ទូទៅ

កាសប្រភេទខ្សែរ Realme Buds 2 Neo នឹងមកដល់នៅថ្ងៃទី 1 ខែកក្កដាខាងមុខនេះ

Realme បានបើកសំម្ភោធកាសស្តាប់ត្រចៀកមានខ្សែ Buds 2 នៅឆ្នាំ 2019 ហើយក្រុមហ៊ុនក៏បានណែនាំនូវជម្រើស Neo មួយប្រភេទទៀតនៅថ្ងៃទី 1 ខែកក្កដានៅប្រទេសឥណ្ឌាអមជាមួយម៉ាស៊ីនសម្ងួតសក់និងម៉ាស៊ីនកោរពុកចង្ការផងដែរ។

Realme Buds 2 Neo are coming on July 1

ការបង្ហាញនេះកើតឡើងតាមរយៈក្រុមហ៊ុនយក្សអេឡិចត្រូនិចឥណ្ឌា Flipkart ដែលបានបង្កើតទំព័រផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនសម្រាប់កាសប្រភេទខ្សែរ Buds 2 Neo ដោយបង្ហាញពីការរចនានិងលក្ខណៈពិសេសរបស់ពួកវា។

Realme Buds 2 Neo នឹងចេញមកជាពណ៌ខ្មៅធម្មតានិងពណ៌ខៀវថ្មី។ ពួកវានឹងប្រើប្រាស់ drivers ទំហំ 11.2 មីល្លីម៉ែត្រដូចជាកាស Buds 2 ផងដែរនិងផ្តោតលើអ្នកដែលចូលចិត្តសំម្លេងតន្ត្រីដែលមានបាសធ្ងន់។

Realme Buds 2 Neo are coming on July 1

កាសប្រភេទខ្សែរ Buds 2 Neo មានរន្ធដោតកាសទំហំ 3.5mm នឹងដែលមានការរចនា 90 ដឺក្រេដើម្បីជួយអ្នកក្នុងការក្តាប់ទូរស័ព្ទពេលកំពុងលេងហ្គេម។

Realme Buds 2 Neo are coming on July 1

កាសស្តាប់ត្រចៀកដែលមានខ្សែក៏មានមុខងារបញ្ជាពីចំងាយតាមឧបករណ៍បញ្ជានៅលើខ្សែរផងដែរជាមួយនឹងមីក្រូហ្វូនប៉ុន្តែវាមិនមានប៊ូតុងបន្ថយរឺដំឡើងសម្លេងដែលមាននៅលើកាស Buds 2 នោះទេ។

Realme Buds 2 Neo are coming on July 1

តម្លៃរបស់ Realme Buds 2 ត្រូវបានលក់ក្នុងតម្លៃ 599 រ៉ូពី (8 ដុល្លារ / 7 អឺរ៉ូ) ក្នុងប្រទេសឥណ្ឌាហើយតម្លៃរបស់វាអាចប្រែប្រួលខុសពីនេះពេលវាមានវត្តមាននៅប្រទេសយើង។

Related posts
ទូទៅ

ក្រុមហ៊ុន Qualcomm ប្រកាសចេញនូវបន្ទះឈីប Snapdragon 888 Plus ជាមួយស៊ីភីយូ 3 GHz នឹងមានម៉ាស៊ីន AI ល្អជាងមុន

ទូទៅ

Adobe ដក Photoshop Sketch និង Illustrator Draw ពី App Store នៅខែកក្កដា

ទូទៅ

Huawei nova 8i បង្ហាញខ្លួនកាន់តែច្បាស់ជាមួយរូបភាព​ Render

ទូទៅ

iPhone SE ឆ្នាំ 2022 នឹងក្លាយជា iPhone 5G ដែលមានតម្លៃថោកជាងគេបំផុត

Leave a Reply

Your email address will not be published. Required fields are marked *