ទូរស័ព្ទ

លក្ខណៈពិសេសពេញលេញរបស់ Oppo Reno6 Z លេចធ្លាយមុនពេលចេញលក់ជាផ្លូវការ

ក្រុមហ៊ុន Oppo បានកែលម្អខ្សែស្រលាយ Reno របស់ខ្លួនដែលជាស្មាតហ្វូនថ្នាក់កណ្តាលពីរដងក្នុងមួយឆ្នាំប៉ុន្តែនេះវាពិតជាលឿនណាស់បើយោងតាមស្តង់ដារទាំងនោះ។ ស្មាតហ្វូន Reno5 Z ទើបតែចាប់ផ្តើមដំណើរការនៅខែមេសាប៉ុណ្ណោះហើយមកដល់ពេលនេះ Reno6 Z របស់ក្រុមហ៊ុន Oppo កំពុងតែដំណើរការរួចរាល់ហើយជាមួយនឹងការលេចចេញនូវលក្ខណៈពិសេសពេញលេញនៅថ្ងៃនេះផងដែរ។ យើងមិនទាន់ដឹងច្បាស់ទេថាស្មាតហ្វូន Reno6 Z ត្រូវបានគេសន្មត់ថានឹងក្លាយជាឈ្មោះផ្លូវការឬយ៉ាងណាប៉ុន្តែយើងត្រូវតែឆ្ងល់ថាតើក្រុមហ៊ុន Oppo ប្តូរពីមួយឆ្មាំពីរស៊េរីទៅបីរស៊េរីក្នុងមួយឆ្នាំឬ។

ទោះយ៉ាងណា Reno6 Z ជាទូរស័ព្ទដែលត្រូវបានគេនិយាយថាភ្ជាប់មកជាមួយនូវអេក្រង់ទំហំ 6.43 អ៊ីញប្រភេទ FHD + 60 Hz AMOLED ដែលគ្របដណ្តប់ដោយកញ្ចក់ Gorilla Glas 5 ជាមួយបន្ទះឈីប MediaTek Dimensity 800U មាន RAM 8GB អង្គផ្ទុកទិន្នន័យ 256GB និងថាមពលថ្ម 4,310 mAh ។ គាំទ្រដល់ការសាកថ្មល្បឿនលឿនកម្លាំង 30W ។

Oppo Reno5 Z
Oppo Reno5 Z

នៅផ្នែកខាងក្រោយមានប្រព័ន្ធកាមេរ៉ាចំនួនបីដែលមានសេនស័រគោលទំហំ 64 MP លេនទូលាយទំហំ 8 MP និងលេនម៉ាក្រូទំហំ 2 MP ខណៈពេលដែលនៅផ្នែកខាងមុខទូរស័ព្ទមានកាមេរ៉ា Selfie ទំហំ 32 MP ។ Reno6 នឹងត្រូវបានគេផ្តល់ជូនជម្រើសពីរពណ៌ទោះបីជាវាមិនត្រូវបានបញ្ជាក់ក៏ដោយហើយនឹងចាប់ផ្ដើមដោយប្រព័ន្ធប្រតិបត្តិការ Android 11 ក្រោមស្បែក ColorOS 11.1 ផងដែរ។

បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់ខ្លួនស្មាតហ្វូន Reno6 Z មានទំហំផ្ទុកទ្វេដង កាមេរ៉ាគោលខាងក្រោយនិងកាមេរ៉ា Selfie ខាងមុខមានកម្រឹតខ្ពស់ជាងមុន។ ក្រៅពីនោះគឺដូចគ្នាបេះបិទតែម្តង។ អ្នកអាចពិចារណាថាតើការធ្វើបច្ចុប្បន្នភាពទាំងនេះតែម្នាក់ឯងសមនឹងម៉ូដែលផ្សេងទៀតដែរឬទេ។

Related posts
ទូរស័ព្ទ

លេចធ្លាយកាមេរ៉ាគោល 108 មេហ្គាភិចស៊ែលនឹង បន្ទះឈីប Dimensity 1100 លើ vivo S10

ទូរស័ព្ទ

Samsung Galaxy Buds2 នឹងចេញលក់នៅខែសីហាជាមួយតម្លៃ...

ទូរស័ព្ទ

ប្រព័ន្ធប្រតិបត្តិការលើនាឡិការឆ្លាតវៃរបស់ Samsung ត្រូវបានគេអោយឈ្មោះថា One UI Watch

ទូរស័ព្ទ

Apple ចាប់ផ្តើមរៀបចំសម្រាប់ការផលិត iPhone 13 មុនពេលការប្រកាសនៅរដូវស្លឹកឈើជ្រុះខាងមុខ

Leave a Reply

Your email address will not be published. Required fields are marked *