
នៅលើប្រព័ន្ធអ៊ីនធឺណិតមានគេហទំព័ជាច្រើនសម្រាប់រៀនសូត្រនិងអភិវឌ្ឍខ្លូន។ ថ្ងៃនេះក្រុមយើងខ្ញុំសូមណែនាំ website ល្បីៗមួយចំនួនសម្រាប់អ្នកដែលចង់រៀនសូត្របន្ថែម។
1. Udemy
Website នេះប្រមូលផ្តុំទៅដោយមុខវិជ្ជាជាច្រើនរួមមានដូចជា Business, Design, Marketing, Photography, Music, Language, Development។ មុខវិជ្ជាភាគច្រើនគឺតំរូវអោយលោកអ្នកបង់ប្រាក់។ ហើយតាមបទពិសោធន៍ខ្ញុំប្រសិនបើអ្នកចង់ទិញមុខវិជ្ជាណាមួយ ហើយវាមានតំលៃថ្លៃ សូមកុំទាន់អាល់ទិញ អ្នកអាច save វាទុក wishlist សិនរួចរង់ចាំអោយវាបញ្ចុះតំលៃ។ មូលហេតុពីព្រោះខ្ញុំធ្លាប់ចង់ទិញមុខវិជ្ជាមួយតំលៃជិត ១៥០$ ក្រោយមកវាបញ្ចុះតំលៃសល់តែ 10.99$។ តំលៃដែលលោកអ្នកអាចទិញទាបបំផុតគឺត្រឹម 10.99$។ ចំនុចល្អដែលខ្ញុំចូលចិត្ត Website នេះគឺយើងអាចទិញមុខវិជ្ជាមួយៗផ្តាច់ដោយមិនបាច់បង់ប្រាក់ប្រចាំខែដូច Website ផ្សេងទៀត។
2. Linkedin Learning
មុខវិជ្ជានូវក្នុង Website នេះគឺមានគ្រប់ប្រភេទស្រដៀងនឹង Udemy ដែលប៉ុនតែលោកអ្នកត្រូវបង់ប្រាក់ប្រចាំខែដើម្បីអាចរៀនបាន។ ទិន្នន័យនូវក្នុងWebsite នេះទាំងអស់គឹមកពី Website lynda ពីព្រោះក្រុមហ៊ុន Linkedin បានទិញ ក្រុមហ៊ុន Lynda កាលពីប៉ន្មានឆ្នាំមុន។
3. Udacity
Website នេះលោកអ្នកអាចរៀនបានដោយបង់ប្រាក់ រឺមិនបង់ក៏បាន។ មុខវិជ្ជានូវក្នុង Website នេះគឺផ្តោតទៅលើ ពត៌មានវិទ្យា ដូចជា Android, iOS, Web, Artificial Intelligence, Data Science,…..
4. PluralSight
មុខវិជ្ជានូវក្នុង Website នេះគឺផ្តោតទៅលើ Software Development, IT Ops, Creative Professional, Data Professional, Architecture& Construction, Business Professional,….
5. Coursera
Coursera.org គឺជាគេហទំព័រដែលជាដៃគូជាមួយសាកលវិទ្យាល័យនិងអង្គការនានានៅជុំវិញពិភពលោក។
6. KhanAcademy
Website នេះសហការជាមួយសាលាមធ្យមសិក្សាជាច្រើន។ KhanAcademy ផ្តល់ជូននូវមុខវិជ្ជាផ្សេងៗគ្នាជាច្រើន ដូចជាគណិតវិទ្យា វិទ្យាសាស្រ្តនិងវិស្វកម្ម កុំព្យូទ័រ។
7. CodeAcademy
Codecademy គឺជាវេបសាយដែលផ្តោតជាពិសេសទៅលើការបង្រៀនកូដ។ វគ្គសិក្សានៅ Codecademy ត្រូវបានសរសេរយ៉ាងល្អនិងងាយស្រួលធ្វើតាមហើយគេហទំព័រត្រូវបានរៀបចំយ៉ាងល្អ។
8. Code.org
Code.org គឺជាវេបសាយមួយទៀតដែលផ្តោតលើការសរសេរកូដនិងសរសេរកម្មវិធី។ គេហទំព័រមួយដែលមានវគ្គសិក្សាដែលមានគុណភាពខ្ពស់ Code.org ក៏មានលក្ខណៈពិសេសសម្រាប់ការរៀនសូត្រសម្រាប់កុមារផងដែរ។
