូរស័ព្ទ iPhone 12s ដោយសារតែការពិតដែលថា iPhone 12 mini (ដែលឈានដល់ទីបញ្ចប់នៃជីវិតមុនឆ្នាំ 2021) បានទទួលរងនូវការលក់ដ៏ខកចិត្តបើប្រៀបធៀបទៅនឹងម៉ូដែលផ្សេងទៀតនៅក្នុងត្រកូល iPhone 12 ។

ទូរស័ព្ទ iPhone 12 mini គឺជាសមាជិកដែលមានតំលៃសមរម្យបំផុតនៃស៊េរី iPhone 12 ដែលត្រូវបានដាក់លក់ក្នុងតម្លៃ 699 ដុល្លារ / 799 អឺរ៉ូ។ វាក៏ជាទូរស័ព្ទ 5G តូចបំផុតនិងស្រាលជាងគេបំផុតនៅលើទីផ្សារផងដែរ។

គួរឱ្យស្តាយវាបានចូលរួមចំណែកប្រមាណជា 5% ប៉ុណ្ណោះនៃចំណែកការលក់ iPhone 12 ទាំងអស់។ បើទោះបីជាការលក់មានការធ្លាក់ចុះរបស់ទូរស័ព្ទ iPhone 12 mini នេះយ៉ាងណាក៏ដោយក៏ Apple នៅតែមានពាក្យចចាមអារាមថានឹងអាចនាំយកជំនាន់ក្រោយរបស់ម៉ូឌែល mini នេះទៅកាន់ទីផ្សារម្តងទៀតផងដែរ។

Related posts
ទូរស័ព្ទ

លេចធ្លាយកាមេរ៉ាគោល 108 មេហ្គាភិចស៊ែលនឹង បន្ទះឈីប Dimensity 1100 លើ vivo S10

ទូរស័ព្ទ

Samsung Galaxy Buds2 នឹងចេញលក់នៅខែសីហាជាមួយតម្លៃ...

ទូរស័ព្ទ

ប្រព័ន្ធប្រតិបត្តិការលើនាឡិការឆ្លាតវៃរបស់ Samsung ត្រូវបានគេអោយឈ្មោះថា One UI Watch

ទូរស័ព្ទ

Apple ចាប់ផ្តើមរៀបចំសម្រាប់ការផលិត iPhone 13 មុនពេលការប្រកាសនៅរដូវស្លឹកឈើជ្រុះខាងមុខ

Leave a Reply

Your email address will not be published. Required fields are marked *