ទូទៅ

Adobe ដក Photoshop Sketch និង Illustrator Draw ពី App Store នៅខែកក្កដា

ក្នុងសប្តាហ៍នេះ Adobe បានផ្ញើសាររំលឹកដល់អតិថិជនខ្លួនថាកម្មវិធី Photoshop Sketch និង Illustrator Draw របស់ខ្លួននឹងលែងមានសម្រាប់ Download នៅលើ iOS និង Android ចាប់ពីថ្ងៃទី ១៩ ខែកក្កដាខាងមុខនេះហើយ។

នៅក្នុងឯកសារគាំទ្រអ្នកប្រើប្រាស់មួយ Adobe បាននិយាយថាអ្នកប្រើអាចផ្លាស់ប្តូរទៅកម្មវិធី Fresco របស់ខ្លួនបានយ៉ាងងាយស្រួលដែលរួមបញ្ចូលគ្នានូវកម្មវិធី Photoshop Sketch និង Illustrator Draw ជាច្រើន។ រាល់គម្រោង (Project) ដែលបានបង្កើតនៅក្នុង Illustrator Draw និង Photoshop Sketch នឹងត្រូវបានផ្លាស់ប្តូរទៅ Fresco ដោយស្វ័យប្រវត្តិបន្ទាប់ពីអ្នកប្រើប្រាស់ចុះឈ្មោះចូលក្នុងកម្មវិធីដោយមានអាស័យដ្ឋានអ៊ីម៉ែល Adobe ID របស់ពួកគេ។

adobe photoshop sketch ipad

អ្នកប្រើប្រាស់ដែលមានស្រាប់អាចបន្តប្រើប្រាស់កម្មវិធី Photoshop Sketch និង Illustrator Draw បន្ទាប់ពីថ្ងៃទី ១៩ ខែកក្កដាដោយនៅសល់រាល់ការងារ និងគំរោង (Project) ដែលនៅសល់ ប៉ុន្តែ Adobe បាននិយាយថាវានឹងមិនបន្ថែមមុខងារថ្មី ឬការអាប់ដេតលើកម្មវិធីទេនៅពេលដែលពួកគេត្រូវបានបញ្ឈប់។

Adobe Fresco បានដាក់លក់ដំបូងនៅលើ iPad ក្នុងឆ្នាំ ២០១៩ ហើយបានពង្រីកដល់ iPhone កាលពីឆ្នាំមុន។ កម្មវិធីនេះមិនគិតថ្លៃនៅលើ App Store ទេ ប៉ុន្តែអ្នកត្រូវបង់ប្រាក់ដើម្បីទទួលបានលក្ខណៈពិសេសល្អមួយចំនួនដែលមានក្នុងតម្លៃ ៩,៩៩ ដុល្លារ៕

Adobe Fresco Common questions
Related posts
ទូទៅ

ក្រុមហ៊ុន Qualcomm ប្រកាសចេញនូវបន្ទះឈីប Snapdragon 888 Plus ជាមួយស៊ីភីយូ 3 GHz នឹងមានម៉ាស៊ីន AI ល្អជាងមុន

ទូទៅ

កាសប្រភេទខ្សែរ Realme Buds 2 Neo នឹងមកដល់នៅថ្ងៃទី 1 ខែកក្កដាខាងមុខនេះ

ទូទៅ

Huawei nova 8i បង្ហាញខ្លួនកាន់តែច្បាស់ជាមួយរូបភាព​ Render

ទូទៅ

iPhone SE ឆ្នាំ 2022 នឹងក្លាយជា iPhone 5G ដែលមានតម្លៃថោកជាងគេបំផុត

Leave a Reply

Your email address will not be published. Required fields are marked *