គន្លឹះខ្លីៗ

វិធីស្វែងរករូបភាពក្នុង Google តាមសិទ្ធិអ្នកប្រើប្រាស់

អ្នកអាចច្រោះយករូបភាពសម្រាប់គោលបំណងពាណិជ្ជកម្មឬមិនពាណិជ្ជកម្មនៅលើ Google Image បាន។ ឥឡូវនេះ Google ធ្វើឱ្យមានភាពងាយស្រួលក្នុងការស្វែងរក។

បន្ទាប់ពីអ្នកបញ្ចូល Keyword រួចហើយសូមស្វែងរកពាក្យ Tool -> Usage rights។ បន្ទាប់មកសូមធ្វើការជ្រើសរើសប្រភេទ License ដែលអ្នកចង់បាន។

  • Creative Commons licenses

 អ្នកអាចយករូបភាពនោះទៅប្រើបាន ហើយត្រូវដាក់ Credit អោយគេ ឧទាហរណ៍(Photo to by NAME_OF_OWNER)។ ប៉ុន្តែអ្នកមិនអាចយករូបភាពនោះទៅធ្វើពាណិជ្ជកម្មបន្តបានទេ។ គោលបំណងក្នុងរូបភាពប្រភេទនេះគឹលោកអ្នកអាចយកវាទៅប្រើនៅក្នុងសាលារៀន មន្ទីពេទ្យ … ។

  • Commercial => អ្នកអាចយកទៅប្រើក្នុងការធ្វើពាណិជ្ជកម្មបន្តបាន។
  • Other licenses => License ផ្សេងទៀតដែរតម្រូវអោយអ្នកធ្វើការទិញដើម្បីអាចប្រើបាន។

បញ្ជាក់៖ អ្នកត្រូវតែពិនិត្យមើលម្ចាស់រក្សាសិទ្ធិរូបភាព មុនពេលប្រើរូបភាពណាដែលអ្នករកឃើញដោយប្រើ Google Image Search ជាពិសេសបើអ្នកមានបំណងប្រើវាជាសាធារណៈឬពាណិជ្ជកម្ម។ ការស្វែងរករូបភាពក្នុង Google តាមសិទ្ធិអ្នកប្រើប្រាស់ ត្រូវបានផ្តល់ជូនគ្រាន់តែដើម្បីជួយអ្នកក្នុងការស្វែងរករូបភាពណាដែលអាចសមនឹងការប្រើប្រាស់របស់អ្នក។ វាមិនមែនជាការផ្តល់សិទ្ធិអនុញ្ញាតឱ្យប្រើរូបភាពនោះទេ។

Related posts
គន្លឹះខ្លីៗ

Twitter នឹងអាចឱ្យអ្នក Unmention ខ្លួនអ្នកនៅក្នុង Tweet និងបិទមិនឱ្យនរណាម្នាក់ Tag អ្នកនៅក្នុងពេលអនាគត

គន្លឹះខ្លីៗ

មកដឹងអំពីរបៀបដែល FaceTime ដំណើរការនៅក្នុងកម្មវិធីអ៊ីនធឺណិត

គន្លឹះខ្លីៗ

Apple ផ្តល់ជូននូវកម្មវិធីបេតានៃ Firmware AirPods Pro សំរាប់អ្នកអភិវឌ្ឍន៍កម្មវិធី

គន្លឹះខ្លីៗ

iOS 15 នាំមកនូវមុខងារថ្មីលើ FaceTime ដល់អ្នកប្រើកុំព្យូទ័រ និង Android

Leave a Reply

Your email address will not be published. Required fields are marked *