ទូរស័ព្ទ

ប្រព័ន្ធប្រតិបត្តិការលើនាឡិការឆ្លាតវៃរបស់ Samsung ត្រូវបានគេអោយឈ្មោះថា One UI Watch

នាឡិកាវៃឆ្លាតជំនាន់ក្រោយរបស់ Samsung ត្រូវបានគេហៅថា One UI Watch ហើយវានឹងផ្អែកលើប្រព័ន្ធប្រតិបត្តិការ Wear OS របស់ Google ។ Samsung មិនបានប្រើ Galaxy Watch4 ទេប៉ុន្តែបានបញ្ជាក់ថាខ្លួននឹងដាក់បង្ហាញបទពិសោធអ្នកប្រើ One UI Watch នៅពេលដែលវាបង្ហាញខ្លួនជាផ្លូវការនៅឯព្រឹត្តិការណ៍ Unpacked នាចុងរដូវក្តៅនេះ។

ដោយសារតែវាផ្អែកលើប្រព័ន្ធប្រតិបត្តិការ Wear OS ដូច្នេះ One UI Watch នឹងរួមបញ្ចូលស៊ីជម្រៅជាមួយប្រព័ន្ធប្រតិបត្តិការ Android ច្រើនជាង Tizen OS ។ ប្រសិនបើអ្នកដំឡើងកម្មវិធីពី Play Store ដែលមានកម្មវិធីលើនាឡិកាដែលនោះវានឹងត្រូវបានតំឡើងដោយស្វ័យប្រវត្តិនៅលើនាឡិកានោះផងដែរ។ ហើយទិន្នន័យត្រូវបានបញ្ចូលទៅកាន់គ្នារវាងនាឡិកានិងស្មាតហ្វូនដូច្នេះប្រសិនបើអ្នកមានទីតាំងទីក្រុងច្រើនជាងមួយនៅក្នុងកម្មវិធីនាឡិការបស់អ្នកឬអ្នកបាន block លេខទូរស័ព្ទនៅលើទូរស័ព្ទរបស់អ្នកនោះការកំណត់ទាំងនេះនឹងនាំទៅដល់នាឡិការបស់អ្នកផងដែរ។

One UI Watch ក៏បើកអោយមាន Manu ធំៗនៃកម្មវិធីនៅលើនាឡិការបស់អ្នកជាជាងប្រព័ន្ធប្រតិបត្តិការ Tizen ផងដែរ កម្មវិធីដែលមានប្រជាប្រិយដូចជា Strava, Adidas Running, Calm, Spotify, YouTube Music និង Google Map ក៏មានសម្រាប់ Galaxy Watch ផងដែរ។

Samsung និយាយថា Galaxy Watch ជំនាន់បន្ទាប់នឹងទទួលបានថាមពលថ្មយូរជាងមុន ដំណើរការលឿនជាងមុននិងមានកម្មវិធីជាច្រើនដែលបានរៀបរាប់ខាងលើនេះ ដោយសារប្រព័ន្ធប្រតិបត្តិការ wearable OS របស់ Google ។

ដើម្បីបែងចែកនាឡិកាដៃរបស់ខ្លួនពីប្រព័ន្ធប្រតិបត្តិការ Wear OS ផ្សេងទៀតក្រុមហ៊ុន Samsung នឹងនាំមកនូវឧបករណ៍សម្រាប់ការរចនាមុខនាឡិការថ្មីដែលបានកែលម្អសម្រាប់អ្នករចនាទៀតផង។

Samsung នឹងបង្ហាញ Galaxy Watch ដំបូងបង្អស់ជាផ្លូវការជាមួយ One UI Watch នៅរដូវក្តៅនេះប៉ុន្តែយើងបានឃើញរួចមកហើយចំពោះ Galaxy Watch4 នេះ។ ហើយវាត្រូវបានគេរំពឹងទុកថានឹងចេញនៅដើមខែសីហាខាងមុខនេះផងដែរ។

Related posts
ទូរស័ព្ទ

លេចធ្លាយកាមេរ៉ាគោល 108 មេហ្គាភិចស៊ែលនឹង បន្ទះឈីប Dimensity 1100 លើ vivo S10

ទូរស័ព្ទ

Samsung Galaxy Buds2 នឹងចេញលក់នៅខែសីហាជាមួយតម្លៃ...

ទូរស័ព្ទ

Apple ចាប់ផ្តើមរៀបចំសម្រាប់ការផលិត iPhone 13 មុនពេលការប្រកាសនៅរដូវស្លឹកឈើជ្រុះខាងមុខ

ទូរស័ព្ទ

Honor បញ្ជាក់ថាស៊េរី Magic 3 នឹងភ្ជាប់មកជាមួយឈីប Snapdragon 888​ Plus

Leave a Reply

Your email address will not be published. Required fields are marked *