
បើត្រលប់ទៅមើលកាលពីខែកញ្ញា Samsung បានធ្វើបច្ចុប្បន្នភាព Galaxy M31 ទៅ One UI 2.1 ហើយឥឡូវនេះក្រុមហ៊ុនផលិតកំពុងជំរុញការធ្វើបច្ចុប្បន្នភាពមួយទៀតជាមួយនឹងការបង្កើត One UI 2.5 របស់ខ្លួនសម្រាប់អ្នកដែរពេញនិយម។ Firmware ថ្មីនេះមានលេខកូដ M315FXXU2ATJ9 នៅក្នុងប្រទេសឥណ្ឌាហើយត្រូវបានគេរំពឹងថានឹងដាក់អោយប្រើបប្រាស់ទៅកាន់ទីផ្សារបន្ថែមទៀតឆាប់ៗនេះ។
ការចេញកំណែទម្រង់ថ្មីនេះ នាំមកនូវប្រព័ន្ធសុវត្ថិភាពបន្ថែម ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវចំនុចផ្សេងៗជាច្រើនទៀត។ ទាំងនេះរួមបញ្ចូលទាំងក្តារចុចសាមសុង, ប្រព័ន្ធផ្ញើសារ SOS ជាមួយនឹងការចែករំលែកទីតាំង, បង្កើនសមត្ថភាពកាមេរ៉ា និងការគ្រប់គ្រងកាយវិការ(gesture) នៅក្នុង launchers។