អាជីវកម្ម

រឿងពិតខ្លះៗ ដែលអ្នកមិនធ្លាប់បានដឹងអំពីស្ថាបនិក ZOOM

វាមិនមែនជារឿងងាយស្រួលនោះទេ ដែលនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា ZOOM ដែលជាក្រុមហ៊ុននៅពីក្រោយ កម្មវីធីវិដអូ សន្ទនា ការប្រជុំ​ អនឡាញ ដ៏ពេញនិយមបំផុតក្នុងដំណាក់កាលមានរោគរាតត្បាតនេះ។ ក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះទីផ្សារមូលធនរបស់ក្រុមហ៊ុន ZOOM បានកើនឡើងដល់៣២ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Yuan មានចំនួន ៦.៤៨ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។

ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងរឿងមួយចំនួនអំពីលោក Yuan ហើយនឹងរឿងរ៉ាវដែលគាត់សម្រេចបានក្នុងរយះពេល៩ឆ្នាំនេះ។ មិនត្រឹមតែពីកុមារភាព កំឡុងពេលដែលគាត់ធ្វើការក្នុងក្រុមហ៊ុន Cisco និង រឿងជាច្រើនដែលយើងត្រូវរៀនពីបុរស់វ័យ៤៩ឆ្នាំ ដែលជាស្ថាបនិក និង ជានាយកប្រតិបត្តិ ZOOM។

លោក Eric Yuan បានកើតនៅប្រទេសចិន នៅទីក្រុងតៃអាន់ ខេត្តសានទុង ។ គាត់មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកវិស្វកម្ម។ ឪពុកម្តាយរបស់គាត់គឺជាវិស្វកររ៉ែ។ នៅអាយុ ២២ ឆ្នាំលោក Eric Yuanបានរៀបការជាមួយមិត្តស្រីដែលបានស្គាល់គ្នាយ៉ាងយូររបស់គាត់ ខណៈពេលដែលគាត់កំពុងបញ្ចប់ថ្នាក់អនុបណ្ឌិតរបស់គាត់។

លោក Eric Yuan បានសម្រេចចិត្តទៅរស់នៅសហរដ្ឋអាមេរិកនៅពេលដែលគាត់មានអាយុ ២៧ ឆ្នាំ។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថាពាក្យសុំទិដ្ឋាការរបស់គាត់ត្រូវបានបដិសេធ ៨ ដង។ គាត់ទទួលបានជោគជ័យហើយទទួលបានទិដ្ឋាការ ទៅរស់នៅសហរដ្ឋអាមេរិកនៅដំណាក់កាលស្នើរសុំលើកទី៩។

សារពត៌មាន CNBC បានរាយការណ៍ថាលោក Yuan មិនមានភាពស្ទាត់ជំនាញក្នុងការនិយាយភាសារអង់គ្លេសនោះទេ ខណះពលដែលគាត់បានរស់នៅសហរដ្ឋអាមេរិក។ លោក Yuan បាននិយាយថា ​«ក្នុងរយះពេលប៉ុន្មានឆ្នាំដំបូងនេះ ខ្ញុំដំបូងនេះខ្ញុំទើបតែសរសេរកូដ ហើយខ្ញុំរវល់ខ្លាំងណាស់» នៅពេលដែលសួរថាតើគាត់មានដែលចូលរៀនក្នុងសាលាបណ្ដុះបណ្ដាលភាសារអង់គ្លេសជាផ្លូវការដែរឬទេ? តែគាត់បានឆ្លើយតបថា ​«ខ្ញុំទើបតែបានរៀនពីមិត្តរួមក្រុមការងារក្រុមហ៊ុនរបស់ខ្ញុំតែប៉ុណ្ណោះ»។

នៅក្នុងឆ្នាំ១៩៩៧ លោកYuan ត្រូវបានចូលបម្រើការងារជា វិស្វករផ្នែកSoftware នៅឯក្រុមហ៊ុនសន្និសិទ្ធជាវីដេអូតូចមួយ ដោយមានឈ្មោះថា WebEX។ ហើយនៅក្នុងឆ្នាំ២០០៧ WebEX ត្រូវបានទិញដោយក្រុមហ៊ុនCisco​ក្នុងតម្លៃ៣.២ ពាន់លានដុល្លារ។ ហើយលោកYuan ត្រូវបានតម្លើងតំណែងជាអនុប្រធានក្រុមហ៊ុន មុនពេលដែលគាត់បានចាកចេញពីក្រុមហ៊ុនCiscoក្នុងខែមិថុនា ឆ្នាំ២០១១។

ដំបូងឡើយភរិយារបស់លោកYuan មានការងឿងឆ្ងល់អំពីការចាកចេញពី Cisco ដោយចាប់ធ្វើការបង្កើតអ្វីផ្សេងដោយខ្លួនឯង។ ដោយលោកYuan បានប្រាប់ទស្សនាវដ្ដី Forbe ថា “ខ្ញុំដឹងថាវាពិបាក និង ត្រូវធ្វើដំណើរដ៌វែងឆ្ងាយ ប៉ុន្តែបើសិនជាខ្ញុំមិនសាកល្បង ខ្ញុំនិងសោកស្ដាយបំផុត”។

យោងទៅតាមទស្សនាវដ្តី Forbes បានអោយដឹងថាលោក Yuan មានគំនិតចង់ចាប់ផ្តើម Zoom អំឡុងពេលសិក្សានៅមហាវិទ្យាល័យក្នុងប្រទេសចិននៅពេលគាត់ជិះរថភ្លើង ១០ ម៉ោង ទៅជួបមិត្តស្រីរបស់គាត់។ ខ្ញុំអាចជួបនាងបានតែពីរដងក្នុងមួយឆ្នាំ ហើយវាចំណាយពេលជាង ១០ ម៉ោងដើម្បីទៅដល់ទីនោះដោយរថភ្លើង។ ខ្ញុំនៅក្មេងគឺអាយុ ១៨ ឬ ១៩ ឆ្នាំហើយខ្ញុំគិតថាវាពិតជាអស្ចារ្យ ប្រសិនបើនៅពេលខាងមុខមានឧបករណ៍ដែលខ្ញុំគ្រាន់តែចុចប៊ូតុងហើយឃើញនាងហើយនិយាយជាមួយនាង។

លោក Yuan គឺអាចខុសគ្នាបន្តិចបន្តួចពីនាយកប្រតិបត្តិផ្សេងទៀត។ ដោយគាត់ចាប់ផ្តើមបង្កើតក្រុមហ៊ុន នៅពេលគាត់មានអាយុ ៤១ ឆ្នាំទៅហើយ។ តែវាមិនទាន់ហួសពេលក្នុងការបង្កើតក្រុមហ៊ុនក៏ដោយ តែវាមិនមែនជាអាយុធម្មតារបស់អ្នកក្នុងការចាប់ផ្តើមបង្កើតក្រុមហ៊ុននោះទេ។ ដែលខុសប្លែកពីលោក Mark Zuckerberg សហស្ថាបនិកហ្វេសប៊ុកចេញពីបន្ទប់សិក្សានៅមហាវិទ្យាល័យរបស់គាត់នៅសាកលវិទ្យាល័យហាវ៉ាដ។

កាលពីដើមឡើយនៃការបង្កើត ZOOM លោក Yuan ធ្លាប់ចំណាយប្រាក់ទៅលើតម្រូវការចាំបាច់ផ្សេងៗ តែការចំណាយរបស់គាត់ត្រូវបានកាត់បន្ថយ ដូចជាការជួលក្រុមហ៊ុនថ្លៃៗ បំពាក់គ្រឿងសង្ហារឹមប្រណិតៗ។ លោក Yuan បានប្រាប់ទស្សនាវដ្ដី សហគ្រិនថា “ប្រសិនបើខ្ញុំចំណាយប្រាក់វិនិយោគគ្រឿងសង្ហារឹមទាំងនោះ ប្រហែលជានាពេលនេះ ខ្ញុំប្រហែលជាមិនមាន៎ឳកាសដែលធ្វើអោយអាជីវកម្មរីកចម្រើនបានទេ។

លោក Yuan កម្រធ្វើដំណើរទៅធ្វើការណាស់ហើយផ្ទុយទៅវិញការចូលរួមប្រជុំទាំងអស់របស់គាត់គឺធ្វើឡើងនៅលើ Zoom ។ គាត់និយាយថាគាត់ធ្វើដំណើរតែពីរដងក្នុងមួយឆ្នាំប៉ុណ្ណោះដើម្បីចំណាយពេលជាមួយគ្រួសារ។

ដំបូន្មានរបស់លោក Yuan ចំពោះសហគ្រិនវ័យក្មេងដែលមានចំណង់ចំណូលចិត្តក្នុងការបង្កើតក្រុមហ៊ុនគឺត្រូវបង្កើតវប្បធម៌នៅក្នុងក្រុមហ៊ុនចាប់ពីថ្ងៃទី ១“ វប្បធម៌ក្រុមហ៊ុនគឺជាអាទិភាពទីមួយរបស់ខ្ញុំ។ វាសំខាន់ជាងក្រុមផលិតផលគំរូអាជីវកម្ម ឬ វិនិយោគិន។ របស់ទាំងអស់នោះអាចត្រូវបានជួសជុលនិងធ្វើឱ្យប្រសើរឡើងតាមពេលវេលា។ ប៉ុន្តែវប្បធម៌ត្រូវតែបង្កើតឡើងនៅថ្ងៃទី ១ ។ នៅពេលអ្នកមានបញ្ហាវប្បធម៌វាពិបាកក្នុងការដោះស្រាយហើយ” ។

អ្វីដែលកាន់តែពិសេសនោះ លោក Yuanមិនខ្មាស់អៀននោះទេក្នុងការឆ្លើយតបទៅអតិថិជនផ្ទាល់ នៅពេលណាដែលពួកគេជួបប្រទះនឹងបញ្ហាណាមួយដោយប្រើំកម្មវិធីនេះ។ លោក Yuan បានប្រាប់ទស្សនាវដ្តីសហគ្រិនថា“ យើងមានភាពជោគជ័យគួរឱ្យចាប់ចិត្តនិងជោគជ័យសម្រាប់អតិថិជន និង ក្រុមបណ្តាញសង្គមប៉ុន្តែនៅពេលដែលខ្ញុំឃើញអតិថិជនដែលត្រូវការជំនួយ ឬ មិនសប្បាយចិត្តខ្ញុំចេញមុខដោះស្រាយដោយផ្ទាល់។

ដោយ៖ សុវណ្ណាឌី

Related posts
អាជីវកម្ម

តើ Sergey Brin ជានរណា?

អាជីវកម្ម

តើ Larry Page ជាអ្នកណា?

អាជីវកម្ម

Samsung កំពុងដាក់សម្ពាធ ឲ្យ ក្រុមហ៊ុន LG លក់ទូរស័ព្ទ Galaxy នៅតាមហាងរបស់ខ្លួនដែលមិនមែនមានត្រឹមតែ iPhone នោះទេ

អាជីវកម្ម

ទីបំផុតប្រព័ន្ធប្រតិបត្តិការ iOS ទទួលបានមុខងារ Picture-in-Picture ជាផ្លូវការសម្រាប់ YouTube ហើយ

Leave a Reply

Your email address will not be published. Required fields are marked *