ទូរស័ព្ទ

Samsung Galaxy S21 Ultra ធ្វើការអាប់ដេតកាមេរ៉ាទៅទំហំ 108MP

Samsung មានពាក្យចចាមអារ៉ាមថានឹងចេញលក់ Galaxy S21 Ultra នៅថ្ងៃទី ១៤ ខែមករា ហើយយោងតាមការលេចធ្លាយមួយបានអោយដឹងថា កាមេរ៉ារបស់ទូរស័ព្ទនេះនឹងត្រូវបានធ្វើបច្ចុប្បន្នភាពលើសម៉ូដែលមុន។ ដូចគ្នានឹង Galaxy S20 Ultra ដែរ វានឹងមានសេនស័រទំហំ ១០៨ មេហ្គាភិចស៊ែល ប៉ុន្តែម្តងនេះក្រុមហ៊ុន Samsung មិនបានផ្តោតទៅលើ ToF កាមេរ៉ា ទេ។

ការលេចធ្លាយនេះដែលត្រូវបានគេស្គាល់នៅលើបណ្តាញសង្គម Twitter និង Weibo ដែលមានឈ្មោះថា Ice Universe បាននិយាយថាខណៈពេលដែលឧបករណ៍ Sensor នេះនឹងរក្សាចំនួនភីកសែលដដែល, វានឹងមាន ISOCELL HM3 ដែលជាការធ្វើឱ្យប្រសើរឡើងលើ ISOCELL Bright HM1 ដែលមាននៅក្នុង S20 Ultra ។ វាត្រូវបានគេនិយាយទៀតថា នឹងនាំមកនូវភាពប្រែប្រួលពន្លឺល្អជាងមុន ១២ ភាគរយ ដែលនឹងនាំមកនូវការមើលឃើញកាន់តែលម្អិតបន្ថែមទៀត ហើយនឹងថតរូបពេលយប់កាន់តែលឿន។

ការបាត់ខ្លួនរបស់កាមេរ៉ា ToF នឹងត្រូវជំនួសដោយឡាស៊ែរ AF។ ខណៈពេលនេះ ស្តាប់មើលទៅដូចជាអន់ជាងមុនបបន្ទិច, វាពិតជាដំណោះស្រាយដូចគ្នានៅក្នុងទូរស័ព្ទ Galaxy Note20 Ultra – ស្មាតហ្វូន Samsung ដទៃទៀតដែលមាននៅពេលនេះ។

Related posts
ទូរស័ព្ទ

ទូរស័ព្ទ Redmi K ស៊េរីនឹងប្រើបន្ទះឈីប Dimensity 1100 ដែលកំពុងដំណើរការផលិត

ទូរស័ព្ទ

Oppo K9 5G បានប្រកាសចេញជាមួយឈីប Snapdragon 768G SoC អេក្រង់ 90Hzនិងសាកថ្មល្បឿន 65W

ទូរស័ព្ទ

Lenovo Pad Pro 2021 មកជាមួយអេក្រង់ OLED 90Hz និងប្រើបន្ទះឈីប Snapdragon 870

ទូរស័ព្ទ

MIUI 13 នឹងមកដល់នៅថ្ងៃទី 25 ខែមិថុនាហើយទូរស័ព្ទចាប់ពីឆ្នាំ 2019 ឬថ្មីជាងនេះអាចទទួលបានវា

Leave a Reply

Your email address will not be published. Required fields are marked *