គន្លឹះខ្លីៗ

តិចនិចកែរូបនៅលើទូរស័ព្ទដៃ ងាយ លឿន ហើយស្អាត!

ការថតរូបជាចំណង់ចំណូលចិត្តរបស់មនុស្សទូទៅ ជាពិសេសយុវវ័យដែលចូលចិត្តធ្វើដំណើរកម្សាន្ត។ ការថតរូបឱ្យបានប្លង់ស្អាតជារឿងម៉្យាង តែចំណុចសំខាន់មួយទៀតដើម្បីឱ្យរូបភាពកាន់តែទាក់ទាញ ក៏រឹតតែសំខាន់ ហើយថ្ងៃនេះ​យើងនឹងលើកយកវិធីងាយៗដែលគ្រប់គ្នាអាចធ្វើបាន ដោយមិនត្រូវការចំណាយពេលវេលា និងថវិកាក្នុងការទិញយក​កម្មវិធី​ដែលមានតម្លៃថ្លៃនោះឡើយ។

Polarr ជាកម្មវិធីកែរូបភាពដ៏ពេញនិយមមួយ ដែលមានមុខងារច្រើនសម្បូរបែបសម្រាប់ឱ្យអ្នកនិយមចូលចិត្តការកែពណ៌រូបភាព និងច្នៃបន្ថែមនៅលើរូបថតរបស់ខ្លួនឱ្យកាន់តែមានសម្រស់ស្រស់ស្អាត ហើយវិធីងាយៗនេះ លោកអ្នកគ្រាន់តែត្រូវការកម្មវិធីមួយទៀតផ្សំជាមួយតែប៉ុណ្ណោះ។ ដើម្បីទទួលបាន Preset ស្អាតៗ តម្រូវឱ្យអ្នកប្រើប្រាស់ទាញយកកម្មវិធី Pinterest ពីក្នុង App Store ហើយ Google Play ហើយដោនឡូត Filter Code នោះ មកប្រើប្រាស់ជាការស្រេច។

ជំហានខាងក្រោមនេះ ជាវិធីក្នុងការកែពណ៌តាមវិធីងាយៗ ជាមួយកម្មវិធី Polarr :

  1. ដោនឡូតកម្មវិធី Polarr
  2. បើកកម្មវិធីនេះ រួច Import រូបភាពរបស់អ្នកចូលទៅក្នុងកម្មវិធី
  3. បើកកម្មវិធី Pinterest រួចស្វែងរក Color Code ដោយវាយពាក្យ «Polarr Filters Code»
  4. ជ្រើសរើសយកពណ៌មួយណាដែលអ្នកពេញចិត្ត រួច​ Save វាចូលទៅក្នុងទូរស័ព្ទដៃ
  5. ត្រឡប់មកកាន់កម្មវិធី Polarr វិញរួចចុចលើពាក្យ Style -> Import Style -> Import from Photos រួចចុចលើ Filter ដែលអ្នកបាន Save ទៅក្នុងទូរស័ព្ទដៃ
  6. វានឹងលោតចេញមកនូវផ្ទាំងមួយ ដែលឱ្យលោកអ្នកឃើញពីពណ៌ដែលអ្នកបានជ្រើសរើស និងប្រៀបធៀបជាមួយពណ៌ដើម
  7. បើអ្នកពេញចិត្តនឹងពណ៌ដែលអ្នកបានជ្រើសរើសហើយ ចុចលើ Save ជាការស្រេច

វិធីងាយៗខាងលើ អាចជួយសម្រួលដល់អ្នកដែលចូលចិត្តក្នុងការកែពណ៌រូបភាព ហើយមិនចាំបាច់ចំណាយពេលក្នុងការកែរូបបែប Manual ដែលត្រូវចំណាយពេល យូរនោះទេ។ ចំណុចពិសេសជាច្រើននៃកម្មវិធី Polarr នេះ ក៏ផ្ដល់ឱ្យអ្នកអាចកែ និងបន្ថែម Color ឬ Filter ទៅលើរូបភាព ដូចជាបន្ថែមពពក ឬពន្លឺថ្ងៃជាដើម ដែលយើងអាចជ្រើសរើស នៅក្នុង Option ដ៏សំបូរបែប។

សង្ឃឹមថាលោកអ្នកនឹងពេញចិត្តនឹងការចែករំលែកមួយនេះ​ កុំភ្លេចផ្ដល់យោបល់នៅខាងក្រោមផង ហើយយើងនឹងនាំយកនូវ តិចនិច ល្អៗជាច្រើនមកបង្ហាញទៀតនៅពេលក្រោយ៕

#TheKhmerTech

Related posts
គន្លឹះខ្លីៗ

Twitter នឹងអាចឱ្យអ្នក Unmention ខ្លួនអ្នកនៅក្នុង Tweet និងបិទមិនឱ្យនរណាម្នាក់ Tag អ្នកនៅក្នុងពេលអនាគត

គន្លឹះខ្លីៗ

មកដឹងអំពីរបៀបដែល FaceTime ដំណើរការនៅក្នុងកម្មវិធីអ៊ីនធឺណិត

គន្លឹះខ្លីៗ

Apple ផ្តល់ជូននូវកម្មវិធីបេតានៃ Firmware AirPods Pro សំរាប់អ្នកអភិវឌ្ឍន៍កម្មវិធី

គន្លឹះខ្លីៗ

iOS 15 នាំមកនូវមុខងារថ្មីលើ FaceTime ដល់អ្នកប្រើកុំព្យូទ័រ និង Android

Leave a Reply

Your email address will not be published. Required fields are marked *