ទូរស័ព្ទ

លេចធ្លាយកាមេរ៉ាគោល 108 មេហ្គាភិចស៊ែលនឹង បន្ទះឈីប Dimensity 1100 លើ vivo S10

យោងតាមការលេចធ្លាយថ្មីមួយពីប្រទេសចិននៅថ្ងៃនេះបានអោយដឹងថាក្រុមហ៊ុន vivo បានដាក់បង្ហាញស្មាតហ្វូន S9 នៅក្នុងខែមីនាហើយកាលេចធ្លាយនេះកំពុងក្លាយជាអ្នកស្នងតំណែងរបស់ម៉ូដែលមួយនេះផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ S10 ហាក់ដូចជាត្រូវបានបញ្ចប់ការរចនារួចទៅហើយដូច្នេះវានៅសល់តែពេលវេលាមុនពេលវាបង្ហាញខ្លួនជាផ្លូវការតែប៉ុណ្ណោះ។ បែបនេះគឺពិតជាលឿនមែនសម្រាប់ការលេចធ្លាយរបស់វានៅថ្ងៃនេះ។

vivo S10 leaks with 108 MP main camera, Dimensity 1100 chipset

ស្មាតហ្វូន vivo S10 មានពាក្យចចាមអារ៉ាមថានឹងបំពាក់មកជាមួយនូវបន្ទះឈីប MediaTek Dimensity 1100 មានប្រព័ន្ធសុវត្ថិភាពដូចគ្នានឹង S9 ដែរប៉ុន្តែមិនដូចជំនាន់មុនរបស់វាទាំងស្រុងនោះទេព្រោះវាមានកាមេរ៉ាគោលទំហំ 108 MP ។

វាក៏ទទួលបានការគាំទ្រមុខងារ NFC ឧបករណ៍ផ្ទុកជំនាន់ UFS 3.1 សាកថ្មលឿន 44W (ពីសូន្យដល់ 38% ក្នុងរយៈពេលតែ 15 នាទី) និងប្រព័ន្ធប្រតិបត្តិការ Android 11 នៅលើផ្ទៃក្រោម UI ផ្ទាល់ខ្លួនរបស់ vivo ។ វានឹងមានម៉ូឌែលមេម៉ូរីចំនួនពីរដែលអាចពង្រីកបានតាមរយៈមុខងារ “ Virtual RAM” គឺជំម្រើសមេម៉ូរីជាក់ស្តែង 8GB + 4GB សុប្បនិម្មិត(កាត់ចេញពីទំហំផ្ទុក)និងជំម្រើសមេម៉ូរីជាក់ស្តែង 12 GB + 4GB សុប្បនិម្មិត(កាត់ចេញពីទំហំផ្ទុក)។

vivo S10 leaks with 108 MP main camera, Dimensity 1100 chipset

នោះគឺជាព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយកន្លងមកប៉ុន្តែសូមរង់ចាំហើយយើងនឹងជូនដំណឹងដល់អ្នកនៅពេលដែលយើងបានស្វែងយល់រឺទទួលបានព័ត៌មានបន្ថែមអំពី vivo S10 ដែលជិតមកដល់នេះ។

Related posts
ទូរស័ព្ទ

Samsung Galaxy Buds2 នឹងចេញលក់នៅខែសីហាជាមួយតម្លៃ...

ទូរស័ព្ទ

ប្រព័ន្ធប្រតិបត្តិការលើនាឡិការឆ្លាតវៃរបស់ Samsung ត្រូវបានគេអោយឈ្មោះថា One UI Watch

ទូរស័ព្ទ

Apple ចាប់ផ្តើមរៀបចំសម្រាប់ការផលិត iPhone 13 មុនពេលការប្រកាសនៅរដូវស្លឹកឈើជ្រុះខាងមុខ

ទូរស័ព្ទ

Honor បញ្ជាក់ថាស៊េរី Magic 3 នឹងភ្ជាប់មកជាមួយឈីប Snapdragon 888​ Plus

Leave a Reply

Your email address will not be published. Required fields are marked *